ដោះលេខកូដភាពជាអ្នក! តើអ្នកខ្លាចអ្វីបំផុត? សូមរើសមួយដើម្បីដឹងពីទម្លាប់ក្នុងជម្រៅចិត្តរបស់អ្នក

តេស្ដចិត្តវិទ្យា ទាយទម្លាប់របស់អ្នកពីការភ័យខ្លាច ដើម្បីកំណត់អត្តសញ្ញាណពីទម្លាប់ស៊ីជម្រៅរបស់អ្នក។

របៀបលេង

១. ជ្រើសរើសរើសអ្វី​ដែលអ្នកខ្លាចបំផុត

• ខ្លាចពស់

• ខ្លាចសត្វពីងពាង

• ខ្លាចខ្ពស់

• ខ្លាចភាពងងឹត

• ខ្លាចខ្មោច

• ខ្លាចតួត្លុក

PicsArt_09 03 03.32.49

២. អានចម្លើយខាងក្រោម

 

១. ខ្លាចពស់ - គ្រួសារនិងមិត្តភក្តិគឺសំខាន់បំផុត

Snake 1024x683

សម្រាប់អ្នកគ្រួសារ និងមិត្តភក្តិ គឺសំខាន់បំផុត អ្នកតែងតែត្រៀមខ្លួនជួយជានិច្ច ហើយក៏តាំងចិត្តការពារដែរ ព្រោះអ្នកមិនចង់បាត់បង់មនុស្សជាទីស្រឡាញ់ រហូតពេលខ្លះវាអាចធ្វើឱ្យពួកគេមានអារម្មណ៍ថា ធុញទ្រាន់ទៅវិញ ។

ចំណែកផ្នែកម្ខាងទៀតនៅក្នុងចិត្ត អ្នកខ្លាចមិនត្រូវបានគេស្រឡាញ់ ។

២. ខ្លាចសត្វពីងពាង - មានភាពជាអ្នកដឹកនាំខ្ពស់

Spider 1024x683

អ្នកគឺជាមេដឹកនាំដ៏ល្អ និងក្លាហានក្នុងការដោះស្រាយគ្រប់ស្ថានភាព ធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថា ចង់ចូលមកពិគ្រោះយោបល់ជាមួយអ្នក ។ ជាធម្មតាអ្នកមិនបង្ហាញពីចំណុចខ្សោយរបស់អ្នកឲ្យនរណាម្នាក់ឃើញឡើយ។ ដូច្នេះកុំគិតតែធ្វើជាអ្នកដឹកនាំពេក ព្រោះពេលខ្លះអ្នកគួរតែជាអ្នកធ្វើតាមផង ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយខ្លះ ។

៣. ខ្លាចខ្ពស់ - ស្មុគស្មាញ ពិបាកអានចិត្ត

Height 768x512 1

អ្នកគឺជាមនុស្សម្នាក់ដែលពិបាកអានចិត្ត

ស្មុគស្មាញ កាយវិការតែងតែបញ្ច្រាស់ចិត្ត អ្នកចូលចិត្តដើរកម្សាន្ត និងជប់លៀង ប៉ុន្តែក្នុងជម្រៅចិត្តអ្នកខ្លាចមនុស្សប្លែកមុខ ។ ពេលខ្លះសូម្បីអ្នកខ្លួនឯងក៏មិនយល់ពីខ្លួនឯងដែរ អ្នកមានចិត្តត្រជាក់ តែពេលខ្លះក៏ឆេវឆាវ ពេលខ្លះម៉ត់ចត់ ពេលខ្លះធុញទ្រាន់ ដូច្នេះបើអ្នកគ្រប់គ្រងចំណុចនេះបាន អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានគំនិតច្នៃប្រឌិតខ្ពស់មិនខាន ។

៤. ខ្លាចភាពងងឹត - ច្នៃប្រឌិត ភ្លឺថ្លា

Night

អ្នកគឺជាសិល្បករ មានឧត្តមភាពច្នៃប្រឌិតខ្ពស់ មាននិស្ស័យល្អងាយចុះសម្រុងនឹងមនុស្សជុំវិញខ្លួន ពីព្រោះអ្នកតែងតែស្រស់ស្រាយនិងរីករាយ ។ អ្នកជាមនុស្សពូកែស្រមើលស្រមៃ ពីព្រោះនៅពេលអ្នកជួបភាពងងឹត អ្នកអាចស្រមៃឃើញវត្ថុអ្វីម្យ៉ាង ពាសវាលពាសកាលនោះអី ។

៥. ខ្លាចខ្មោច - ស្មោះត្រង់ នៅក្នុងក្របខ័ណ្ឌ មិនសូវចូលចិត្តបង្ហាញខ្លួន

Ghost

ជាអ្នកស្រឡាញ់វប្បធម៌ចាស់ៗ នៅក្នុងក្របខ័ណ្ឌ តែជាមនុស្សទាន់សម័យ មានអារម្មណ៍ងាយភ័យខ្លាច តែរហ័សរហួននិងឆ្លាតវៃ ។ ជាមនុស្សមានភាពស្មោះត្រង់ អាចជឿជាក់បាន តែគុណវិបត្តិរបស់អ្នកគឺ មិនសូវជាមានហេតុផល ហើយចូលចិត្តខឹង ។

៦. ខ្លាចតួត្លុក - ស្មោះត្រង់ និងចូលចិត្តស្រមៃទុកមុន

Joaker 768x512 1

អ្នកជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ ចូលចិត្តនិយាយត្រង់ទៅត្រង់មក ហើយក៏ពូកែសន្និដ្ឋានជួសអ្នកដទៃដែរ ។ ពេលខ្លះអ្នកក៏ជាមនុស្សម៉ត់ចត់ស្ទើរគ្រប់រឿង ទាំងរឿងការងារ និងរឿងស្នេហាផងដែរ ៕

ប្រភព៖ Campus/Knongsrok