មនុស្សដែលមានប្រាជ្ញាឆ្លាតវៃអាចដឹងពីរបៀបសងសឹកអ្នកដទៃ ដោយការធ្វើអំពើល្អផ្ទាល់ខ្លួន ទោះយ៉ាងណា ក្នុងមួយជីវិតនេះប្រាកដណាស់តែងតែមានមនុស្សដែលមានគំនិតធ្វើអំពើអាក្រក់មកលើអ្នក ប៉ុន្តែដាច់ខាតអ្នកមិនត្រូវវាយបកទៅលើគេដោយទង្វើមិនគប្បីណាមួយឡើយ។ មិនថាពួកគេគោរពអ្នកឬមិនអាស្រ័យលើអ្វីក៏ដោយ ប៉ុន្តែសូមប្រយ័ត្នចំពោះសកម្មភាពរបស់អ្នកទាំងនេះ។
មិនខ្វល់ពីអ្វីដែលអ្នកដទៃគិត
ជីវិតនេះពោរពេញទៅដោយបញ្ហារួចទៅហើយដូច្នេះអ្នកគួរតែរស់នៅដោយខ្លួនអ្នកប្រសើរជាងកុំទុកឱ្យអ្នកណានិយាយអ្វីដែលប៉ះពាល់ដល់ចិត្តអ្នក។ មនុស្សអាចប្រាប់អ្នកពីអ្វីទាំងអស់ តែពួកគេប្រហែលជាមិនសប្បាយចិត្តជាមួយអ្នកគ្រប់បែបយ៉ាងទេ ប៉ុន្តែវាជាបញ្ហារបស់គេ អ្នកគ្រាន់តែមិនអើពើនឹងវាទៅបានហើយ។ យ៉ាងណា កុំខ្វល់ច្រើនពេកអំពីមនុស្សដែលតែងតែមានបញ្ហាជាមួយអ្វីដែលអ្នកធ្វើ។
និយាយដោយចេញពីចិត្ត
មនុស្សគ្រប់រូបអាចស្ថិតនៅក្នុងស្ថានភាពនេះដូច្នេះសូមរំលឹកខ្លួនអ្នកនៅពេលអ្នកហៀបនឹងនិយាយអ្វីដែលរសើបឬមិនអាចទាយទុកជាមុនបាន។ បិទមាត់បន្តិច និយាយឲ្យបានតិច នោះអ្នកនឹងមិនខាតបង់អ្វីទេ ប៉ុន្តែការនិយាយច្រើនពេកអាចពិបាក។
មិនបន្ទាបខ្លួនអ្នកដាក់អ្នកដទៃ
មនុស្សឆ្លាតនឹងដឹងពីរបៀបវាយអ្នកដទៃដោយសេចក្តីសប្បុរសផ្ទាល់ខ្លួន។ ក្នុងមួយជីវិតនេះតែងតែមានមនុស្សម្នាក់ដែលបានធ្វើបាបអ្នកយ៉ាងធ្ងន់ធ្ងរ ជាការពិតអ្នកត្រូវតែការពារខ្លួនអ្នកប៉ុន្តែនេះមិនមានន័យថាអ្នកគួរតែសងសឹកនោះទេ។
មិនប្រញាប់ដើម្បីបង្ហាញភាពត្រឹមត្រូវដោយខ្លួនឯង
វាជាការរំខាននៅពេលដែលមនុស្សផ្សេងទៀតប្រព្រឹត្តចំពោះអ្នកដោយអយុត្តិធម៌ហើយនិយាយមិនសមហេតុសមផលអំពីអ្នក។ ប៉ុន្តែកុំប្រញាប់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវពេកទេ។ វាគឺជារបៀបដែលមនុស្សមានអាកប្បកិរិយានិងអ្វីដែលពួកគេនិយាយគឺជាការឆ្លុះបញ្ចាំងច្បាស់បំផុតអំពីខ្លួនឯង។ ដូច្នេះនៅពេលដែលពួកគេមានអាកប្បកិរិយានិងនិយាយអាក្រក់ពីអ្នកអ្វីដែលមនុស្សឃើញគឺជាចរិតលក្ខណៈរបស់ពួកគេមិនមែនអ្នកទេ៕
ប្រភព៖ បរទេស
ដោយ៖ សុភាព