តេស្តចិត្តសាស្រ្ត៖ រើសខ្សែកមួយដែលអ្នកគិតថាជាមាសសុទ្ធ ដើម្បីដឹងថាអ្នកនឹងមានលាភសំណាងឬអត់?

តេស្តចិត្តសាស្រ្ត៖ ខ្សែកមាសទាំងបួននៅក្នុងរូបភាពនេះ តើខ្សែកមួយណាដែលអ្នកគិតថាជាមាសពិត?

32e4fe28e

ចំលើយអាចប្រាប់បានថា តើឆាប់ៗខាងមុខនេះអ្នកនឹងមានលាភ​សំណាងដែលនឹកស្មានមិនដល់ដែរឬទេ ។

 

A

8eacdb4f0

បុគ្គលដែលជ្រើសរើស A៖ អ្នកគឺជាមនុស្សដែលមានសំណាងល្អ ហើយនឹងមានវាសនាក្លាយជាអ្នកមាន។ ក្នុងកំឡុងពេលនេះ អ្នកនឹងមានលាភសំណាងចូលមករកអ្នក ហើយគ្រប់ការធ្វើដំណើរនឹងប្រកបទៅយ៉ាងរលូន ។ ប្រសិនបើចូលរួមក្នុងការប្រកួតប្រជែង នឹងក្លាយជាអ្នកឈ្នះ ធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែន ។ សូម្បីការចុះទុនដែលអ្នកមិនរំពឹងទុក វាក៏អាចនឹងលេចចេញនូវលទ្ធផលល្អដែរ អាចនិយាយបានថា នេះគឺជាពេលវេលាសំណាងរបស់អ្នក ប៉ុន្តែត្រូវតែខិតខំធ្វើល្អ ដើម្បីកុំឱ្យដាច់លាភ ។

B

91ebab701

បុគ្គលដែលជ្រើសរើស B៖ សំណាងរបស់អ្នកមិនសូវលេចធ្លោប៉ុន្មានទេ ប្រាក់ដែលទទួលបានគឺមកពីការធ្វើការតែមួយមុខ អ្នកចង់រកដំណោះស្រាយដើម្បីរកលុយឲ្យបានច្រើន ប៉ុន្តែអ្នកមិនហ៊ានវិនិយោគទេ ។ ក្នុងអំឡុងពេលនេះអ្នកគួរតែផ្តោតអារម្មណ៍លើការងារ ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់រង្វាន់ឲ្យបានច្រើនជាងនេះ ។

C

PicsArt_09 05 03.32.12

បុគ្គលដែលជ្រើសរើស C: ជោគជតារាសីនៃរយៈពេលនេះ ត្រូវបានចាត់ទុកនៅកម្រិតមធ្យម អាចទទួលបានសំណាងខ្លះ ប៉ុន្តែអ្នកអាចខកខានឱកាស។ អ្នកជាមនុស្សមានទេពកោសល្យ  ប៉ុន្តែដោយសារតែភាពធុញទ្រាន់របស់អ្នក បណ្តាលឲ្យអ្នកបាត់បង់ឱកាស ។ ដូច្នេះប្រសិនបើអ្នកចង់ធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប្រសើរឡើង អ្នកគួរតែជៀសវាងភាពលោភលន់ និងភាពខ្ជិលច្រអូស។

D

515730943

បុគ្គលដែលជ្រើសរើស D៖ ថ្មីៗនេះលាភសំណាងរបស់អ្នកគឺលេចធ្លោ មិនត្រឹមតែមានប្រាក់ចំណូលខ្ពស់ទេ អ្នកអាចទទួលបានលាភសំណាងធំនឹកស្មានមិនដល់ ។ អ្នកគឺជាមនុស្សពូកែរកលុយ អាចគ្រប់គ្រងផែនការហិរញ្ញវត្ថុបានល្អ ជាមួយនឹងការពិតដែលថាអ្នកពូកែវិភាគលេខ បូករួមទាំងសំណាងតែងតែនៅក្បែរអ្នក អ្នកអាចមានឱកាសល្អញឹកញាប់ ៕

ប្រភព៖ Knongsrok