ឆ្នាំ​ក្រោយ ២០២២ បើក​ភ្នែក​លុយ​ចូល​ពិតៗ បើ​ក្នុង​ផ្ទះ​អ្នក​ មាន​សមាជិក​កើត​ឆ្នាំ​ទាំង ៤ នេះ

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​នៅ​ជោគជតា​រាសី​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៤ ដែល​អាច​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ​នៅ​ឆ្នាំ​ក្រោយ ២០២២៖

អ្នក​កើត​ឆ្នាំ​វក (ស្វា)

1

ឆ្នាំ​វក ក៏​ស្ថិត​ក្នុង​មហា​ឆ្នាំ​ទាំង ៤ ដែល​មាន​លាភ​សំណាង​ខ្ពស់​នៅ​ឆ្នាំ​ក្រោយ ២០២២ ផង​ដែរ ដោយ​ពួក​គេ​នឹង​អាច​បង្កើត​ជោគជ័យ​ជា​ដុំកំភួន​ក្នុង​អាជីព​ការងារ ការ​រកស៊ី ពោល​នាំ​ចំណូល​ចូល​ផ្ទះ​បាន​ច្រើន​ជាង​ឆ្នាំ ២០២១ នេះ។

ទៅ​មើល​ទំនាក់ទំនង​ស្នេហា អ្នក​កើត​ឆ្នាំ​វក ក៏​នឹង​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ដែរ ទោះ​បើ​ជីវិត​នៅ​លាវ ទៅ​ណា​ក៏​មាន​គេ​គោរព​ស្រលាញ់ ពោល​អ្នក​មិន​នៅ​តែ​ឯង​ឡើយ។ យ៉ាង​ណា​ក៏​នឹង​មាន​ពេលវេលា​ដែល​អ្នក​អាច​ជួប​គូ​ពិត​នៅ​ពេល​ខាង​មុខ ដោយ​អ្នក​អាច​មាន​ឱកាស​ មាន​ពេល​ស្វែងយល់​ចិត្ត មុន​ដុះ​ពន្លក​ក្លាយ​ជា​ស្នេហា​ពោរពេញ​ដោយ​សុភមង្គល។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

2

អ្នក​កើត​ឆ្នាំ​រកា នៅ​ឆ្នាំ ២០២១ ​មិន​សូវ​មាន​លាភ​សំណាង​ឡើយ ពោល​ច្រើន​តែ​រាសី​ស្រុត​ចុះ​ដាក់​ខែ។ យ៉ាង​ណា​នៅ​ឆ្នាំ​ក្រោយ ២០២២ សំណាង​និង​សុភមង្គល​ពេញលេញ​ បាន​វិល​ចូល​មក​ក្នុង​ជីវិត​អ្នក​ហើយ ពោល​នឹង​បង្កើត​រឿង​ភ្ញាក់ផ្អើល​ល្អៗ​ជា​ច្រើន។

អ្នក​ជា​មនុស្ស​ដែល​មើល​ឃើញ​ធំ ហ៊ាន​ដាក់​ទុន​ធំ ដូច្នេះ​យល់​ល្អ​ឆ្នាំ​នេះ កុំ​ទាន់​ធ្វើ​អី ចាំ​ចូល​ដល់​ឆ្នាំ​ក្រោយ​សឹម​គិតគូរ ព្រោះ​ជា​ឆ្នាំ​នាំ​លាភ​ខ្ពស់ សម្រាប់​អ្នក​កើត​ឆ្នាំ​រកា ដែល​នឹង​មិន​ងាយ​បណ្តាល​ឲ្យ​ពួក​គេ​ខាតបង់​ឡើយ។

អ្នក​កើត​ឆ្នាំ​ថោះ (ទន្សាយ)

3

មនុស្ស​ជា​ច្រើន​ដែល​កើត​ឆ្នាំ​ថោះ តែងតែ​មាន​ចរិត​ស្លូតបូត ហើយ​ពេញចិត្ត​នឹង​ការ​រស់នៅ​ក្នុង​ជីវិត​បែប​សាមញ្ញ។ ចូល​មក​ដល់​ឆ្នាំ ២០២២ ខាង​មុខ ជា​ពិសេស​នៅ​ពាក់​កណ្តាល​ឆ្នាំ អ្នក​នឹង​វិល​ចូល​វេលា​ធ្លាក់​មក​នូវ​ផ្កាយ​លើក​យីអ៊ុន ដែល​ផ្កាយ​ឬ​តារា​នេះ នឹង​នាំ​លាភ​សម្រាប់​អ្នក​ទាំង​ផ្នែក​ទ្រព្យ និង​ផ្នែក​ស្នេហ៍។

អ្នក​កើត​ឆ្នាំ​ទន្សាយ នឹង​មាន​លាភ​សំណាង​ក្នុង​អាជីព​ការងារ ការ​រកស៊ី ហើយ​ចុះ​សម្រុង​ជាមួយ​ដៃ​គូ​សហការ​ទាំង​ឡាយ។ លើស​ពី​នេះ​ការ​ប្រកួតប្រជែង ក៏​អ្នក​មាន​ប្រៀប​ជាង​គូ​ប្រជែង​ដទៃ តែ​នេះ​វា​គួប​ផ្សំ​អ្នក​បាន​ខិតខំ​ពី​ដើម​ផង​ទេ។ ទៅ​មើល​ទំនាក់ទំនង​ស្នេហា​បន្តិច សុភមង្គល​នឹង​កើត​មាន​ពេញលេញ​ជាង​ឆ្នាំ ២០២១ នេះ ហើយ​បើ​អ្នក​មិន​ទាន់​មាន​គូ ក៏​អាច​នឹង​ដល់​គូ​នា​ពេល​ខាង​មុខ​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

4

ថ្វី​ដ្បិត​តែ​ពួក​គេ​ មិន​មាន​គុណ​សម្បត្តិ​ក្នុង​អាជីព​ការងារ ឬ​ការ​រកស៊ី តែ​មនុស្ស​នេះ​នឹង​មាន​សំណាង ពេល​បាន​ជួប​គូ​ជីវិត ដែល​លើក​រាសី​របស់​ពួក​គេ។

តាម​ហោរាសាស្រ្ត​ចារ​មក​ថា មនុស្ស​នេះ​មិន​ខំ​ខ្លាំង​ ក៏​មាន​ដែរ និយាយ​ទៅ​ប្រភព​លុយ​របស់​អ្នក​កើត​ឆ្នាំ​មមី រមែង​ពុំ​បាន​កើត​ឡើង​ដោយ​ការ​ខិតខំ​ទាំង​ស្រុង​ ឬ​ការ​ហ៊ាន​វិនិយោគ​របស់​ខ្លួន​ឯង​ទេ ផ្ទុយ​ទៅ​វិញ​ច្រើន​តែ​សល់​ពី​កេរមរតក​នៃ​សាច់ញាតិ ឬ​ការ​យឹតយោង​ពី​ស្វាមី ភរិយា​របស់​គេ​នៅ​ពេល​ខាង​មុខ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក