ទំនាយ៖ សុបិន្តឃើញស្រះទឹក ស្រះដែលគេបោះបង់ចោល ធ្លាក់ចូលក្នុងស្រះ តើ​វា​មានន័យ​យ៉ាង​ដូចម្តេច?

រួបរួមការព្យាករណ៍អំពីសុបិន ឃើញស្រះទឹក ស្រះដែលគេបោះបង់ចោល សុបិនឃើញប៊ិះធ្លាក់ចូលក្នុងស្រះ តើ​វា​មានន័យ​យ៉ាង​ដូចម្តេច ។

3 62

សុបិនឃើញស្រះទឹក

ការបកស្រាយសុបិន: ការងារនៅក្នុងអំឡុងពេលនេះ អ្វី​ដែលអ្នកតាំងចិត្ត ឬអ្វីដែលជាក្តីសង្ឃឹម ប្រហែលជាមិនជោគជ័យដូចអ្វីដែលប៉ងទេ ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃការរស់នៅ និងមានអាហារការហូបចុកសំបូរសប្បាយ មិនអត់ឃ្លានមានលុយចាយមិនខ្វះ ។

សុបិនឃើញជីកស្រះ

ការបកស្រាយសុបិន៖ ក្នុងអំឡុងពេលនេះភារកិច្ចការងារ ស្ថិតក្នុងស្ថានភាពល្អប្រសើរ វាអាចមានរហូតដល់ការតំឡើងឋានៈ និងប្រាក់ខែ បើអ្នករកស៊ីកំពុងតែលក់ដាច់កាក់កប ។

សុបិនឃើញស្រះដែលគេទុកចោល

ការបកស្រាយសុបិន៖ ក្នុងអំឡុងពេលនេះអាជីវកម្មរបស់អ្នកអាចមានបញ្ហា អ្នកត្រូវវីវក់នឹងដោះស្រាយបញ្ហានោះ ។

សុបិន្តឃើញស្រះទឹកជ្រៅណាស់

ការបកស្រាយសុបិន្ត៖ អ្នកអាចមានសំណាងបន្តិចបន្តួច នៅក្នុងរយៈពេលនេះនឹងមានលុយចាយមិនខ្វះខាត ។

សុបិនធ្លាក់ចូលទៅក្នុងស្រះ

ការបកស្រាយសុបិន៖ អ្វីដែលអ្នកសម្រេចចិត្ត  ឬប្រឡូកនៅថ្ងៃនេះ អាចបណ្តាលឱ្យអ្នកមានបញ្ហានៅពេលអនាគត ប៉ុន្តែប្រសិនបើអ្នកមានទំនុកចិត្តលើអ្វីដែលអ្នកបានធ្វើ ហើយវាមិនខុសច្បាប់ អ្នកគ្មានអ្វីត្រូវបារម្ភទេ។

សុបិនឃើញដួសទឹកពីស្រះ

ការបកស្រាយសុបិន៖ អ្នកនឹងទទួលបានជោគជ័យ ទាំងរឿងការងារដែលនឹងទទួលបានបានអត្ថប្រយោជន៍អ្វីមួយ ។

សុបិនឃើញអណ្តូងទឹក

ការបកស្រាយសុបិន៖ ក្នុងអំឡុងពេលនេះ អ្នកត្រូវប្រយ័ត្នមាត់កជាមួយក្រុមគ្រួសារ ប្រសិនបើអ្នកមិនចង់មានបញ្ហា ឬរឿងឈ្លោះប្រកែកគ្នា ៕

Pozzo Di San Patrizio

ប្រភព៖ Knongsrok