អាហារទាំង ៤ ខាងក្រោមនេះ គឺល្អខ្លាំងណាស់សម្រាប់ពង្រឹងការចងចាំ មិនថាតែសម្រាប់ក្មេងតូចៗ ក៏ដូចជាមនុស្សធំទាំងឡាយ។ អ្នកគួរតែបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនជាអាច៖
៤) ត្រី
យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានឲ្យដឹងថា សាច់ត្រីដូចជាត្រីសាម៉ុង ត្រីធូណា មានផ្ទុកខ្លាញ់ល្អច្រើន ដែលល្អបំផុតសម្រាប់ខួរក្បាល ហើយអាស៊ីដខ្លាញ់អូមេហ្គា ៣ វីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្មក៏សុទ្ធតែមាននៅក្នុងនោះផងដែរ។
៣) ផ្កាខាត់ណា
ផ្កាខាត់ណាជាបន្លែម្យ៉ាង ដែលល្អបំផុតសម្រាប់ជួយពង្រឹងការចងចាំ ហើយអ្នកគួរទទួលទានវាយ៉ាងហោចណាស់ ២-៣ ពេលក្នុងមួយសប្តាហ៍។ វាជាប្រភពវីតាមីន K និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវីតាមីនដែលរលាយខ្លាញ់នេះ នឹងជួយបង្កើត Sphingolipids ដែលជាប្រភេទខ្លាញ់ចាំបាច់ត្រូវមានក្នុងកោសិកាខួរក្បាល។
២) សណ្តែកដី
នៅក្នុងសមាសធាតុសណ្តែកដី វាសម្បូរទៅដោយជាតិ lecithin និង cephalin។ ទាំងនេះគឺជាសារធាតុសំខាន់ សម្រាប់ប្រព័ន្ធសរសៃប្រសាទដែលអាចជួយពន្យារការធ្លាក់ចុះនៃសមត្ថភាពខួរក្បាល និងការពារការស្ទះសរសៃឈាមខួរក្បាល។ ការទទួលទានសណ្តែកនេះសោត ក៏ធ្វើឲ្យប្រសើរឡើងនូវចរន្តឈាម បង្កើនការចងចាំ និងប្រឆាំងភាពចាស់ថែមទៀតផង និយាយជារួមវាល្អ ជារបស់ជួយពន្យារអាយុជីវិត។
១) ផ្លែក្រូច
ផ្លែក្រូច កាន់តែមិនអាចខ្វះបាន ដោយវាជារបស់ដែលអាចបន្ថែមវីតាមីន C ចូលមកកាន់រាងកាយយើងជាប្រចាំ។ វាជួយព្យាបាលជំងឺភ្លេចភ្លាំងច្រើន ហើយក៏ជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល ជួយប្រឆាំងរ៉ាឌីកាលសេរី ដែលបំផ្លាញកោសិកាខួរក្បាល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក