ស្ត្រីតែងតែត្រូវបានគេចាត់ទុកថា ជាមនុស្សទន់ខ្សោយ ងាយនឹងយំយ៉ាងឆាប់រហ័ស ប៉ុន្តែទោះយ៉ាងណាក៏ដោយ ស្ត្រីមិនគួរពឹងផ្អែកលើបុរសជានិច្ចនោះទេ។ នៅពេលដែលមនុស្សស្រីស្រលាញ់នរណាម្នាក់ នាងអាចនឹងគិតត្រឹមថា "បើនាងលះបង់និងចិញ្ចឹមបីបាច់ច្រើនលើបុរសណាម្នាក់ គេនឹងមិនក្បត់នាងឡើយ"។ ប៉ុន្តែអ្នកត្រូវចងចាំថា នៅពេលអ្នកត្រូវចាត់ទុកបុរសម្នាក់នោះជាមនុស្សល្អបំផុត ហើយអ្នកខ្លួនឯងមិនចាប់អារម្មណ៍ចំពោះខ្លួនឯង វានឹងធ្វើឱ្យគាត់កាន់តែធុញទ្រាន់លើសដើម។
ដូច្នេះ ដើម្បីរក្សាបុរសម្នាក់ឲ្យនៅល្អជាមួយអ្នកវិធីដែលល្អបំផុតគឺអ្នកត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើននឹងថែសម្រស់ឲ្យកាន់តែស្រស់ស្អាតជារៀងរាល់ថ្ងៃ។ ដោយឡែក ប្រសិនបើនៅពេលដែលអ្នកកាន់តែយកចិត្តទុកដាក់ចំពោះបុរសច្រើនពេក នោះបានន័យថា អ្នកកំពុងបង្ខំខ្លួនឯងឱ្យរស់នៅតាមឆន្ទៈរបស់បុរសហើយ។
ជាមួយគ្នានោះដែរ នៅពេលអ្នកបាត់បង់សម្រស់របស់អ្នក ភ្លាមនោះបុរសម្នាក់នោះអាចនឹងផ្លាស់ប្តូរគំនិតផងដែរ។ ធ្វើជាមនុស្សស្រីកើតមកដើម្បីមានសេចក្តីសុខដែលត្រូវបានបុរសស្រឡាញ់ មិនមែនដោយសារតែពួកគេបង្កើតភាពមិនសប្បាយចិត្តរយៈពេលវែងនោះទេ។ ហើយមានតែស្ត្រីល្ងង់ម្នាក់ប៉ុណ្ណោះ ដែលយំព្រោះបុរសម្នាក់មិនសមនឹងនាង។
យ៉ាងណាក្ដី ស្ត្រីត្រូវយល់ថា ការមានស្នេហាជាមួយនរណាម្នាក់ដែលមិនឱ្យតម្លៃ គឺជារឿងល្ងង់ខ្លៅបំផុត។ អ្នកគ្រាន់តែរស់នៅដើម្បីខ្លួនឯង ស្រឡាញ់ជីវិតខ្លួនឯង ហើយនៅពេលអ្នកកាន់តែស្រស់ស្អាត បុរសនោះនឹងត្រូវស្មោះត្រង់ចំពោះអ្នកដោយស្វ័យប្រវត្តិមិនខានឡើយ។
ចំពោះការពិតដែលថា អ្នកតែងតែគ្រប់គ្រងឬធ្វើតាមបុរសម្នាក់ មិនយូរមិនឆាប់គាត់នឹងធុញទ្រាន់ហើយចាកចេញពីអ្នកឆាប់ៗនេះ។ តាមធម្មជាតិបុរសចូលចិត្តយកឈ្នះលើរឿងលំបាក ដូច្នេះ ប្រសិនបើអ្នកងាយស្រួលពេកគាត់នឹងធុញទ្រាន់យ៉ាងលឿនបំផុត៕
ប្រភព៖ បរទេស
ដោយ៖ សុភាព