មេរៀនជីវិតទាំង៤ មិនមានបង្រៀននៅសាលាឡើយ

នៅពេលអ្នកឈានទៅរកជីវិតពិតនៅខាងក្រៅ អ្នកនឹងដឹងថា ជីវិតមួយនេះ មានមេរៀនដ៏ជ្រាលជ្រៅជាច្រើនដែលអ្នកមិនធ្លាប់បានរៀននៅសាលានោះឡើយ។

នៅពេលយើងនៅសាលារៀន ការភ័យខ្លាចធំបំផុតរបស់យើង គឺមានតែកិច្ចការផ្ទះ និងការប្រលងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលអ្នកឈានជើងចូលទៅក្នុងជីវិតពិតនៅខាងក្រៅ អ្នកនឹងឃើញថា “ជីវិតពិតប្រាកដ” មានមេរៀនស៊ីជម្រៅច្រើនពេក ដែលអ្នកមិនដឹង។ វាអាចមានសមត្ថភាពពិតប្រាកដ ប៉ុន្តែមិនចាំបាច់រីកចម្រើនលឿនទេ វាជាច្បាប់ដែលទាក់ទងនៅកន្លែងធ្វើការ ... នៅទីបញ្ចប់ វាគឺជាប្រាជ្ញា និងភាពស្អាតស្អំដែលជួយឱ្យយើងអាចរស់រានមានជីវិត និងបទពិសោធន៍ជាច្រើន។

១. ដឹងពីភាពខុសគ្នារវាងការពិត និងក្លែងក្លាយ ត្រូវ និងខុស

សាលារៀននឹងមិនមានមេរៀន ដែលបង្រៀនអ្នកពីរបៀបសម្គាល់សញ្ញានៃជនឆបោកនោះឡើយ ហេតុនេះហើយបានជានៅពេលដែលយើងចូលមកក្នុងជីវិតរបស់យើង ដំបូងយើងជឿជាក់ដោយទំនុកចិត្តលើអ្វីៗទាំងអស់។ វាមិនមែនទាល់តែយើងជួបមនុស្សចិត្តពីរពិតប្រាកដ ទើបយើងភ្ញាក់ខ្លួន ហើយដឹងពីវិធីចៀសវាងវានោះទេ។

មនុស្សដែលយើងបានជួបក្នុងជីវិត មិនមែនសុទ្ធតែផ្កាកូលាប ដែលមានរូបសម្រស់ស្អាតនោះឡើយ មនុស្សមានជ្រុង មានផ្នែកជាច្រើនដែលយើងមិនបានដឹង ដូច្នេះ ត្រូវចេះប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះមនុស្សដែលនៅជុំវិញខ្លយន។

9be59c97a76a2043cb193caf3d1ed301

២. សមត្ថភាពក្នុងការបញ្ចុះបញ្ចូលអ្នកដទៃមានសារៈសំខាន់ណាស់

យើងកម្រត្រូវបានបង្រៀន ពីវិធីដើម្បីបញ្ចុះបញ្ចូលមនុស្សដែលនៅជុំវិញខ្លួនណាស់។ នៅសាលារៀន ភាគច្រើនការពិភាក្សាជាក្រុម គឺមានលក្ខណៈល្អិតល្អន់ ហើយស្មារតីនៃការរិះគន់ និងការជជែកវែកញែក មិនត្រូវបានគេវាយតម្លៃខ្ពស់ឡើយ។ មនុស្សជាច្រើនបានសិក្សាជាក្រុម ដោយមិនដែលនិយាយពាក្យ ឬនិយាយដោយគ្មានអ្នកណាស្តាប់នោះទេ។

ទោះយ៉ាងណាក៏ដោយ អ្នកកាន់តែធំ អ្នកនឹងដឹងថា ជាពិសេសចំពោះការងារ និងក្នុងជីវិតជាទូទៅការបញ្ចុះបញ្ចូល គឺជាសមត្ថភាពសំខាន់ដែលអាចកំណត់ពីភាពជោគជ័យរបស់មនុស្សម្នាក់ៗ។

៣. ទុកពេលសម្រាប់សុខភាពផ្លូវចិត្ត

វាពិតជាកម្រណាស់ ដែលយើងឮអំពីសុខភាពផ្លូវចិត្ត និងការអប់រំផ្លូវចិត្តនៅក្នុងសាលា។ ជាធម្មតាយើងគ្រាន់តែរំឭកអំពីសុខភាពរាងកាយ ប៉ុន្តែសុខភាពផ្លូវចិត្តនៅតែជាអ្វីដែលនៅមនុស្សជាច្រើនមិនធ្លាប់បានអប់រំនោះឡើយ។ ទោះយ៉ាងណា “ក្នុងជីវិតពិតប្រាកដ” ដែលមានបញ្ហា សម្ពាធ និងភាពតានតឹងនៅលើស្មារបស់អ្នក នឹងធ្វើឱ្យអ្នកដឹងពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត។

នៅពេលដែលយើងអស់កម្លាំងផ្លូវចិត្ត អ្នកនឹងឈឺក្បាលញឹកញាប់ ការព្រួយបារម្ភច្រើនពេក យើងមិនអាចធ្វើអ្វីបានទាំងស្រុងទេ។ ដូច្នេះអ្នកគួរតែចំណាយពេលជាមួយរាងកាយ ចិត្ត ហើយត្រូវចិញ្ចឹមបីបាច់ព្រលឹងអ្នក ដើម្បីរស់នៅដោយសុខសាន្តមានភាពក្លាហាន ដើម្បីប្រឈមមុខនឹងឧបសគ្គនៅខាងមុខ។

73f5a10bdda4f35ff65833564c27ecc8

៤. ទទួលយកអ្វីដែលអ្នកមិនចូលចិត្ត

ការបង្រៀននៅក្នុងសាលា តែងតែយកគម្រូមនុស្សជោគជ័យនៅលើពិភពលោកធ្វើជា “គោលការណ៍ណែនាំ” ជាឧត្តមគតិសម្រាប់យើងទាំងអស់គ្នា។ នៅក្នុងសាលារៀន បានត្រឹមតែបង្រៀនយើងថា ការសិក្សាបានល្អនឹងនាំឱ្យមានអនាគតភ្លឺស្វាង ប៉ុន្តែ មេរៀនសាលា មិនដែលបង្រៀនយើងឱ្យធ្វើនូវអ្វីដែលយើងស្រឡាញ់ និងទទួលយកការពិត នៃភាពបរាជ័យនោះឡើយ។

លុះត្រាតែយើងជួបប្រទះ និងជម្នះការលំបាកបាន ទើបអាចយល់ថា ពិភពលោកមិនតែងតែវិលជុំទេ កន្លែងណាមួយតែងតែមានផ្នែករដិបរដុប និងផ្នែកកោង បត់បែន។ ការដឹងពីរបៀបទទួលយកអ្វីដែលមិនត្រូវនឹងផ្លូវរបស់យើង នឹងជួយឱ្យយើងកាន់តែខិតទៅជិតភាពជោគជ័យ និងសុភមង្គលពិតប្រាកដ៕

ប្រភព ៖ Emdep / Knongsrok