មនុស្សស្រីត្រូវចាំថា ជាទូទៅពេលដែលស្ថិតក្នុងទំនាក់ទំនងស្នេហា បើជៀសរឿងទាំង ៥ ខាងក្រោមនេះបាន ក៏ជៀសទៅ ព្រោះវាជាចំណុចសំខាន់ដែលបុរសគ្រប់រូបប្រាថ្នាចង់បាន និងមិនចង់ឲ្យនារីដែលពួកគេស្រលាញ់ទៅធ្វើរឿងទាំងនោះឡើយ៖
៥) កុំផ្តោតលើរូបសម្រស់ខ្លួនឯងខ្លាំងពេក
មានន័យថា ពេលគាត់ស្រលាញ់អ្នកហើយ គាត់ពុំបានខ្វល់ពីរូបសម្រស់របស់អ្នកខ្លាំងពេកទេ ដូច្នេះត្រឹមកម្រិតល្មមៗចូលចំណោមគេចុះគឺគាត់ពេញចិត្តណាស់ទៅហើយ។ ដូច្នេះប្រសិនអ្នក មួយថ្ងៃៗ ចេះតែអង្គុយត្អូញត្អែរ រអ៊ូរទាំពីរូបសម្បត្តិខាងក្រៅរបស់ខ្លួនឯងខ្លាំងពេក នោះនឹងធ្វើឲ្យគាត់ជាបុរសមានអារម្មណ៍ថា តូចចិត្តជាខ្លាំង ណាមួយវាខុសពីអ្វីដែលគាត់ស្រលាញ់ពិតប្រាកដ។
៤) ជម្លោះជាមួយឪពុកម្តាយក្មេក
បុរសៗខ្លាចបំផុត គឺភាពមិនចុះសម្រុងរវាងកូនប្រសារស្រី និងឪពុកម្តាយក្មេក ព្រោះវាកម្រកើតឡើងខ្លាំងណាស់ ដែលខាងបុរសទៅមានបញ្ហាជាមួយខាងឪពុកម្តាយខាងស្រី។
អ្នកគួរតែកុំដាក់សម្ពាធបញ្ហាហ្នឹងទៅលើគាត់ខ្លាំងពេកអី ជារួមគួរតែបង្ហាញការគោរព មើលថែឪពុកម្តាយរបស់គាត់ ឲ្យល្អដូចឪពុកម្តាយរបស់អ្នកអ៊ីចឹងដែរ។ ចំណុចនោះហើយ ជាអ្វីដែលបុរសគ្រប់រូបប្រាថ្នាចង់បានបំផុតពីភរិយារបស់ខ្លួន។
៣) ព្យាយាមផ្លាស់ប្តូរគាត់
ប្រសិនបើបុរសរូបនោះ កំពុងមានគោលដៅចង់សម្រកទម្ងន់ ចូរគាំទ្រគាត់ កុំរិះគន់កុំសើចចំអកគាត់អី។ ប៉ុន្តែប្រសិនគាត់មិនចង់សម្រកទម្ងន់ទេ ក៏កុំបង្ខំគាត់ពេកដែរ។ ជារួមទៅ នៅរឿងដែលល្អគួរតែគាំទ្រ ហើយរឿងដែលមិនល្អ កុំព្យាយាមផ្លាស់ប្តូរគាត់ឲ្យទៅធ្វើវាអី។
២) មិនស្មោះត្រង់
ការដែលមិនស្មោះត្រង់នឹងគ្នា ការដែលមិនយល់អារម្មណ៍ដៃគូ ពេលខ្លួនឯងស្ថិតក្នុងទំនាក់ទំនងស្នេហាហើយ បែរជានៅទៅស្និទ្ធជាមួយអ្នកដទៃ ជាមួយមិត្តភក្តិប្រុសខាងក្រៅ នោះជាទង្វើដែលពិបាកទទួលយកបំផុត។ សម្រាប់មនុស្សប្រុសក្នុងចិត្តពេលខ្លះប្រចណ្ឌ ហួងហែងខ្លាំងណាស់ តែពេលនិយាយទៅមានរឿង ពួកគេចេះតែព្យាយាមកាត់ចិត្ត តែបើនៅតែដដែលយូរពេក ក៏ពិបាកនឹងទ្រាំដែរ។
១) ការដាក់សម្ពាធលើរឿងរៀបការ
គ្មានមនុស្សប្រុសណាដែលថាមិនចង់រៀបការទេ ពួកគេចង់ខ្លាំងណាស់ ជាពិសេសជាមួយមនុស្សស្រីដែលគេស្រលាញ់ ប៉ុន្តែគេចង់មានអ្វីដែលជាខ្លួនឯង អ្វីដែលនឹងថ្កល់សម្រាប់ជីវិតសិន ព្រោះគេមិនចង់ឲ្យអ្នកក្លាយជាកូនក្រមុំ ដែលគ្មានអ្វីទាំងអស់ មិនចង់ឲ្យអ្នកខ្មាស់គេ ឬមនុស្សជុំវិញខ្លួន។ ដូច្នេះគួរទុកពេលឲ្យគាត់បន្តិចទៅ កុំដាក់សម្ពាធលើគាត់ពេកអី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក