មនុស្សម្នាក់ៗតែងតែមានទម្លាប់រស់នៅផ្សេងៗគ្នា ដោយអ្នកខ្លះមានទម្លាប់បើកទ្វាបន្ទប់គេង ហើយមួយចំនួនទៀតចូលចិត្តបិទនៅពេលគេង។ យ៉ាងណាក្ដី ការគេងបើកទ្វានៅពេលយប់ក៏អាចផ្ដល់អត្ថប្រយោជន៍ច្រើន ជួយឱ្យខ្យល់ចេញចូលបានល្អ អាចគ្រប់គ្រងនិងរកឃើញបញ្ហាបានទាន់ពេលវេលាអំឡុងពេលគេង ប៉ុន្តែទោះយ៉ាងណាអត្ថប្រយោជន៍ដែលទទួលបាននោះមិនត្រូវនឹងគ្រោះថ្នាក់ដែលយើងអាចជួបប្រទះឡើយ។
១.រារាំងសំលេងរំខាននិងធ្វើអោយអ្នកគេងលក់ស្កប់ស្កល់
ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានសំលេងរំខានដូចជា ជិតផ្លូវ ជិតផ្សារ ជិតស្ថានីយ៍ឡានក្រុង ដែលតែងតែរវល់អ្នកនឹងពិបាកគេងលក់ស្កប់ស្កល់ណាស់។ ដូច្នេះការបិទទ្វារឥឡូវនេះគឺជាជម្រើសដ៏ល្អបើទោះបីជាអ្នកមិនធ្លាប់ប្រើក៏ដោយ។ លើសពីនេះការបិទទ្វារក៏នឹងការពារកុំឱ្យមានសំលេងរំខាននៅពេលដែលមាននរណាម្នាក់នៅក្នុងផ្ទះភ្ញាក់ហើយធ្វើសកម្មភាពនៅពេលយប់ដូចជា ញ៉ាំអាហារ មើលទូរទស្សន៍ជាដើម។
២.មានឱកាសច្រើនពេលមានអគ្គិភ័យកើតឡើង
ប្រសិនបើអ្នកបើកទ្វារបន្ទប់ពេលកំពុងគេង ភ្លើងដែលឆេះនឹងរាលដាលកាន់តែលឿនចូលក្នុងបន្ទប់របស់អ្នកសីតុណ្ហភាពនឹងកើនឡើងហើយផ្សែងពុលនឹងរាលដាលគ្រប់ទីកន្លែង។ ទោះជាយ៉ាងណា ទ្វារបិទជិតនឹងផ្តល់ឱ្យអ្នកនូវពេលវេលាច្រើនដើម្បីធ្វើសកម្មភាពជួយសង្រ្គោះខ្លួនអ្នកពីភ្លើង។ ទ្វារបិទជិតក៏រក្សាសីតុណ្ហភាពទាបជាងខាងក្រៅផងដែរ ដែលវានឹងការពារផ្សែងពុលខ្លះដោយជៀសវាងគ្រោះថ្នាក់នៃការស្លាប់នៅពេលគេងដោយសារតែស្រូបផ្សែងច្រើនពេក។
៣.មានពេលវេលាច្រើនជាពិសេសពេលមានចោរចូលក្នុងផ្ទះ
ការស្នាក់នៅក្នុងបន្ទប់ដែលជាប់សោរនឹងធ្វើឱ្យអ្នកមានសុវត្ថិភាពជាង នៅពេលអ្នករកឃើញនរណាម្នាក់លួចចូលក្នុងផ្ទះរបស់អ្នក។ អ្នកនឹងមានពេលច្រើនដើម្បីរង់ចាំប៉ូលីសមកជួយសង្គ្រោះអ្នក។
៤.ទ្វារបិទជិតរក្សាថាមពលវិជ្ជមាន
គោលការណ៍មួយនៃគោលការណ៍ហុងស៊ុយគឺត្រូវចៀសវាងការគេងលក់ដោយបើកទ្វារ។ ការបើកទ្វារអាចបណ្តាលឱ្យថាមពលវិជ្ជមានទាំងអស់នៅក្នុងបន្ទប់រត់ចេញក្រៅ។ ការបិទទ្វារ អាចការពារបញ្ហានេះដោយអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មានសុវត្ថិភាពនិងមានសន្តិភាពគេងលក់ស្រួល៕
ប្រភព៖ បរទេស
ដោយ៖ សុភាព