សុខៗ​ធ្លាក់​បែក​កញ្ចក់ ​ជា​ប្រផ្នូល​មិន​ល្អ​ហើយ តាម​ក្បួន​ត្រូវ​ប្រញាប់​ធ្វើ​រឿង​ ៣ នេះ​ភ្លាម

តាម​ក្បួន​ហុងស៊ុយ​មាន​ជំនឿ​ជឿ​ថា បើ​សុខៗ​កញ្ចក់​ដែល​ដាក់​នៅ​មួយ​កន្លែង​ធ្លាក់​មក​បែក ឬ​ប្រេះ​បែក នោះ​ជា​ប្រផ្នូល​អាក្រក់​ហើយ ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​នៅ​ក្បួន​ទាំង ៣ ខាង​ក្រោម ដើម្បី​បញ្ចៀស​នៅ​ឧបទ្រព្យ​ចង្រៃ​ដែល​អាច​កើត​មាន។

ដំបូង​ក្រោយ​ពី​ប្រញាប់​រក​អំបោស​ឬ​រើស​កម្ទេច​កញ្ចក់​យក​ទៅ​ប្រមូល​ចោល ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ អ្នក​ត្រូវ​ធ្វើ​រឿង ៣ ផ្សេង​ទៀត៖

១) បើក​ភ្លើង​ក្នុង​ផ្ទះ​ឲ្យ​ភ្លឺ​ចិញ្ចាច

2

ក្នុង​ផ្ទះ​របស់​អ្នក​ត្រូវ​តែ​មាន​ថាមពល​ល្អ ហើយ​នៅ​ពេល​កញ្ចក់​ធ្លាក់​បែក គឺ​ច្រើន​ជា​ប្រផ្នូល​មិន​វិញ្ញាណ​អាក្រក់​ចូល​មក។ ដូច្នេះ​ដើម្បី​កម្ចាត់​រឿង​មិន​ល្អ​ទាំង​ឡាយ អ្នក​ត្រូវ​បើក​ភ្លើង​ឲ្យ​ភ្លឺ​ចិញ្ចាច​ក្នុង​ផ្ទះ ហើយ​បំភ្លឺ​ទៀន​នៅ​តាម​ជ្រុង​នៃ​ផ្ទះ ពោល​កុំ​បន្សល់​នៅ​ទីតាំង​ងងឹត​ណាមួយ ព្រោះ​វិញ្ញាណ​អាក្រក់​អាច​ទៅ​សម្ងំ​នៅ​កន្លែង​ងងឹត​នោះ។ បញ្ជាក់​បន្តិច ទាន​ដែល​ត្រូវ​ប្រើ គឺ​ត្រូវ​យក​ពណ៌​ទឹក​ក្រូច ដើម្បី​នាំ​មក​នូវ​សំណាង​ល្អ មិន​ត្រូវ​ប្រើ​ទាន​ពណ៌​ផ្សេង​ឡើយ។

២) ប្រើ​អំបិល

Cach Hoa Giai Van Xui Bang Muoi

អ្នក​ក៏​អាច​ប្រើប្រាស់​អំបិល ដើម្បី​ព្រោះ​បន្សាប​ឲ្យ​អស់​ថាមពល​អាក្រក់ ហើយ​នាំ​មក​នៅ​តែ​សំណាង​ល្អ​ត្រលប់​មក​វិញ។ អ្នក​ត្រូវ​ក្តាប់​អំបិល​មួយ​ដៃ​ស្តាំ ហើយ​បាច់​មក​ខាង​ក្រោម​នៃ​ស្មា​ខាង​ឆ្វេង។ ត្រូវ​ចាំ​ តាម​ក្បួន​ហាម​មិន​ឲ្យ​បាច​អំបិល​មក​លើ​ស្មា​ខាង​ស្តាំ​ទេ ព្រោះ​អាច​នាំ​ឲ្យ​អ្នក​ជួប​រឿង​អាក្រក់​ទ្វេ​ដង។

១) ដុត​ក្រដាសសែន

0724_19

យោង​តាម​ក្បួន​ពី​បុរាណ ពេល​ជួប​ប្រផ្នូល​មិន​ល្អ​បែប​ហ្នឹង គេ​ច្រើន​តែ​តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ​ទៅ​ដុត​ក្រដាស​សែន​នៅ​ខាង​មុខ​ផ្ទះ ហើយ​បើក​ទ្វារ​ផ្ទះ​ឲ្យ​អស់ ដើម្បី​ឲ្យ​ថាមពល​អាក្រក់​រត់​ចេញ​ ហើយ​លែង​កកកុញ​នៅ​ខាង​ក្នុង​ផ្ទះ​របស់​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក