មន្ត​ស្នេហ៍​មិនសាបសូន្យ ៤ ​យ៉ាង​របស់​មនុស្ស​ស្រី​ដែល​បុរស​ត្រូវ​ការរហូតដកចិត្តមិនរួច

ចរិតលក្ខណៈរបស់មនុស្សស្រីម្នាក់ៗតែងតែកើតមានឡើងតែនៅដែលបង្ហាញថា ស្រឡាញ់ខ្លួនឯងហើយជឿជាក់លើខ្លួនឯងប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ភាពជឿជាក់ក៏អាចកំណត់រឿងជាច្រើននៅក្នុងជីវិតរួមទាំងជោគជ័យនិងសុភមង្គលផងដែរ។ ដូចនេះ ក្នុងនាមជាស្រ្តី ត្រូវតែរៀនពីរបៀបបែបបទនៃការរស់នៅរបស់ខ្លួនឲ្យមានលក្ខណៈពេញលេញ ដើម្បីមានភាពទាក់ទាញ រហូតធ្វើឲ្យគេដកចិត្តមិនរួច។

រូបរាងសមរម្យ

អ្វីដែលអ្នកបានពាក់មិនកំណត់ថា អ្នកជានរណាឡើយ។ ទោះយ៉ាងណាក៏ដោយក្នុងនាមជាស្ត្រី អ្នកគួរតែរក្សារូបរាងរបស់អ្នកឱ្យស្អាតនិងមានសណ្តាប់ធ្នាប់ដើម្បីឱ្យមានរូបរាងដ៏ប្រណិត។ មនុស្សស្រីមិនត្រូវការស្លៀកពាក់ថ្លៃៗ ដើម្បីបង្ហាញថា ថ្លៃថ្នូរទេ។ គ្រាន់តែស្លៀកពាក់សាមញ្ញដែលត្រូវនឹងស្ទីលដែលអ្នកចូលចិត្តនិងស្រលាញ់គឺគ្រប់គ្រាន់ហើយ។

ចំណែកសក់ ស្ត្រីក៏គួរតែត្រូវយកចិត្តទុកដាក់និងថែរក្សាឲ្យបានស្អាត។ ដាច់ខាតកុំតុបតែងសក់ឲ្យមានភាពរញ៉េរញ៉ៃ ស្លៀកពាក់មិនល្អពេលចេញក្រៅស្ត្រីឲ្យសោះ។ ព្រោះការតុបតែងខ្លួនយ៉ាងល្អពិតជាជួយអ្នកឱ្យមានអារម្មណ៍ជឿជាក់និងធ្វើឱ្យអ្នកឆើតឆាយជាងមុន។

បង្កើតស្ទីលផ្ទាល់ខ្លួនរបស់អ្នក

តើធ្វើដូចម្តេចដើម្បីឱ្យមានស្ទីលប្រណិតត្រូវតាមបំណរបស់ខ្លួន? មនុស្សជាច្រើនជឿថា ទេពកោសល្យនេះអាចមានពីកំណើត ប៉ុន្តែទោះយ៉ាងណាវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដើម្បីបញ្ចេញចរិតលក្ខណៈអ្នកត្រូវមានដំណើរការនៃការអនុវត្ត។

ការពិតណាស់ដែលថា ស្ត្រីដឹងពីរបៀបបង្កើតស្ទីលផ្ទាល់ខ្លួនរបស់ពួកគេនឹងជួយបង្ហាញពីបុគ្គលិកលក្ខណៈ។ ប្រសិនបើអ្នកធ្វើតាមស្ទីលនារីឆើតឆាយ បន្ទាប់មកជ្រើសរើសសំលៀកបំពាក់នឹងការតុបតែងមុខគឺទន់ភ្លន់និងសុភាពរាបសា។ ប៉ុន្តែប្រសិនបើអ្នកកែប្រែខ្លួនអ្នកទៅជាស្ទីលស្រស់ស្អាត ក៏សូមប្រែក្លាយខ្លួនអ្នកទៅជាមនុស្សស្រីម្នាក់ដែលចងចាំធ្វើបច្ចុប្បន្នភាព “និន្នាការ” ឱ្យបានទៀងទាត់។

ជឿជាក់

ចរិតលក្ខណៈរបស់មនុស្សស្រីកើតឡើងតែនៅពេលដែលស្រឡាញ់ខ្លួនឯងហើយជឿជាក់លើខ្លួនឯង។ ភាពជឿជាក់កំណត់រឿងជាច្រើននៅក្នុងជីវិតរួមទាំងជោគជ័យនិងសុភមង្គល។ ដូច្នេះ ស្ត្រីមិនគួរល្ងង់ដើម្បីមើលងាយខ្លួនឯងឡើយ ត្រូវធ្វើអ្វីដែលអ្នកគិតថា ត្រឹមត្រូវព្រោះពិភពលោកទាំងមូលគ្រាន់តែមិនអើពើនឹងវាប៉ុណ្ណោះ។

រក្សា​ភាព​ស្ងៀមស្ងាត់

ដើម្បីមានអាកប្បកិរិយាប្រណិតគឺស្ត្រីគួរតែរៀនរក្សាភាពស្ងប់ក្នុងគ្រប់ស្ថានភាព។ កុំប្រញាប់ប្រញាល់ធ្វើឱ្យខូចខាតដល់កិច្ចការធំ មិនតែប៉ុណ្ណោះ ថែមទាំងធ្វើឱ្យរូបភាពរបស់អ្នកកាន់តែអាក្រក់នៅក្នុងភ្នែកអ្នកដទៃ។

នៅពេលអ្នកជួបប្រទះនូវអ្វីដែលមិនសប្បាយចិត្តឬមិនពេញចិត្តសូមព្យាយាមធ្វើឱ្យចិត្តស្ងប់ ដោយផឹកទឹកមួយកែវទៅកន្លែងផ្សេងដើម្បីបន្ធូរអារម្មណ៍។ បន្ទាប់មក កំហឹងនឹងធូរស្រាលបន្តិចហើយ ប៉ុន្តែប្រសិនបើវាហួសពីការអត់ធ្មត់របស់អ្នក សូមកុំប្រឈមមុខនឹងវាតទៅទៀត។ អ្នកគ្រាន់តែព្យាយាមស្តាប់ចំរៀងមើលភាពយន្តហាត់ប្រាណឬធ្វើអ្វីផ្សេងទៀតរហូតដល់អ្នកស្ងប់ចិត្ត៕

ប្រភព៖ បរទេស

ដោយ៖ សុភាព