រាល់​ព្រឹក​ងើប​មក​ឃើញ​សញ្ញា ៣ លើ​មុខ អ្នក​ប្រៀប​ដូច​មាន​ព្រះ​តាម​ថែ​រក្សា​ជួយ​ឲ្យ​មាន​បាន​ឆាប់ៗ

ប្រសិន​សុខៗ​អ្នក​ក្រោក​មក​សង្កេត​ឃើញ​សញ្ញា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៣ នៅ​លើ​មុខ នោះ​ជា​សញ្ញា​ល្អ ដែល​តាម​ក្បួន​គេ​ចារ​មក​ថា អ្នក​ជា​មនុស្ស​កំពុង​មាន​ព្រះ​ មាន​វត្ថុ​សក្ដិសិទ្ធិ​តាម​ជួយ​ថែ​រក្សា ​និង​ជួយ​ឲ្យ​មាន​បាន​ឆាប់ៗ៖

៣) ថ្ងាស​ភ្លឺ​ចែងចាំង

1

ប្រសិន​សុខៗ​អ្នក​សង្កេត​ឃើញ​ថា​ ផ្ទៃ​ថ្ងាស​របស់​អ្នក​ភ្លឺ​ស្រស់​ស្អាត និង​រាប​ស្មើ នេះ​គឺ​ជា​សញ្ញា​ថា​ពេល​ឆាប់ៗ​នេះ ជីវិត​របស់​អ្នក​នឹង​ស្រណុក​សុខ​ស្រួល មិន​មាន​កង្វល់​អ្វី​នោះ​ទេ។ កំឡុង​ពេល​ខាង​មុខ​ដដែល​នេះ អ្នក​ប្រហែល​ជា​ជួប​មនុស្ស​ដែល​ពាំនាំ​ប្រយោជន៍​មក​ដល់​អ្នក ជា​ទ្រព្យ​ជា​ប្រាក់​ច្រើន​ខុស​ពី​ពេល​មុន។

ផ្ទុយ​ទៅ​វិញ​ បើ​ងើប​មក​ឃើញ​តែ​ថ្ងាស​របស់​ខ្លួន​ឯង​ខ្មៅ​ស្រអាប់ មិន​ភ្លឺ​ចែងចាំង នោះ​ក្រៅ​ពី​ក្បួន​ហុងស៊ុយ​ធ្លាក់​ចុះ​ហើយ ជំងឺ​ក្នុង​រាងកាយ​ក៏​អាច​ជា​នឹង​មាន​ថែម​ទៀត។

២) ភ្នែក​ភ្លឺ

2

ចាស់​ពី​បុរាណ​តែង​ដំណាល​ថា ភ្នែក​គឺ​ជា​បង្អួច​នៃ​ដួង​ព្រលឹង ហើយ​ភ្នែក​ភ្លឺ​ច្បាស់ ចែងចាំង​មក​ខាង​ក្រៅ វា​គឺ​ជា​មន្តស្នេហ៍​អូស​ទាញ​សំណាង អូស​ទាញ​ទ្រព្យ។

ផ្ទុយ​មក​វិញ បើ​ភ្នែក​ស្រវាំង ខ្វះ​ភាព​រឹងមាំ បើក​ភ្នែក​មិន​ចង់​រួច នោះ​ពោរពេញ​ដោយ​ភាព​បរាជ័យ​ក្នុង​ជីវិត។

១) ច្រមុះ​មាន​ពណ៌​ក្រហម

3

ច្រមុះ ​តាម​ក្បួន​គេ​សម្គាល់​មើល​ដល់​ការ​ផ្សារភ្ជាប់​ទៅ​ផ្នែក​ទ្រព្យសម្បត្តិ និង​លុយកាក់​ក្នុង​ជីវិត​មនុស្ស។ ប្រសិន​ចុង​ច្រមុះ​សុខៗ​រំលេច​ទៅ​ជា​ពណ៌​ខ្មៅ មុខ​ក៏​អាប់អួ នោះ​វា​អាច​ថា ពេល​ខាង​មុខ​ជីវិត​អ្នក​នឹង​ជួប​ឧបសគ្គ​ច្រើន ឬ​ក៏​ទើប​តែ​ឆ្លង​កាត់​ការ​លំបាក​ណា​មួយ។

ផ្ទុយ​មក​វិញ​បើ​ចុង​ច្រមុះ​ឡើង​ពណ៌​ក្រហម បែក​ស៊ី​ជម្ពូ ប្រាកដ​ណាស់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​ច្រើន ដូច្នេះ​បើ​ពេល​ជួប សុំ​ចាប់​យក​ឱកាស​នោះ​ឲ្យ​បាន​ល្អ​ហើយ​ ដើម្បី​បង្កើត​ទ្រព្យ​ត​កូន​ត​ចៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក