ការប្រើប្រាស់ទូរស័ព្ទច្រើនហួសប្រមាណ កំពុងក្លាយជាទំនោរដែលមនុស្សជាច្រើន ជៀសមិនបាននៅពេលបច្ចុប្បន្ននេះ។ ខ្លះទៅជាការកម្សាន្ត ខ្លះទៅជាដំណើរការអាជីវកម្មរបស់ពួកគេ តែយ៉ាងណាក៏អ្នកត្រូវតែគិតពីសុខភាពផងដែរ។
ខាងក្រោម Knongsrok បង្ហាញពីផលប៉ះពាល់ធ្ងន់ធ្ងរទាំង ៥ ធំៗដែលរាងកាយនឹងទទួលរង ក្រោយពីការប្រើប្រាស់ទូរស័ព្ទលើសពី ៦ ម៉ោង/ថ្ងៃជាប្រចាំ៖
៥) ឈឺក ខូចឆ្អឹងខ្នង
តាមការណែនាំពីអ្នកជំនាញផ្នែកវះកាត់ឆ្អឹងខ្នងនៅសហរដ្ឋអាមេរិក លោក David Dewitt បានលើកឡើងថា ការឱនក្បាលរបស់អ្នកចុះដើម្បីអាន ឬសម្លឹងអ្វីមួយយូរពេក នឹងបណ្តាលឲ្យសាច់ដុំសរសៃពួរ កើតទៅជាបញ្ហា ហើយអ្នកនឹងឧស្សាហ៍មានបញ្ហាឈឺចាប់ស្មា ឈឺក ដោយឡែកសម្រាប់មនុស្សស្រី ក៏ប្រឈមនឹងជំងឺស្វិតមាត់ស្បូនថែមទៀត។
៤) គេងមិនលក់
ឆ្ងល់ថាម៉េចបានចេះតែគេងមិនលក់ ហើយទម្រាំគេងលក់ម្តងៗត្រូវការចំណាយពេលខំសម្ងំរាប់ម៉ោង នោះក៏ដោយសារតែឥទ្ធិពលពន្លឺអេក្រង់ជះមកយើង ធ្វើឲ្យរារាំងដល់ការផលិតមេឡាតូនីន ជាអ័រម៉ូនជួយឲ្យគេងលក់ស្រួល។
ភ្នែករបស់យើងបានស្រូបយកពន្លឺពណ៌ខៀវចេញពីអេក្រង់រាល់ថ្ងៃពេក នាំឲ្យរំខានដល់ចង្វាក់ Circadian របស់យើង ទើបបណ្តាលឲ្យគេងមិនលក់។
៣) ស្ងួតភ្នែក
ពន្លឺពណ៌ខៀវចេញពីឧបករណ៍អេឡិចត្រូនិកទាំងនោះ មានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ភ្នែករបស់មនុស្ស។ ការប្រើប្រាស់ទូរស័ព្ទយូរពេក អាចធ្វើឲ្យភ្នែកឡើងស្ងួត ហើយបើនៅបន្តព្យាយាមទាំងមិនដឹងខ្លួន គឺកាន់វិវត្តទៅរកជំងឺធ្ងន់ធ្ងរមួយចំនួនផ្សេងទៀត។ ដើម្បីការពារភ្នែករបស់អ្នក អ្នកគួរគ្រប់គ្រងដាក់កំហិតរយៈពេលប្រើប្រាស់ ហើយឧស្សាហ៍ដកភ្នែកទៅសម្លឹងមើលរបស់អ្វីផ្សេងដែលក្រៅពីទូរស័ព្ទ កុំសម្លឹងជាប់យូរពេក។
២) ស្បែកស្រអាប់ងាយកើតមុន
វិទ្យុសកម្មទូរស័ព្ទអាចបំផ្លាញកោសិកាស្បែកបានយ៉ាងងាយ ដោយវាប៉ះពាល់ដល់មុខងារបញ្ចេញចោល និងដំណើរការមេតាប៉ូលីសធម្មតារបស់ស្បែក ជាហេតុបណ្តាលឲ្យស្បែកឡើងស្រអាប់ ស្ទះរន្ធញើស ងាយកើតមុន និងពន្លឿនដំណើរការភាពចាស់របស់ស្បែក។
១) ឈឺសន្លាក់មេដៃ
ផ្នែកមេដៃគឺងាយនឹងឈឺចាប់បំផុត ហើយការប្រើប្រាស់ហួសប្រមាណ យូរទៅវានឹងវិវត្តទៅជាជំងឺរលាកសន្លាក់មេដៃ រហូតដល់ពេលទៅមុខ អាចនឹងពិបាក កម្រើកមេដៃ ឬធ្វើសកម្មភាពធ្ងន់ណាមួយក៏ថាបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក