មនុស្សម្នាក់ណាក៏ចង់បានបានភាពជោគជ័យនៅក្នុងជីវិតដែរ មិនថា កំពុងតែស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ដូច្នេះមនុស្សគ្រប់រូបមុននិងនិយាយអ្វីត្រូវគិតឲ្យបានហ្មត់ចត់ ថា ការនិយាយអាចប៉ះពាល់ដល់ផ្លូវចិត្តអ្នកដទៃដែរឬទេ? ខាងក្រោមនេះជាចំណុចដែលអ្នកគួរតែពិចារណាឡើវិញ៖
មិនប្រាប់សដចក្ដីអំណរនិងទុក្ខព្រួយតាមអំពើចិត្ត
សញ្ញាមួយក្នុងចំណោមសញ្ញារបស់មនុស្សពេញវ័យគឺពួកគេយល់ច្បាស់ថា អ្វីៗកើតឡើងចំពោះពួកគេ។ ក្នុងជីវិតនេះគ្មាននរណាម្នាក់ដូចគ្នាទេ ដូច្នេះមនុស្សឆ្លាតមានភាពស្ងៀមស្ងាត់មិនថា មានអ្វីកើតឡើងក៏ដោយ។ ពួកគេមិនចែករំលែកសេចក្តីអំណរនិងទុក្ខព្រួយផ្ទាល់ខ្លួនរបស់ពួកគេតាមអំពើចិត្តឡើយ។ ផ្ទុយទៅវិញតែងតែចែករំលែកជាមួយមិត្តភក្តិជិតស្និទ្ធហើយរីករាយជាមួយពេលវេលានេះឱ្យបានពេញលេញ។
មិនហែកចំណុចពិបាករបស់អ្នកដទៃ
កុំហែកចំណុចលំបាករបស់អ្នកដទៃ ព្រោះសេចក្តីសប្បុរសមើលទៅតូចតែតាមពិតផ្តល់ភាពកក់ក្តៅដល់ជីវិតអ្នកដទៃណាស់។ មនុស្សខ្លះនិយាយថា ជីវិតរបស់មនុស្សម្នាក់ៗមិនងាយស្រួលប៉ុន្តែមានរឿងមិនចាំបាច់ដែលយើងនឹងមិនដឹងថា នៅពេលដែលមនុស្សពេញវ័យហាក់បង្ហាញភាពសប្បាយរីករាយ តែតាមពិតពួកគេកំពុងស្រែកគំហកនៅខាងក្នុង ការធ្វើបែបនេះព្រោះមិនចង់អោយអ្នកណាម្នាក់ដឹង។
កុំមើលស្រាលកម្លាំងរបស់អ្នកដទៃ
មនុស្សប្រភេទនេះតែងតែធ្វើឱ្យអ្នកដទៃធ្លាក់ចុះហើយលើកតម្កើងខ្លួនឯង ប៉ុន្តែការនិយាយអាក្រក់ពីអ្នកដទៃនៅពីក្រោយខ្នងរបស់ពួកគេក៏ជាការគិតអវិជ្ជមានចំពោះខ្លួនឯងដែរ។ ដូច្នេះអ្នកត្រូវចាំថា ការគោរពគូប្រជែងរបស់អ្នកគឺជាគោរពខ្លួនឯង។ នៅក្នុងជីវិតមនុស្សគ្រប់រូបគួរតែខិតខំដើម្បីបញ្ចាំងពន្លឺប៉ុន្តែកុំដាច់ខាតលើផ្ទៃខាងក្រោយនៃការពន្លត់អ្នកដទៃឲ្យសោះ៕
ប្រភព៖ បរទេស
ដោយ៖ សុភាព