ជាទូទៅនៃស្ត្រីគ្រប់រូបតែងតែមានគោលបំណងនិងសេចក្ដីប្រាថ្នាចង់រៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ជាគូអនាគត ប៉ុន្តែស្រ្តីទាំងអស់ប្រហែលជាមិនបានដឹងថា ការរៀបការក៏មិនប្រាកដថា ទទួលបានសេចក្ដីសុខពេញលេញសម្រាប់ជីវិតទាំងមូលរបស់នាដែរ។ យ៉ាងណាមិញស្រ្តីក្នុងអាពាហ៍ពិពាហ៍ ក៏អាចជាប្រពន្ធអាក្រក់ ប្រពន្ធក្បត់បានដែរ តែទោះជាយ៉ាណានាងត្រូវតែជាម្តាយដែលទទួលខុសត្រូវចំពោះកូនៗរបស់នាង ហើយនៅពេលអ្នកមានកូន អ្នកត្រូវចាំថា អ្នកមិនត្រឹមតែរស់នៅដើម្បីខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរស់នៅដើម្បីពួកគេទៀតផង។
ស្រ្តីដែលក្លាយជាប៉ារ៉ាស៊ីត
ប្រសិនបើស្ត្រីម្នាក់ក្លាយជាប៉ារ៉ាស៊ីតនៅក្នុងក្រសែភ្នែកអ្នកដទៃ នោះវាជារឿងគួរឱ្យខ្មាសអៀនរួចទៅហើយលើកលែងតែដៃគូរបស់នាង។ ជាធម្មតា មនុស្សចាស់តែងតែគិតថា ស្ត្រីដែលរៀបការហើយត្រូវពឹងផ្អែកលើស្វាមីទាំងស្រុង។ ប៉ុន្តែសម័យនេះមានភាពខុសប្លែកគ្នាច្រើនណាស់ ស្ត្រីប្រហែលជាមិនចាំបាច់មានទេពកោសល្យអាចរកលុយបានច្រើនជាងប្តីនោះទេ ប៉ុន្តែច្បាស់ជាត្រូវមានការងារសន្តិសុខហិរញ្ញវត្ថុផ្ទាល់ខ្លួនច្បាស់លាស់មួយ ព្រោះមិនថាសេចក្តីស្រឡាញ់របស់ស្វាមីមានទំហំធំប៉ុណ្ណានោះទេ វាពិបាកនឹងស្ថិតស្ថេរតាមពេលវេលាដែរ។
ធ្វើឲ្យកូនមិនស្មោះត្រង់និងមិនគោរពឪពុកម្តាយ
ស្ត្រីដែលមានឈ្មោះក្នុងអាពាហ៍ពិពាហ៍ជាមួយស្វាមីអាចក្លាយជាប្រពន្ធអាម្នាក់ដែលមានចិត្តក្រក់ ប្រពន្ធដែលមានចិត្តក្បត់ស្វាមីបាននៅពេលណាមួយ ប៉ុន្តែដាច់ខាតក៏ត្រូវធ្វើជាម្តាយដែលមានទំនួលខុសត្រូវចំពោះកូនៗជានិច្ច ព្រោះនៅពេលអ្នកមានកូនអ្នកមិនត្រឹមតែរស់នៅដើម្បីខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរស់នៅដើម្បីពួកគេទៀតផង។
ស្ត្រីរៀបការអាចត្រូវគេបោះបង់ចោលដោយជ្រើសរើសយកការលែងលះ ប៉ុន្តែកូនគឺជាទ្រព្យសម្បត្តិធំបំផុតដែលអ្នកត្រូវការពារ។ ប្រសិនបើកុមារមានភាពមិនស្មោះត្រង់ ការមិនគោរពឪពុកម្តាយគឺជាការបរាជ័យធំបំផុតរបស់កូនអ្នកហើយ។
គ្មានការងារស្ថិតស្ថេរ
ភាគច្រើននៃមនុស្សស្រីដែលគ្មានខ្លឹមសារចំណេះដឹងតែងតែមិនសូវមានតម្លៃចំពោះភ្នែកអ្នកដទៃ។ ដោយឡែក ស្ត្រីដែលមានចំណេះដឹងមិនត្រឹមតែរៀនពីសៀវភៅប៉ុណ្ណោះទេ ថែមទាំងបណ្តុះបទពិសោធន៍ជីវិតនិងវិធីដោះស្រាយជាមួយមនុស្សទៀតផងដែរ៕
ប្រភព៖ បរទេស
ដោយ៖ សុភាព