មនុស្សជាច្រើនតែងតែគិតថា ការងូតទឹកគឺជារឿងសាមញ្ញ ហើយអ្នកណាក៏អាចធ្វើបានដែរ។ ការងូតទឹកជាការលាងសម្អាតជាតិកង្វក់ ធូលី ដែលជាប់តាមប្រាណ ហើយការងូតទឹកក៏អាចជួយឲ្យមានអារម្មណ៍ល្អ ធូស្បើយក្នុងខ្លួន ប៉ុន្តែទោះយ៉ាងណាការពិតបង្ហាញថា ការងូតទឹកមិនត្រឹមត្រូវក៏អាចបង្កឱ្យមានគ្រោះថ្នាក់ជាច្រើដល់ជីវិត។
ងូតទឹកប្រើពេលយូរពេក
មានមនុស្សជាច្រើនតែងតែចូលចិត្តត្រាំក្នុងបន្ទប់ទឹកដើម្បីបន្ធូរអារម្មណ៍ ប៉ុន្តែអ្នកគួរតែដឹងថា ការត្រាំក្នុងបន្ទប់ទឹករយៈពេល ១-២ ម៉ោងនឹងបណ្តាលឱ្យអស់កម្លាំងខ្លាំង ដូច្នេះ យកល្អគួរតែកំនត់ពេលវេលាងូតទឹកឱ្យបានប្រហែល ៣០ នាទីប៉ុណ្ណោះ។
បន្ទាប់ពីហាត់ប្រាណងូតទឹកភ្លាមៗ
បន្ទាប់ពីធ្វើលំហាត់ប្រាណរាងកាយតែងតែបែកញើសនិងក្តៅ។ ជាហេតុធ្វើឱ្យមនុស្សជាច្រើនចង់ងូតទឹកភ្លាមៗ ដើម្បីសម្អាតរាងកាយនិងសម្រាកកាយ។ ទោះយ៉ាងណាក៏ដោយការងូតទឹកភ្លាមៗ បន្ទាប់ពីការហាត់ប្រាណនឹងធ្វើឱ្យខ្យល់ត្រជាក់ជ្រាបចូលក្នុងខ្លួន កាត់បន្ថយសកម្មភាពរបស់ផ្នែកខ្លះនៃរាងកាយនិងនាំឱ្យភាពស៊ាំចុះខ្សោយ។
ការងូតទឹកភ្លាមៗបន្ទាប់ពីហាត់ប្រាណក៏អាចបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ ព្រោះរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក បេះដូងលោតញាប់ជាងធម្មតារន្ធញើសរីកធំ។ បើងូតទឹកភ្លាមវានឹងរុញរាងកាយទៅជារលាកទងសួត រលាកសួត ខូចសរសៃឈាម ។ ។
ងូតទឹកក្តៅពេក
មានមនុស្សជាច្រើនមិនថា ស្ថិតក្នុងរដូវរងារឺរដូវក្តៅទេ តែងតែងូតទឹកលាយជាមួយទឹកក្តៅ។ ព្រោះទឹកក្តៅជួយធ្វើឱ្យរាងកាយមានភាពកក់ក្តៅបន្ធូររន្ធញើសនិងបំបាត់ភាពអស់កម្លាំង។ ទោះយ៉ាងណាក៏ដោយការងូតទឹកជាមួយទឹកក្តៅពេកនឹងធ្វើឲ្យលើសពីសីតុណ្ហភាពដែលស្បែករបស់អ្នកអាចទ្រាំទ្របាន។ វាបណ្តាលឱ្យស្បែកស្ងួតនិងខ្វះជាតិទឹក ហើយស្បែកខ្លះក៏មានលក្ខណៈខូចផងដែរ យកល្អអ្នកគួរតែងូតទឹកលាយជាមួយទឹកក្តៅពី ៤០-៤៥ អង្សាសេបានហើយ។
បន្ទាប់ពីអាហារពេលល្ងាចងូតទឹកភ្លាមៗ
មនុស្សជាច្រើនមានទម្លាប់ងូតទឹកភ្លាមៗបន្ទាប់ពីអាហារពេលល្ងាចរួច ដោយមិនបានដឹងថា ទម្លាប់នេះបណ្តាលឱ្យ “អាយុខ្លី” ។ ការងូតទឹកបន្ទាប់ពីញ៉ាំអាហារឆ្អែតធ្វើឱ្យស្បែកនិងសរសៃឈាមកាន់តែរលាកនិងរីកធំ។ វារំខានដល់ចរន្តឈាមទៅសរីរាង្គរំលាយអាហារប៉ះពាល់ដល់ក្រពះពោះវៀននិងប៉ះពាល់ដល់ជាតិស្ករក្នុងឈាម។ ប្រសិនបើអ្នកមិនអាចងូតទឹកមុនពេលអាហារពេលល្ងាចអ្នកគួរតែងូតទឹកបន្ទាប់ពីអាហារពេលល្ងាច ១ ម៉ោង។
ការសម្អាតហួសកំរិត
ការដុសសម្អាតខ្លាំងពេកអាចបណ្តាលឱ្យខូចស្បែកដែលនាំឱ្យមានស្រទាប់ក្រាស់ឬស្តើង ងាយបង្កឱ្យមានជំងឺស្បែក។ មនុស្សជាច្រើនក៏មានទម្លាប់ប្រើសាប៊ូកក់សក់និងសាប៊ូដុសខ្លួនជាច្រើនដោយមិនដឹងថា វាក៏អាចធ្វើឱ្យស្បែកស្ងួតនិងរលាក។ ដូច្នេះ អ្នកគួរតែគ្រប់គ្រងការសម្អាតក្នុងកម្រិតមួយនៅពេលងូតទឹកកុំឱ្យជ្រុលពេកនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែកខ្លួនឯង៕
ប្រភព៖ បរទេស
ដោយ៖ សុភាព