តាមក្បួនហុងស៊ុយ! ប្រសិនបើបើកទ្វារធំមកឃើញវត្ថុអស្ចារ្យទាំង ៥ នេះ កំណត់ថា ទោះធ្វើការយូរប៉ុណ្ណាក៏គ្មានលុយចូលផ្ទះ ហើនៅតែក្ររហូត

តាមគំនិតរបស់ហុងស៊ុយ ប្រសិនបើការបើកទ្វាចូលផ្ទះហើយមើលឃើញនូវវត្ថុទាំងនេះ វាជារឿងដែលមិនល្អសម្រាប់ម្ចាស់ផ្ទះឡើយ ព្រោះអាចធ្វើឱ្យម្ចាស់ផ្ទះខ្ជះខ្ជាយលុយកាក់និងខាត់បង់ទ្រព្យសម្បត្តិ។ ដូច្នេះដើម្បីឲ្យមានភាពសុខសាន្តនិងអាជីវកម្មរីកចំរើន ម្ចាស់ផ្ទះត្រូវរកវិធីដោះស្រាយឱ្យបានឆាប់។ ខាងក្រោមនេះជាចំណុចដែលអ្នកគួរពិចារណាឡើងវិញ៖

បើកទ្វារមកឃើញសំរាម

មនុស្សចាស់ជឿថា ទ្វារសំខាន់ណាស់ព្រោះជាផ្លូវស្វាគមន៍ព្រះនៃទ្រព្យសម្បត្តិ។ ការទុកឱ្យមានភាពមិនស្អាតនៅមុខផ្ទះ ដូចជា សំរាមនៅមុខផ្ទះអាចប៉ះពាល់ដល់ចរន្តខ្យល់និងសំណាងរបស់ម្ចាស់ផ្ទះ។ ពេលខ្លះផ្ទះត្រូវបានសាងសង់ឡើងក្នុងទីតាំងល្អស្របតាមហុងស៊ុយ ប៉ុន្តែដោយសារគំនរសំរាមនៅមុខផ្ទះនោះអ្វីគ្រប់យ៉ាងត្រូវបានក្រឡាប់។ ដូច្នេះយកល្អ គួរតែរក្សាតំបន់នៅមុខផ្ទះឱ្យស្អាតកុំទុកឱ្យគំនរសំរាមស្ទះពីមួយថ្ងៃទៅមួយថ្ងៃ។

បើកទ្វារមកឃើញកញ្ចក់

ការបើកទ្វារមកមើលឃើញកញ្ចក់គឺជាការហាមឃាត់ដ៏ធំមួយ។ ផ្នែកចិត្តសាស្រ្តបង្ហាញថា ការបើកទ្វារពេលយប់ដោយមិនមានបើកភ្លើងនិងមើលឃើញការឆ្លុះបញ្ចាំងខ្លួនផ្ទាល់នៅក្នុងកញ្ចក់អាចធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច។

បើនិយាយពីហុងស៊ុយកញ្ចក់គឺជាវត្ថុឆ្លុះបញ្ចាំងយ៉ាងខ្លាំង ប្រសិនបើការដាក់កញ្ចក់ទល់មុខទ្វារមេមានន័យថា រារាំងផ្លូវរបស់ព្រះនៃទ្រព្យសម្បត្តិនោះខ្យល់អាកាសល្អនិងសំណាងដែលទើបតែលេចចេញមកត្រូវបានរុញទៅខាងក្រៅវិញ។

បើកទ្វារមកឃើញបង្គន់

បង្គន់ត្រូវបានគេចាត់ទុកថា ជាកន្លែងដែលមិនសូវមានហុងស៊ុយ នាំមកនូវសំណាងអាក្រក់។ ដូច្នេះមនុស្សតែងតែសង់បង្គន់នៅជ្រុងលាក់ខ្លួន។ យោងតាមគំនិតរបស់មនុស្សចាស់ៗ ឲ្យដឹងថា ការរចនាផ្ទះបែបនេះនឹងបង្កឱ្យមានការលំបាកនិងភាពក្រីក្រ។

បើកទ្វារមកឃើញជណ្តើរ

មនុស្សចាស់ជឿថា បើកទ្វារហើយឃើញកាំជណ្តើរបង្ហាញពីការខ្ជះខ្ជាយលុយ។ ហើយជណ្តើរដែលត្រូវនឹងទ្វារអាចបណ្តាលឱ្យថាមពលហ្វាងស៊ុយផ្ទុះចូលក្នុងផ្ទះដោយមិននឹកស្មានដល់។ ទោះាជាយ៉ាងណា ថាមពលនេះរំខានដល់ខ្យល់ក្នុងផ្ទះដែលធ្វើឱ្យប្រាក់និងសុខភាពសមាជិកគ្រួសារធ្លាក់ចុះ។ ប្រសិនបើអ្នកមិនអាចផ្លាស់ប្តូរការរចនាផ្ទះបាន អ្នកអាចដាក់អ្វីមួយនៅចន្លោះទ្វារនិងជណ្តើរដើម្បីបន្សាបវា។

បើកទ្វារមកឃើញទូរទឹកកក

ទូទឹកកកត្រូវបានចាត់ទុកថា ជាតុគ្រួសារមួយ។ ទូទឹកកកមិនគួរដាក់ទល់មុខទ្វារមេទេ។ បើតាមទស្សនៈហុងស៊ុយ កាលណាបើកទ្វារធំមើលឃើញទូទឹកកកភ្លាមៗ នឹងធ្វើឱ្យម្ចាស់ពិបាកក្នុងការធ្វើអាជីវកម្មជារៀងរហូត ឬមិនក្លាយជាអ្នកមាន ហើយអ្វីគ្រប់យ៉ាងត្រូវធ្វើលើសពី ២ ទៅ ៣ ដង ប៉ុន្តែលទ្ធផលចេញអាចនឹងមិនពេញចិត្ត ដូចអ្វីដែលខ្លួនចង់បាន៕

ប្រភព៖ បរទេស

ដោយ៖ សុភាព