ប្រយ័ត្នខាតលាភ! កំហុស ៦ យ៉ាង ពេលដាក់គ្រែគេងក្នុងបន្ទប់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងសំណាង

ការមានផ្ទះល្អស្អាតពិតជាចាំបាច់ណាស់សម្រាប់មុស្សគ្រប់គ្នា ប្រសិនបើផ្ទះនោះមានការតុបតែងឲ្យបានត្រឹមត្រូវនឹងមានរចនាបទល្អ វាកាន់តែមានភាពទាក់ទាញក្នុងការរស់នៅ។ ដោយឡែកអ្វីដែលសំខាន់នៅក្នុងផ្ទះគឺកន្លែគេង ជឿជាក់ថា មនុស្សម្នាក់ៗប្រាកដជាប្រថ្នាចង់បានបន្ទប់គេងស្អាតៗ មានភាពភ្លឺចែងចាំង ដើម្បីបន្ថែមកម្លាំងថាមពលឲ្យគេលក់ស្រួល ប៉ុន្តែអ្នកត្រូវចងចាំថា ការដាក់គ្រែគេងក្នុងបន្ទប់ អ្នកគួរតែដាក់នៅឱ្យឆ្ងាយពីរបស់ដ៏អស្ចារ្យដូចខាងក្រោមនេះ ដើម្បីឱ្យអ្វីៗតែងតែងាយស្រួលនិងមានសន្តិភាព។

មិនត្រូវដាក់ចង្ក្រានទល់មុខបន្ទប់

ប្រសិនបើមានចង្ក្រាននៅពីមុខបន្ទប់ហើយភ្លើងដែលកំពុងឆាបឆេះ មានផ្សែងដែលមានជាតិខ្លាញ់ចូលក្នុងបន្ទប់ វាអាចនឹងបង្កឱ្យមានជំងឺដូចជា គាំងបេះដូង ក្អួតឈាម និងឈឺជើង។ ដូច្នេះចៀសវាងការដាក់ផ្ទះបាយនៅក្នុងបន្ទប់គេង។

មិនត្រូវដាក់ក្បាលគ្រែទល់បង្គន់។

បង្គន់គឺជាកន្លែងប្រើសម្រាប់បន្ទោរបង់បញ្ចេញកាកសំណល់ ជាតិពុលមិនស្អាត ដូច្នេះ កុំដាក់បន្ទប់គេងទល់មុខបង្គន់ដោយផ្ទាល់ព្រោះអាចនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយស្រួល។

មិនត្រូវដាក់គ្រែទល់អាសនៈ

អាសនៈគឺជាកន្លែងពិសិដ្ឋ ដូច្នេះ វាចាំបាច់ត្រូវមានកន្លែងឯកជនស្ងប់ស្ងាត់។ ប្រសិនបើអ្នកដាក់គ្រែក្បែរឬក្នុងទិសដៅនៃអាសនៈនោះវានឹងត្រូវហាមឃាត់យ៉ាងខ្លាំង។ យោងតាមវិទ្យាសាស្ត្របង្ហាញថា វាអាចបណ្តាលឱ្យឈឺក្បាល និងប៉ះពាល់ដល់សុខភាព។ បើនិយាយពីហុងស៊ុយការដាក់គ្រែក្នុងទិសដៅនេះនឹងប៉ះពាល់ដល់លាភសំណាង ធ្វើឲ្យជីវិតគ្រួសាររបស់អ្នកងាយនឹងរំខាន។

មិនត្រូវដាក់ក្បាលគ្រែចាំងចូលក្នុងកញ្ចក់ទេ

នៅក្នុងហុងស៊ុយកញ្ចក់គឺជាកន្លែងដែលមានយិននិងជាកន្លែងងាយស្រួលសម្រាប់វិញ្ញាណអាក្រក់ជាច្រើនដើម្បីរស់នៅ។ ដូច្នេះអ្នកគួរតែចៀសវាង ការព្យួរកញ្ចក់ត្រង់ទៅគ្រែដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពអ្នកដែលកំពុងគេងលើគ្រែ។ ក្រៅពីនេះការដែលអ្នកព្យួរកញ្ចក់ក្នុងទីតាំងនេះក៏ងាយប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមីនិងភរិយានៅក្នុងផ្ទះដែរ។

មិនត្រូវដាក់ក្បាលគ្រែដែលមានរបារឈើនៅខាងលើ

ក្បាលគ្រែមានរបារឈើឆ្កាងនៅពីលើវាហៅថាហឿនត្រាំដែលអាចធ្វើឲ្យខូចខាតចម្បងដល់ខ្លួន។ ដូច្នេះប្រសិនបើក្បាលគ្រែមានឈើឆ្កាងសង្កត់ផ្នែកខាងលើនោះវានឹងមិនមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់មនុស្សនោះទេ៕

ប្រភព៖ បរទេស

ដោយ៖ សុភាព