ជាការពិតណាស់ដែលថា មិនមែនត្រឹមតែសុខភាពប៉ុណ្ណោះទេដែលមានភាពចាំបាច់ សម្រស់ក៏ជាផ្នែកមួយដែលសំខាន់សម្រាប់មនុស្សគ្រប់គ្នាផងដែរ។ កាលណាអ្នកមានវ័យកាន់តែចាស់ ប្រាកដហើយស្បែកនឹងជ្រីវជ្រួញ ចាស់ជាងអាយុ ។ ដូចនេះ ប្រសិនបើអ្នកឈានចូលវ័យ ៣០ ឆ្នាំបន្ថែមអាហារទាំង ៦ មុខនេះជាបន្ទាន់ ព្រោះវាអាចជួយអ្នកបានច្រើនណាស់។
អង្ករសំរូប
យោងតាមអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញថា អង្ករសំរូបគឺជាម្ហូបដែលមានជីវជាតិមិនត្រឹមតែឆ្ងាញ់ទេថែមទាំងជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពទៀតផង។ ក្រៅពីនេះសារធាតុចិញ្ចឹមនៅក្នុងអង្ករសំរូបដូចជាវីតាមីន B, E, CoQ10 ជួយឱ្យស្បែកមានសុខភាពល្អស្រស់ស្អាតនិងភ្លឺចែងចាំង។ បន្ថែមពីនេះ សម្រាប់អ្នកដែលចង់សម្រកទម្ងន់អ្នកអាចយកទឹកអង្ករសំរូបទៅផឹកជំនួសទឹកត្រងដែលអាចជួយបំពេញបន្ថែមវីតាមីនដល់រាងកាយធ្វើឲ្យស្បែកស្រស់ស្អាតពីខាងក្នុង។
សណ្តែក
សណ្តែកសៀងមិនត្រឹមតែជាភេសជ្ជៈបន្សុទ្ធរាងកាយល្អសម្រាប់សុខភាពបេះដូងប៉ុណ្ណោះទេថែមទាំងជាប្រភពដ៏សំបូរនៃហ្សីនីស្ទីនដែលជួយផលិតកូឡាជែននិងប្រឆាំងភាពចាស់របស់ស្បែក។ ទន្ទឹមនឹងនេះ គ្រាប់សណ្តែកក៏មានផ្ទុកសារធាតុ genistein ដែលមានសមត្ថភាពការពារស្បែកពីភ្នាក់ងារបរិស្ថានដែលបង្កគ្រោះថ្នាក់ជាពិសេសកាំរស្មីយូវី។
ត្រីសាម៉ុង
យោងតាមអ្នកជំនាញស្រាវជ្រាវឲ្យដឹងថា សារធាតុ astaxanthin នៅក្នុងត្រីសាម៉ុងជួយកែលម្អភាពជ្រីវជ្រួញ អាយុនិងវាយនភាពស្បែក។ ដូច្នេះត្រីសាល់ម៉ុនត្រូវបានគេចាត់ទុកថា ជាថ្នាំប្រឆាំងនឹងភាពចំណាស់មួយប្រភេទ លើសពីនេះត្រីសាម៉ុងក៏ជាប្រភពនៃវីតាមីនចាំបាច់សម្រាប់រាងកាយជួយពង្រឹងឆ្អឹងការពារមហារីកសម្ពាធឈាមនិងជំងឺបេះដូង។
ប៉េងប៉ោះ
នៅក្នុងសមាសធាតុអាហារូបត្ថម្ភរបស់ប៉េងប៉ោះគឺជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយបង្កើនភាពធន់របស់រាងកាយ។ លើសពីនេះប៉េងប៉ោះក៏រួមចំណែកដល់ការផលិតកូឡាជែនដែលជួយបង្កើនភាពយឺតនិងភាពរឹងមាំរបស់ស្បែក។ សារជាតិលីកូពីនធម្មជាតិនៅក្នុងប៉េងប៉ោះជួយការពារការបំផ្លាញខូឡាជែនហើយខារ៉ូទីណូអ៊ីដជួយបង្កើនខូឡាជែននៅក្នុងស្បែកការពារស្បែកពីកាំរស្មីយូវីនិងបំបាត់កត្តាដែលបណ្តាលឱ្យចាស់មុនអាយុ។
បន្លែបៃតង
នៅក្នុងសមាសភាពនៃបន្លែស្លឹកបៃតងដូចជា៖ ស្ពៃក្តោប, asparagus, ប្រូខូលី, ខាត់ណា សុទ្ធតែជាប្រភពអាហារដ៏ល្អសម្រាប់ស្បែក។ បន្លែបៃតងទាំងនេះមានសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន A, C, K និងសារធាតុរ៉ែដែលជួយស្តារកោសិកាស្បែក ការពារការខូចខាតពីរ៉ាឌីកាល់សេរីនិងបន្ថយដំណើរការចាស់។ ក្រៅពីនេះបន្លែបៃតងក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជំរុញការផលិតកូឡាជែនបង្កើនការបត់បែនស្បែក។
ផ្លែបឺរ
ផ្លែបឺរគឺជាអាហារមួយក្នុងចំណោមអាហារដែលផ្តល់នូវខ្លាញ់ដែលមានសុខភាពល្អសម្រាប់រាងកាយជួយរក្សាប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ។ វីតាមីនសារធាតុរ៉ែនិងការ៉ូទីណូអ៊ីដនៅក្នុងផ្លែបឺរ ជួយបំពេញជាតិទឹកធ្វើអោយប្រសើរឡើងនូវភាពយឺតរបស់ស្បែករួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីជួយការពារការខូចខាតស្បែកបង្កើនការផលិតកូឡាជែននិងអេឡាស្ទីនជួយកាត់បន្ថយស្នាមជ្រីវជ្រួញស្នាមជ្រីវជ្រួញចំណុចអាយុ៕
ប្រភព៖ បរទេស
ដោយ៖ សុភាព