ប្រសិនបើអ្នកបានឃើញរោគសញ្ញាទាំងនេះលេចឡើងជាញឹកញាប់ ដាច់ខាតអ្នកមិនគួរប្រងើយកន្តើយឡើយ។ សូមទៅពិនិត្យសុខភាពជួមួយគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើបាន។
១.ឈឺក្បាល ខ្សោយ អស់កម្លាំង
ប្រសិនបើតម្រងនោមមានសុខភាពល្អនិងសមត្ថភាពបម្លែងវីតាមីនឌីនរាងកាយមានដំណើរការល្អត្រូវបានគេដឹងយ៉ាងពេញលេញថា អាចរក្សាឆ្អឹងឱ្យរឹងមាំ។ លើសពីនេះបរិមាណអេរីត្រូត្រូប៉ូអ៊ីទីន (អេភីអូ)-អរម៉ូន ដែលដើរតួយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាមក្រហមក៏ត្រូវបានសំងាត់ក្នុងបរិមាណត្រឹមត្រូវដែរ។ នៅពេលតម្រងនោមមានបញ្ហាអេភីអូតិច ត្រូវបានផលិតនាំឱ្យមានការថយចុះនៃកោសិកាឈាមក្រហម។ ទន្ទឹមនឹងនេះកោសិកាឈាមក្រហមទទួលខុសត្រូវចំពោះការដឹកអុកស៊ីសែននៅទូទាំងរាងកាយ។
២.ស្បែកស្ងួតនិងរមាស់
តម្រងនោមដែលមានសុខភាពល្អតែងតែយកកាកសំណល់និងសារធាតុរាវលើសពីឈាម ជួយបង្កើតកោសិកាឈាមក្រហមនិងរក្សាបរិមាណសារធាតុរ៉ែត្រឹមត្រូវនៅក្នុងរាងកាយ។ ដោយឡែកស្បែករមាស់និងស្ងួតក៏ជាសញ្ញាបង្ហាញថា អ្នកមានបញ្ហាជាមួយនឹងតុល្យភាពសារធាតុរ៉ែនិងសារធាតុចិញ្ចឹមនៅក្នុងរាងកាយដែលអាចនាំឱ្យមានជំងឺឆ្អឹងនិងតម្រងនោម។
ប្រសិនបើអ្នកមានស្បែកស្ងួតហើយតែងតែមានអារម្មណ៍រមាស់ សូមព្យាយាមផឹកទឹកឱ្យបានច្រើន។ មុននឹងប្រើថ្នាំព្យាបាលរោគសើស្បែកណាមួយសូមពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះថាំពេទ្យខ្លះមានសារធាតុផ្សំដលអាចធ្វើឱ្យមុខងារតំរងនោមចុះខ្សោយ បើលេបមិនត្រឹមត្រូវឬប្រើជ្រុល។
៣.ការផ្លាស់ពណ៍ប្តូរទឹកនោម
តម្រងនោមទទួលខុសត្រូវក្នុងការផលិតទឹកនោមនិងយកកាកសំណល់ចេញតាមរយៈទឹកនោម។ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរភាពញឹកញាប់នៃក្លិនពណ៌ទឹកនោម។ វាជារឿងធម្មតាទេក្នុងការនោមពី ៤ ទៅ ១០ ដងក្នុងមួយថ្ងៃ។ ប៉ុន្តែ ប្រសិនបើភាពញឹកញាប់នៃការនោម ជាពិសេសនៅពេលយប់កើនឡើងវាជាការល្អបំផុត តែបើទឹកនោមរបស់អ្នកមានពពុះឬមានឈាមសូមទៅពិនិត្យជាមួយគ្រូពេទ្យដោយខ្លួនឯងជាបន្ទាន់។
៤.ឈឺខ្នង
ការខ្សោយតម្រងនោមអាចបណ្តាលឱ្យឈឺខ្នងនៅខាងក្រោមឆ្អឹងជំនី ការឈឺចាប់អាចរាលដាលដល់ផ្នែកខាងមុខនៃឆ្អឹងអាងត្រគាកឬត្រគាក។ សូមកត់សម្គាល់ថា វាចាំបាច់ក្នុងការបែងចែកការឈឺខ្នងដែលបណ្តាលមកពីការខ្សោយតម្រងនោមពីការឈឺខ្នងធម្មតា។
ទន្ទឹមនឹងនេះការឈឺចង្កេះដោយសារខ្សោយតម្រងនោមត្រូវបានអមដោយអារម្មណ៍ឈឺ ក្អួតចង្អោរ ក្តៅខ្លួន និងនោមញឹកញាប់។ នៅពេលប្រើថ្នាំបំបាត់ការឈឺចាប់ តែការឈឺខ្នងនៅតែកើតមានជាញឹកញាប់វាចាំបាច់ត្រូវទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រភព៖ បរទេស
ដោយ៖ សុភាព