ផ្លូវការ៖ Eduardo Camavinga បង្ហាញខ្លួនជាកីឡាករថ្មីរបស់ក្រុម Real Madrid

Eduardo Camavinga ត្រូវបានបង្ហាញជាផ្លូវការជាកីឡាករថ្មីរបស់ក្រុម Real Madrid ដោយមាន​ការ​ចូល​រួម​ទទួលស្គាល់ពីប្រធានក្លឹបលោក Florentino Perez នៅ​ល្ងាច​ថ្ងៃអង្គារនេះ។

E9d6d4a7956867163221738f1e9a4264.47650451 0 Image A 1_1631098465720

នៅក្នុងពិធីធ្វើបទបង្ហាញមួយលោក Perez បានកោតសរសើរយុវជនបារាំងរូបនេះថា ជាអនាគតរបស់ក្លឹប និងបាននិយាយថារូបគេនឹងមានអនាគតភ្លឺស្វាងនៅម៉ាឌ្រីដ។

Cb9714f6 5b7b 41bd B200 2b17e756795f

Eduardo Camavinga បានថ្លែងសុន្ទរកថាខ្លីប៉ុន្តែប្រកបដោយភាំពផ្អែមល្ហែមដោយថា៖“ អរុណសួស្តីអ្នករាល់គ្នា! ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ ដោយមានមោទនភាពក្នុងការមក​ចូលរួម​ទី​នេះ ។ ខ្ញុំចង់អរគុណលោកប្រធានក្លិបដែលជឿជាក់លើខ្ញុំ។ ប្រសិនបើមាននរណាម្នាក់ប្រាប់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុនថា ខ្ញុំនឹងនៅទីនេះ ខ្ញុំនឹងមិនជឿទេ។ ហាឡាម៉ាឌ្រីត!”។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះក៏បានថតរូបជាមួយលោក Perez សម្រាប់រូបភាពជាមួយនឹងអាវលេខ ២៥ ថ្មីរបស់គាត់នៅក្នុងដៃផង​ដែរ។

E WrVm_WQAMuMaJ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: