នៅខែកញ្ញានេះ តើអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្ន? សូមតាំងចិត្តឲ្យស្ងប់ហើយបើកបៀមួយ​សន្លឹក ដើម្បីត្រៀមខ្លួនទុកជាមុន

តើរឿងអ្វីដែលអ្នកនឹងជួបនៅខែកញ្ញានេះ តើវាជារឿងល្អ ឬយើងនឹងត្រូវប្រឈមមុខនឹងខ្យល់ព្យុះមូសុង? ជ្រើសរើសសន្លឹកបៀមួយ ដើម្បីអានការទស្សន៍ទាយខាងក្រោម ។

W644.jpeg 11

របៀបលេង

២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ឈុត ហើយអានការទស្សន៍ទាយខាងក្រោម។

 

ឈុតបៀទី 1 - គូស្នេហ៍ចាស់ត្រលប់មកវិញ  មានឱកាសការងារថ្មី

PicsArt_09 03 12.16.00

អ្វីដែលអ្នកនឹងជួបនៅខែកញ្ញានេះ គឺអ្នកនឹងបានជួបអតីតគូស្នេហ៍របស់អ្នកម្តងទៀត។  ប៉ុន្តែការត្រលប់មកវិញនេះ បានធ្វើឱ្យយើងមានអារម្មណ៍ធុញទ្រាន់ ព្រោះគេនឹងធ្វើឱ្យយើងឈឺក្បាល វិធីដ៏ល្អគឺត្រូវនៅឱ្យឆ្ងាយ ឬសួរដោយផ្ទាល់ពីចេតនា ដែលគេចង់ត្រលប់មកលើកនេះវិញដើម្បីអ្វីពិតប្រាកដ? ចំពោះដំណឹងល្អអំពីការងារវិញ ក្នុងខែនេះមានឱកាសទទួលបានការងារថ្មី ឬឡើងតំណែងថ្មី រីឯអ្នករកស៊ីក៏នឹងរកឃើញផ្លូវថ្មីដែលល្អជាងមុន ទោះមិនកំណត់ឲ្យជាក់លាក់ ១០០% បានក៏ពិតមែន តែជីវិតអ្នកនឹងប្រសើរជាងមុន ហើយក្នុងអំឡុងពេលនេះសូមប្រយ័ត្នចំពោះអារម្មណ៍ដែលឆាប់ខឹង ឆាប់ឆេវឆាវផង ។

ឈុតបៀទី 2 - ភាពមិនចេះអត់ធ្មត់គឺជាដើមហេតុ នឹងបង្កឱ្យមានបញ្ហា មុននឹងធ្វើអ្វី និយាយអ្វីត្រូវគិត

PicsArt_09 03 12.16.16

ចំពោះឈុតបៀនេះ ជាប្រភេទដាស់តឿនបន្ថែមទៀត ព្រោះខែនេះនឹងក្តៅ បណ្តាលមកពីភាពចិត្តក្តៅ មិនសូវចេះអត់ធ្មត់ និងខ្វះការគិតពិចារណា ឬសូម្បីតែការប្រើអារម្មណ៍ដើម្បីដោះស្រាយបញ្ហាជាដើម វានឹងបំផ្លាញអ្វីៗទាំងអស់យ៉ាងងាយ។ ម្ល៉ោះហើយប្រសិនបើមានអ្វីមួយដែលមិនប្រាកដ សូមឱ្យអ្នកថយមួយជំហានមកតាំងចំហរសិន ។ ប្រសិនបើដឹងថាអ្នកនឹងធ្វើទៅវាប្រថុយ អ្នកត្រូវមានគម្រោងបម្រុងទុក ឬការពារខ្លួនឯងឱ្យបានច្រើនបំផុត ព្រោះពេលនេះដំណោះស្រាយល្អបំផុតគឺ ប្រើគំនិតរបស់អ្នកហើយរង់ចាំពេលល្អប្រសើរកុំរឹងរូស។

ឈុតបៀទី 3 - នៅមិនទាន់មានអ្វីផ្លាស់ប្តូរទេ

PicsArt_09 03 12.16.25

នៅក្នុងខែនេះជីវិតអ្នកនៅមិនទាន់មានអ្វីផ្លាស់ប្តូរទេ នៅរង់ចាំមើលសិន ព្រោះអ្នកមិនទាន់បានរំពឹងថាអ្វីៗនឹងប្រសើរឡើងទេ ដូច្នេះស្ងប់ស្ងៀមសិនក៏ល្អដែរ យើងត្រូវការពារប្រសើរជាងព្យាបាល។ អ្វីដែលសំខាន់អ្នកត្រូវចេះទប់ខ្លួនឲ្យនឹង ព្រោះអ្វីៗនឹងប្រសើរឡើង មិនមែននៅទ្រឹងមួយកន្លែងរហូតទេ ។

ឈុតបៀទី 4 - ការងារច្រើន រវល់ដកដៃមិនរួច

PicsArt_09 03 12.16.35

ចូលដល់ខែនេះអ្នកអាចរវល់ និងមានការងារច្រើនជាមុន ដូច្នេះចូលត្រៀមខ្លួនឲ្យហើយ តែរវល់មិនយូរទេ ព្រោះវាជាហេតុចាំបាច់ប៉ុណ្ណោះ ។ សម្រាប់អ្នកធ្វើការពេញម៉ោង អាចនឹងមានការងារបន្ថែមចូលមក បើអ្នករកស៊ីអាចលក់ដាច់គ្មានពេលសម្រាក ។ តែអ្វីដែលត្រូវប្រុងប្រយ័ត្នគឺ សម្ពាធ ដូច្នោះទើបអ្នកត្រូវត្រៀមខ្លួនទប់ទល់ជាមួយវាឲ្យបាន ឆ្លងផុតគឺនឹងជួបផ្លូវដែលល្អប្រសើរជាងមុនមិនខាន ៕

ប្រភព៖ Knongsrok