បើតាមគេហទំព័រ LiveScore បានធ្វើការដាក់ពិន្ទុវាយតម្លៃ ជ្រើសយកកីឡាករទាំង ១០ ល្អបំផុតគ្រប់ពេលវេលា ឬយើងនិយមហៅថា G.O.A.T (Greatest Player Of All Times)។ ប្រភពបានដាក់ឈ្មោះបេក្ខភាពទាំង ១០ ដោយយកតែអ្នកធ្លាប់ឈ្នះពាន Ballon d'Or ច្រើនជាង ២ ដងក្នុងអាជីព។
បេក្ខភាពទាំង ១០ នឹងឆ្លងកាត់ការប្រៀបធៀប ៧ ចំណុចធំៗ ហើយធ្វើការដាក់ពិន្ទុពីជុំទី ១ ដល់ទៅ ៧ ដើម្បីរៀបចេញជាចំណាត់ថ្នាក់។ បេក្ខភាពទាំង ១០ មានកីឡាករ ២ រូបដែលកំពុងឈរជើងមាន Cristiano Ronaldo និង Lionel Messi ហើយសេសសល់ប៉ុន្មានគឺបានចូលនិវត្តអស់ហើយ។
ការធៀប ៧ ចំណុចនោះមានដូចជា ការឈ្នះពានរង្វាន់នៅក្លឹប ការឈ្នះពានរង្វាន់នៅជម្រើសជាតិ ការរកបានគ្រាប់បាល់ឲ្យក្លឹប ការរកបានគ្រាប់បាល់ឲ្យជម្រើសជាតិ ការឈ្នះពាន Ballon d'Or ការឈ្នះកំណត់ត្រា និង Z-Factor ប្រចាំរដូវកាលនីមួយៗ។
ជាលទ្ធផលវាយតម្លៃចុងក្រោយ យើងឃើញថាបុគ្គលសក្តិសមជាកីឡាករល្អបំផុតគ្រប់ពេលវេលា គឺ Cristiano Ronaldo មាន ១០០ ភាគរយពេញ ស្របពេលដែលគូប្រជែង Lionel Messi ឈរលេខរៀងបន្ទាប់មាន ៩៤ ភាគរយ ហើយអតីតជើងចាស់លោក Pele ឈរលេខ ៣ រីឯ Ference Puskas ឈរលេខ ៤ និង Ronaldo Nazario ឈរលេខ ៥ ជាដើម៕ (លម្អិតក្នុងរូបភាពខាងក្រោម)
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក