អ្នកជាមនុស្សរឹងមាំកម្រិតណា? ឬសំបកក្រៅរឹងមាំ តែខាងក្នុងទន់ជ្រាយ? រើសរូបមួយដែលអ្នកឃើញដំបូងបង្អស់នឹងដឹងការពិត

ពេលនេះ យើងមានរូបភាពមួយដើម្បីឲ្យប្រិយមិត្តធ្វើតេស្តទៀតហើយ បើតាមផ្នែកចិត្តសាស្ត្រមនុស្សអាចឃើញរូបភាពតែមួយ តាមបែបខុសៗគ្នា ដូច្នេះសូមសាកល្បងទាំងអស់គ្នា តែសូមបញ្ជាក់មុនថាកុំទាន់អានចម្លើយដោយសំងាត់ជាមុន ព្រោះអាចលែង ស័កិ្តសិទ្ធ។ តើអ្នកឃើញអ្វីនៅក្នុងរូបភាពដំបូង ហើយព្យាយាមអានការព្យាករណ៍ថាតើវាត្រឹមត្រូវឬអត់?

វិធីធ្វើតេស្ត

១. រើសរូបមួយតែអ្នកក្រឡេកភ្លាមឃើញភ្លែត

២. អានចម្លើយខាងក្រោម

W1200.jpeg 1

សូមឲ្យអ្នកជួបតែសំណាងល្អ

១. ឃើញអ្នកលេងហ្គីតា

PicsArt_09 08 12.59.33

អ្នកជាមនុស្សរីករាយណាស់ មានចិត្តសប្បុរស  មានចិត្តមេត្តា ហើយក៏ជាមិត្តល្អផងដែរ ។ អ្នកគឺជាមនុស្សម្នាក់ដែលមានស្នាមញញឹមនៅលើមុខ ចូលចិត្តបង្ហាញថាខ្លួនសុខសប្បាយ មានក្តីសុខ ទាំងដែលខ្លួនកំពុងពិបាកចិត្តសឹងស្រក់ទឹកភ្នែកស្រក់ក៏ដោយ និយាយឲ្យស្រួលស្តាប់ អ្នកជាមនុស្សពូកែលាក់អារម្មណ៍ តែទោះជាយ៉ាងណា ទង្វើបែបនេះក៏មិនមែនជារឿងល្អប៉ុន្មានទេ អ្នកគួរបញ្ចេញវាខ្លះទៅ អនុញ្ញាតខ្លួនឯងឲ្យបានសម្រួលអារម្មណ៍ខ្លះ មិនដូច្នោះទេវាអាចហ្នឹងធ្វើឲ្យអ្នកតានតឹងណាស់ ។

២. ឃើញមនុស្សស្លៀកពាក់ស

PicsArt_09 08 01.00.14

អ្នកជាមនុស្សពូកែលាក់អារម្មណ៍ណាស់! ប៉ុន្តែក៏មិនគ្រប់ពេលដែរ យើងអាចទស្សន៍ទាយចិត្តរបស់អ្នកបាន ២ ប្រភេទ ។ ១ អ្នកអាចពូកែលាក់អារម្មណ៍ ទី ២ អ្នកមានអារម្មណ៍ទន់ជ្រាយខ្លាំង ដូច្នេះអ្នកសាកសួរខ្លួនឯងមើលថា តើអ្នកស្ថិតនៅក្នុងប្រភេទអ្វី? ។ ទន្ទឹមនឹងនោះ អ្នកក៏ចូលចិត្តសម្តែងធ្វើជាមិនចាប់អារម្មណ៍ ដើម្បីបិទបាំងភាពទន់ខ្សោយផ្នែកអារម្មណ៍របស់អ្នកដែរ ។ ហេតុដែលអ្នកធ្វើបែបនេះ ព្រោះអ្នកមិនចង់ឱ្យនរណាម្នាក់ព្រួយបារម្ភពីអ្នក អ្នកមិនចង់បង្ហាញពីភាពទន់ខ្សោយរបស់អ្នក ដល់មនុស្សគ្រប់គ្នា ហើយអ្នកមិនចង់ឲ្យនរណាម្នាក់អាណិតអាសូរអ្នកដែរ ។

៣. ឃើញមនុស្សស្លៀកពាក់ពណ៌ក្រហម

PicsArt_09 08 01.00.36

អ្នកគឺជាមនុស្សម្នាក់ដែលមានចិត្តឧបេក្ខា ការតាំងចិត្តជាកណ្ដាល មិនលម្អៀងទៅខាងណា ប៉ុន្តែពេលខ្លះអារម្មណ៍អ្នកក៏មានភាពទន់ខ្សោយខ្លះដែរ ។ មើលពីសំបកក្រៅអ្នកដូចជាសប្បាយចិត្តណាស់ ប៉ុន្តែការពិតវាផ្ទុយស្រឡះ! សំបកក្រៅដែលអ្នកបង្ហាញថាអ្នកខ្លាំង វាគ្រាន់តែជាខែលដើម្បីការពារខ្លួនអ្នកប៉ុណ្ណោះ ។ ប្រសិនបើមានអ្វីធ្វើឱ្យអ្នកឈឺចាប់ អ្នកនឹងសង់ជញ្ជាំងដើម្បីការពារខ្លួនឯងភ្លាម ដើម្បីកុំឱ្យមានការឈឺចាប់ដដែលម្តងហើយម្តងទៀត ។

៤. ឃើញមុខមនុស្ស

PicsArt_09 08 01.01.02

អ្នកជាមនុស្សគិតច្រើន ចិត្តរបស់អ្នកផុយស្រួយណាស់ អ្នកមិនអាចទ្រាំនឹងរឿងអាក្រក់ៗបានទេ ទោះបីជាពេលខ្លះអ្នកធ្វើដូចជាអ្នកមិនខ្វល់ក៏ដោយ តែអ្នកពិតជាខ្វល់ខ្វាយស្ទើរគ្រប់រឿងដែលបានកើតឡើង ។ សាកផ្លាស់ប្តូរទម្លាប់គិតច្រើនរបស់ខ្លួនឯងខ្លះទៅ ព្យាយាមចាកចេញហើយផ្លាស់ប្តូរខ្លួនឯង ហើយជីវិតអ្នកនឹងកាន់តែងាយស្រួល និងមានសុភមង្គលជាងនេះ ៕

ប្រភព៖ Knongsrok