ប្រសិនបើអ្នកចង់រស់នៅបានយូរនិងមានសុខភាពល្អ នឹងដើម្បីការពារពីជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់ជាច្រើន អ្នកគួរតែចៀសវាងទម្លាប់អាក្រក់ទាំង ៤ ខាងក្រោមនេះ៖
១.ការបរិភោគមិនត្រឹមត្រូវ
យោងតាមអ្នកវិទ្យាសាស្ត្របង្ហាញថា ប្រសិនបើមនុស្សបំពានលើអាហារ ដូចជា អាហាររហ័ស អាហារតាមចិញ្ចើមផ្លូវ អាហារភោជនីយដ្ឋាន វានឹងបង្កឱ្យមានភាពធាត់លើសទម្ងន់ ជំងឺបេះដូង លើសឈាមជាដើម ហើយនៅពេលដែលទទួលរងពីជំងឺរ៉ាំរ៉ៃទាំងនេះហានិភ័យនៃការបង្ក គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺដាច់សរសៃឈាមខួរក្បាលខ្ពស់ណាស់។ ដូច្នេះដើម្បីការពារសុខភាពមនុស្ស គួរតែកំណត់ការប្រើប្រាស់អាហារទាំងនេះ ដោយត្រូវទទួលទានបន្លែបៃតងនិងផ្លែឈើស្រស់ឲ្យបានច្រើន។
២.ខ្ជិលហាត់ប្រាណ
យោងតាមសមាគមបេះដូងអាមេរិចបង្ហាញថា មនុស្សដែលមិនហាត់ប្រាណមានហានិភ័យខ្ពស់ណាស់ក្នុងការកើតជំងឺដាច់សរសៃឈាមខួរក្បាល ២០% ច្រើនជាងអ្នកដែលធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍។ លើសពីនេះទៅទៀត វាគួរឱ្យព្រួយបារម្ភដែលយុវជនសព្វថ្ងៃនេះកាន់តែមានភាពអសកម្ម។ មិនត្រឹមតែប៉ុណ្ណោះការបំពានលើគ្រឿងស្រវឹង ថ្នាំជក់និងភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន ក៏ជាកត្តាដែលបង្កើនសម្ពាធឈាម បង្កើនហានិភ័យនៃជំងឺក្រិនសរសៃឈាម និងនាំឱ្យមានគ្រោះថ្នាក់ដល់ខួរក្បាលចំពោះមនុស្ស។
៣.ខ្ជិលផឹកទឹករាល់ថ្ងៃ
ទឹកគឺជាភេសជ្ជៈដ៏សំខាន់បំផុតសម្រាប់សុខភាពមនុស្ស។ វាក៏ជាជំនួយការដ៏ល្អក្នុងការរក្សាចរាចរធម្មតានៅក្នុងរាងកាយនិងជួយបង្កើនអត្រាមេតាប៉ូលីស។ ជាមធ្យមយើងត្រូវការផឹកទឹក ៨ កែវជារៀងរាល់ថ្ងៃ ដែលមិនត្រឹមតែអាចជួយយើងរំលាយអាហារសារធាតុចិញ្ចឹមបានលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យឈាមស្តើង កាត់បន្ថយជំងឺបេះដូង និងសរសៃឈាម។ ដូច្នេះមនុស្សដែលខ្ជិលផឹកទឹកនឹងមានហានិភ័យខ្ពស់នៃជំងឺរ៉ាំរ៉ៃដែលនាំឱ្យមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
៤.ការអង្គុយនៅកុំព្យូទ័រច្រើនពេក
នៅក្នុងយុគសម័យបច្ចេកវិទ្យាមនុស្សកាន់តែពឹងផ្អែកលើកុំព្យូទ័រ។ ទោះយ៉ាងណាយោងតាមអ្នកវិទ្យាសាស្ត្របង្ហាញថា មនុស្សដែលប្រើកុំព្យូទ័រឥតឈប់ឈរប្រឈមនឹងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលណាមួយ។ ដោយសារតែការងារស្ត្រេសសាច់ដុំកនិងសន្លាក់មិនត្រូវបានធ្វើចលនា ដែលធ្វើឱ្យដំណើរការឈាមរត់ខ្សោយធ្វើឱ្យខួរក្បាលខ្វះឈាម
ដើម្បីកាត់បន្ថយហានិភ័យនៃការធ្វើការជាមួយកុំព្យូទ័រអ្នក គួរតែចំណាយពេលសម្រាកធ្វើចលនាសន្លាក់កនិងស្មារបស់អ្នកហើយជៀសវាងការសម្លឹងមើលអេក្រង់យូរពេក៕
ប្រភព៖ បរទេស
ដោយ៖ សុភាព