ខ្សែកដៃបែបណា មានវាសនាក្លាយជាសេដ្ឋី? ពិនិត្យមើល​ខ្លួនឯងបាន ដោយមិនចាំបាច់ពឹង​គ្រូទាយទេ

តើអ្នកដឹងទេថា ង៉ូវហេងរបស់មនុស្សអាចទស្សន៍ទាយទាយដឹងតាមរយៈខ្សែនៅកដៃ ។ វាអាចប្រាប់បាន ថាតើអ្នកនឹងមានសំណាងប៉ុណ្ណា? តើជីវិតនេះលំបាក ឬងាយស្រួលក្នុងការក្លាយជាសេដ្ឋី? ឬមានអ្វីដែលត្រូវប្រយ័ត្ន?

PicsArt_09 04 12.04.49

ជាការពិតណាស់ មនុស្សនឹងមានសំណាង ឬការក្លាយជាសេដ្ឋី ត្រូវតែបូកផ្សំលើសកម្មភាព និងវិធីដ៏ត្រឹមត្រូវគឺជាគន្លឹះ ។ ប៉ុន្តែប្រសិនបើអ្នកដឹងពីចំណុចលេចធ្លោជាមុន អ្នកក៏អាចដឹងពីដំណោះស្រាយ ឬវិធីដើម្បីបង្កើនសំណាងរបស់អ្នកតាមរបៀបត្រឹមត្រូវ ដោយមិនខ្ជះខ្ជាយពេលវេលា ។ ដូច្នេះកុំរង់ចាំយូរ ចូលលើកកដៃស្តាំរបស់អ្នកមកពិនិត្យតាមរូបភាព ហើយរំកិលទៅអានចម្លើយខាងក្រោម ។

 

ខ្សែកដៃប្រភេទ ១

មាន ២-៣ ខ្សែ

PicsArt_09 04 11.55.15

ប្រសិនបើកដៃរបស់អ្នក មានខ្សែ ២-៣ មិនរលប់ មិនដាច់ៗ ឬមាននិមិត្តសញ្ញាផ្សេងទៀត សូមអបអរសាទរ ព្រោះខ្សែប្រភេទនេះបង្ហាញពីសំណាងរបស់អ្នកហើយ ។ អ្នកគឺជាមនុស្សដែលមានមូលដ្ឋានគ្រឹះល្អ មិនថារឿងសុខភាព ឬផ្នែកហិរញ្ញវត្ថុទេ កាន់តែបន្តធ្វើល្អ អ្នកកាន់តែជួបសំណាងល្អ ជីវិតរបស់នឹងរុងរឿង ឬប្រសិនយីអ៊ុនដាក់ ក៏ដាច់មិនខ្លាំងដែរព្រោះនៅតែមានវិធីដោះស្រាយ ។

ខ្សែកដៃប្រភេទ ២

មានខ្សែនៅកដៃ ហើយខ្សែខាងលើមានរាងដូចច្រវាក់

PicsArt_09 04 11.56.22

ប្រសិនបើកដៃរបស់អ្នក មានខ្សែរង្វិលជុំដែលមើលទៅដូចជាច្រវាក់វាបង្ហាញថា អ្នកមានព្រួយបារម្ភច្រើន។ ប៉ុន្តែនៅផ្នែកល្អអ្នកគឺជាមនុស្សម្នាក់ដែលផ្តោតអារម្មណ៍លើអ្វីមួយ នោះអ្នកនឹងខិតខំប្រឹងប្រែងទាល់តែបានសម្រេច ។ ដូច្នេះប្រសិនបើអ្នកដឹងពីរបៀបរៀបចំផែនការដោយប្រុងប្រយ័ត្ន វានឹងអាចជួយកាត់បន្ថយការបារម្ភ និងជាកត្តាជំរុញឱ្យអ្នកជោគជ័យបានលឿន។

ខ្សែកដៃប្រភេទ ៣

មានសញ្ញាសម្គាល់ រាងត្រីកោណនៅលើកដៃ

PicsArt_09 04 11.57.30

ប្រសិនបើកដៃរបស់អ្នក មានសញ្ញាត្រីកោណដូចក្នុងរូប ឆ្លុះបញ្ចាំងថាអ្នកអាចក្លាយជាសេដ្ឋី ព្រោះអ្នកមានសមត្ថភាពរកចំណូលបានខ្ពស់ចាប់អ្វីក៏ជាដុំមាសដុំពេជ្រ ឬជាមនុស្សដែលមានមុខតំណែងធំ ។ ដូច្នេះរឿងសំខាន់គឺមិនត្រូវមើលស្រាល ឬជេរប្រមាថមនុស្សដែលអន់ជាងខ្លួនឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកដាច់លាភ ។

ខ្សែកដៃប្រភេទ ៤

មានសញ្ញាសម្គាល់ X នៅលើកដៃ

PicsArt_09 04 11.58.44

ប្រសិនបើអ្នកមានសញ្ញាប្រសព្វគ្នាដូចជាឈើឆ្កាង ឬអក្សរ X នៅលើកដៃ វាបង្ហាញថា  អ្នកគឺជាមនុស្សម្នាក់ដែលបានឆ្លងកាត់ការលំបាកក្នុងជីវិត។ ភាគច្រើនវាតែងតែស្ថិតក្នុងដំណាក់កាលដំបូងនៃជីវិតដូចជា ជីវិតកាលពីក្មេងមិនសូវជាមានក្តីសុខ ។ល។ ចំណែកចំណុចល្អវិញគឺ រឿងទាំងនេះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សរឹងមាំ ជាមនុស្សម្នាក់ដែលមានប្រាជ្ញា ហើយប្រើការខិតខំដើម្បីឈានទៅរកភាពជោគជ័យ ធ្វើឱ្យអ្នកឈរយ៉ាងមានស្ថេរភាពជាងអ្នកដទៃ។

ខ្សែកដៃប្រភេទ ៥

មានចំនុចរង្វង់នៅលើកដៃ

PicsArt_09 04 11.58.44

ប្រសិនបើមានចំណុចរាងមូលនៅកដៃ (មិនត្រូវតម្រង់ជួរជាច្រវ៉ាក់ដូចប្រភេទ ១) អ្នកប្រហែលជាត្រូវប្រយ័ត្នចំពោះសុខភាព ទំនាក់ទំនង ឬហេតុការណ៍សំខាន់ផ្សេងទៀត ។ វាអាចមានផលប៉ះពាល់យ៉ាងធំដល់ជីវិតរបស់អ្នក ហើយវាក៏ជាសញ្ញាព្រមានអំពីគ្រោះថ្នាក់នៅក្នុងផ្លូវជីវិតរបស់អ្នកផងដែរ។  ទោះយ៉ាងណាក៏ដោយ ខ្សែនេះគឺដូចគ្នាខ្សែលើបាតដៃដែរ គឺអាចបញ្ចៀសបាន ដូច្នេះបើយើងបន្តធ្វើអំពើល្អបង្កើនសំណាងជាប្រចាំ ហើយរស់នៅដោយការប្រុងប្រយ័ត្ន មិនធ្វេសប្រហែសខ្សែនេះអាចរលាយបាត់ទៅវិញ ៕

ប្រភព៖ Horoscopes/ Knongsrok