តើអ្នកធ្លាប់ស្រមៃពី ទិដ្ឋភាពនៃទំនាក់ទំនងរបស់អ្នកទេ? ប្រសិនបើអ្នកមិនធ្លាប់ស្រមៃទេ គេហទំព័រ Knongsrok សូមអញ្ជើញអ្នកមកធ្វើតេស្តចិត្តវិទ្យាស្នេហា ដើម្បីឲ្យអ្នកអាចកំណត់បានថា ទំនាក់ទំនងនាពេលអនាគតរបស់អ្នកមានទម្រង់បែបណា ។
វិធីធ្វើតេស្ត
1. សូមមើលរូបភាពខាងក្រោម
2. ជ្រើសរើសរូបថតក្រុមមនុស្សដែលអ្នកគិតថា មិនមែនជាសមាជិកនៃគ្រួសារតែមួយ
3. អានការទស្សន៍ទាយ
រូបភាពទី ១
ប្រសិនបើអ្នកគិតថា ក្រុមមនុស្សនៅក្នុងរូបភាពទីមួយមិនមែនជាសមាជិកគ្រួសារតែមួយទេ នោះអ្នកគឺជាមនុស្សដែលស្រឡាញ់ភាពឯករាជ្យ ជាមនុស្សទាន់សម័យ និងជាមនុស្សល្អចំពោះមនុស្សជុំវិញខ្លួន តែងតែយកចិត្តទុកដាក់ចំពោះមនុស្សដែលនៅជិតខ្លួន ដូចជាសមាជិកម្នាក់នៃគ្រួសារ ។
ទម្រង់ទំនាក់ទំនងអនាគតរបស់អ្នកនាថ្ងៃអនាគត មើលទៅនឹងដំណើរការទៅយ៉ាងរលូន ព្រោះអ្នកជាមនុស្សពូកែយកចិត្តយកថ្លើម ជាមនុស្សមិនប្រកាន់ច្រើន ជាមនុស្សទន់ភ្លន់ ល្អិតល្អន់ និងយកចិត្តទុកដាក់លើភាគីម្ខាងទៀត។ តាមពិតភាពទន់ភ្លន់ជារឿងល្អ ប៉ុន្តែពេលខ្លះអ្នកត្រូវបង្ហាញពីគោលជំហររបស់អ្នកឲ្យជាក់លាក់ កុំចេះតែខ្វល់ពីមនុស្សជាទីស្រលាញ់ពេក រហូតដល់ភ្លេចស្រលាញ់ខ្លួនឯង ព្រោះការស្រឡាញ់ខ្លួនឯងគឺជារឿងសំខាន់ដែរ ។
រូបភាពទី ២
ប្រសិនបើអ្នកគិតថា ក្រុមមនុស្សនៅក្នុងរូបភាពទី ២ មិនមែនជាសមាជិកនៃគ្រួសារតែមួយទេនោះមានន័យថា អ្នកគឺជាមនុស្សស្រឡាញ់ផ្ទះ ស្រឡាញ់គ្រួសារ ដឹងពីរបៀបសម្របខ្លួនទៅនឹងបរិយាកាស និងស្ថានភាពជុំវិញខ្លួន បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់វិញសូម្បីដានជើងក៏ចង់ឈូសចោលដែរ ។
ទម្រង់ទំនាក់ទំនងនាពេលអនាគតរបស់អ្នក នឹងពោរពេញដោយសុភមង្គល ព្រោះអ្នកជាមនុស្សដែលអាចបត់បែនបានគ្រប់កាលៈទេសៈ ដឹងពីភាពសមស្របអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ។ ម្ល៉ោះហើយ វានឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកតែងតែមានតុល្យភាព ហើយដៃគូរបស់អ្នកក៏មានសុភមង្គលដែរ។ តែត្រូវប្រុងប្រយ័ត្ន ការដែលអ្នកព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងឲ្យល្អឥតខ្ចោះ វានឹងធ្វើឲ្យអ្នកហត់នៅក្នុងទំនាក់ទំនងមួយនេះ ។
រូបភាពទី ៣
ប្រសិនបើអ្នកគិតថាមនុស្សនៅក្នុងរូបភាពទីបីមិនមែនជាសមាជិកនៃគ្រួសារតែមួយនោះអ្នកគឺជាមនុស្សស្រឡាញ់ភាពឯកោ មានពិភពឯកជនខ្ពស់ និយមធ្វើដំណើរតែម្នាក់ឯង ព្រោះអាចមានអារម្មណ៍ថា ជីវិតដែលជាប់ទាក់ទងនឹងមនុស្សនរណាម្នាក់ នឹងធ្វើឱ្យជីវិតមានភាពស្មុគស្មាញពិបាកគ្រប់គ្រង។
ទិដ្ឋភាពទំនាក់ទំនងនាពេលអនាគតរបស់អ្នកនឹងកាន់តែរលូនបំផុតប្រសិនបើអ្នកមិនខ្វល់ខ្វាយនឹងស្នេហាខ្លាំងពេក។ ដែលយើងនិយាយបែបនេះព្រោះអ្នកខ្លះប្រហែលជាមិនជឿលើស្នេហាពិត។ អាចព្រោះកន្លងអ្នកមិនសូវជោគជ័យក្នុងរឿងគ្រួសារ បណ្តាលឱ្យអ្នកកំណត់ជញ្ជាំងខ្ពស់ឃាំងខ្លួនឯង មិនងាយបើកចិត្តទទួលយកនរណាងាយៗ ឬប្រហែលជាវាដោយសារតែអ្នកខ្លាចភាពឈឺចាប់ ប៉ុន្តែសូមកុំភ្លេចថា ស្នេហាគឺដូចជាជីវិតរបស់យើងដែរ មានសុខនិងទុក្ខលាយឡំគ្នា មិនមានអ្វីស្ថិតស្ថេរទេ ចូលកុំចាក់សោខ្លួនឯងនៅក្នុងប្រាសាទ ចូរបើកទ្វារទទួលយកឱកាស ៕
ប្រភព៖ Knongsrok