មិនពិបាកឡើយ! គ្រាប់ជីមានឥទ្ធិពលសម្រស់ដ៏អស្ចារ្យ ដែលអ្នកគួរតែយកមកប្រើភ្លាមៗ

គ្រាប់ជីមិនត្រឹមតែត្រូវបានគេស្គាល់ថាជាអាហារបំប៉នសុខភាពប៉ុណ្ណោះទេថែមទាំងមានឥទ្ធិពលធ្វើអោយស្បែកស្រស់ស្អាតយ៉ាងមានប្រសិទ្ធភាពទៀតផង។ គ្រាប់ជី សម្បូរទៅដោយកាបូអ៊ីដ្រាតអាស៊ីតខ្លាញ់អូមេហ្គា ៣ និងប្រូតេអ៊ីន។ នៅពេលត្រាំក្នុងទឹកគ្រាប់ជីនឹងរីកហើយបង្កើតជាជែលក្រាស់។ ជាពិសេស ស្ត្រីភាគច្រើនតែងតែប្រើគ្រាប់ជីនេះសម្រាប់ធ្វើម្ហូបផ្សេងៗទោះបីជាពួកគេញ៉ាំច្រើនក៏ដោយក៏ពួកគេមិនខ្វល់ពីការធាត់ដែរព្រោះវាអាចជួយទ្រទ្រង់ដល់ការសម្រកទម្ងន់។

ធ្វើរបាំងដែលមានសំណើមដល់ស្បែក

គ្រាប់ជី សម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែជាច្រើនដែលមានប្រសិទ្ធភាព ផ្តល់សំណើមដល់ស្បែកនិងធ្វើឱ្យស្បែកទន់។ មិនតែប៉ុណ្ណោះ គ្រាប់ជីប្រសិទ្ធភាពអាចធ្វើជាម៉ាសផ្តល់សំណើមដល់ស្បែកដែលមានសុខភាពល្អ។

បំបាត់ស្នាមខ្មៅ

កាំរស្មី (UV) គឺជាមូលហេតុមួយនៃការខូចខាតស្បែកនិងជាតិប្រែពណ៌។ យោងតាមអ្នកជំនាញបានឲ្យដឹងថា គ្រាប់ជីអាចជួយកាត់បន្ថយការខូចខាតដោយសារកាំរស្មីយូវី ព្រោះវាសមត្ថភាពអាចជួយបំបាត់ការរលាក។ លើសពីនេះការប្រើប្រាស់ប្រេងគ្រាប់ជីក៏អាចជួយបំបាត់ចំណុចខ្មៅនិងជាតិពណ៌នៅលើស្បែកបានដែរ។

ធ្វើឱ្យសក់ក្រាស់

តាមពិតគ្រាប់ជីមិនត្រឹមតែមានអាស៊ីតខ្លាញ់ច្រើនប៉ុណ្ណោះទេថែមទាំងមានវីតាមីនអ៊ីផងដែរ ហើយវាជាសារធាតុម្យ៉ាងដែលត្រូវបានគេចាត់ទុកថា ជាធាតុផ្សំដ៏ល្អសម្រាប់បំប៉នសក់ធ្វើឱ្យសក់ក្រាស់និងរឹងមាំ។ ជាមួយគ្នានោះដែ វាក៏មានសមត្ថភាពជំរុញការលូតលាស់សក់ផងដែរ។

ជារបាំងការពារស្បែក

ពេលខ្លះវាក៏មានមុខងាររក្សាសំណើមការពារស្បែកមិនឱ្យស្ងួត។ នៅពេលយើងកាន់តែចាស់របាំងការពារនេះកាន់តែចុះខ្សោយដែលបណ្តាលឱ្យស្បែកជ្រីវជ្រួញនិងយារធ្លាក់។ ដូច្នេះ ការប្រើប្រាស់គ្រាប់ជី ក៏ជួយពង្រឹងរបាំងនេះជាពិសេសប្រេងគ្រាប់ជី មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអូមេហ្គា ៦ ដែលជួយលើកកម្ពស់សុខភាពស្បែក៕

ប្រភព៖ បរទេស

ដោយ៖ សុភាព