មិត្តៗនារីគួរអាន! អាថ៌កំបាំងក្នុងការជ្រើសរើសក្រែមផ្ដល់សំណើមល្អបំផុត ដើម្បីទទួលបាននូវស្បែកស្រស់ស្អាតជារៀងរាល់ថ្ងៃ

មនុស្សភាគច្រើនតែងតែគិតថា ការជ្រើសរើសទិញក្រែមផ្តល់សំណើមដល់ស្បែក គ្រាន់តែទិញរបស់អ្វីមកជួយឱ្យស្បែកកុំឲ្យស្ងួតនិងឡើងរោលគឺជារឿងធម្មតា។ ប៉ុន្តែដោយសារចំនួនម៉ាកល្បីៗ ជាច្រើនដែលត្រូវបានដាក់លក់ ដូច្នេះអ្នកមិនដឹងថាប្រភេទមួយណាសមស្របជួយឱ្យស្បែកពិតជាស្រស់ស្អាត។ ហេតុដូចនេះ ដើម្បីធ្វើឱ្យការជ្រើសរើសក្រែមផ្ដល់សំណើមមានភាពងាយស្រួល សូមពិចារណាលើកត្តាពីរយ៉ាង៖ ប្រភេទស្បែកនិងសមាសធាតុផ្សំនៃសារធាតុផ្តល់សំណើម។ ខាងក្រោមនេះជាគន្លឹះជាក់លាក់សម្រាប់អ្នកដើម្បីរើសយកក្រែមល្អបំផុតសម្រាប់ស្បែករបស់អ្នក។

គន្លឹះក្នុងការជ្រើសរើសក្រែមផ្ដល់សំណើមសម្រាប់ស្បែកខ្លាញ់

សុភាពនារីទាំងឡាយតែងផ្តល់អាទិភាពចំពោះក្រែមផ្ដល់សំណើមដែលមានវាយនភានៅលើផ្ទៃមុខ។ គ្រឿងផ្សំដែលរលាយក្នុងទឹក ដូចជា អាស៊ីត hyaluronic និងគ្លីសេរីនក៏ល្អដែរ ព្រោះវាមិនធ្វើឱ្យស្បែកមានអារម្មណ៍ថាធ្ងន់និងនៅតែផ្តល់សំណើមគ្រប់គ្រាន់។ គ្រឿងផ្សំទាំងនេះត្រូវបានគេស្គាល់ផងដែរថា ជា humectants ដែលជួយធ្វើឱ្យស្បែកមានសភាពតឹងណែន។

អ្នកគួរតែជ្រើសរើសក្រែមជែលដែលមិនធ្វើឱ្យស្ទះរន្ធញើសមិនមានជាតិប្រេង ដូច្នេះ វាអាចបំបាត់ហានិភ័យទាំងស្រុងដែលបណ្តាលឱ្យរលាកស្បែកនិងកើតមុន។ សំខាន់ដូចគ្នាដែរសមាសធាតុលេចធ្លោរបស់ជែលគឺអាស៊ីត hyaluronic និងគ្លីសេរីនដើម្បីជួយបន្តឹងស្បែក។

គន្លឹះក្នុងការជ្រើសរើសក្រែមផ្ដល់សំណើមសម្រាប់ស្បែកស្ងួត

ស្បែកស្ងួតគួររកក្រែមផ្តល់សំណើមភ្លាម ។ អ្នកត្រូវរកក្រែមណាដែលមានសារធាតុសំណើមនិងសារធាតុរំអិល ព្រោះធាតុផ្សំក្រែមជួយ"រឹតបន្តឹង"ដល់ស្បែក ហើយសារធាតុរំអិលក៏មានឥទ្ធិពលដូចគ្នាដែលធ្វើឲ្យស្បែកទន់ផដែរ។ យ៉ាងណា គ្រឿងផ្សំជាក់លាក់មួយចំនួននៅក្នុងក្រែមផ្តល់សំណើមដ៏ល្អសម្រាប់ស្បែកស្ងួតរួមមាន៖ ឌីមេទីស៊ីន អាស៊ីតអូឡេអ៊ីក អ៊ុយឡាណូលីន។ ដោយឡែក គ្រឿងផ្សំដែលផ្តល់សំណើមបំផុតគឺគ្លីសេរីន ហើយក៏មានសារធាតុរំញោច ដូចជា គ្លីសេរីល ស្ទីអ៊ីដ្រាត អាល់ម៉ុងផ្អែម។

គន្លឹះក្នុងការជ្រើសរើសក្រែមផ្ដល់សំណើមសម្រាប់ស្បែកធម្មតា

ស្បែកធម្មតាអាចមានដំណើរការបានល្អជាមួយឡេស្ទើរតែទាំងអស់ ប៉ុន្តែផលិតផលដែលមានលាយសារធាតុរលាយក្នុងទឹកនិងប្រេងអាចផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ។ ដូច្នេះ សូមជ្រើសរើសក្រែមដែលមិនត្រឹមតែផ្តល់សំណើមល្អ ថែមទាំងជួយពង្រឹងរបាំងការពារស្បែកធ្វើឱ្យស្បែកភ្លឺនិងប្រឆាំងភាពចាស់។

គន្លឹះក្នុងការជ្រើសរើសក្រែមផ្ដល់សំណើមសម្រាប់ស្បែកងាយប្រតិកម្ម

អ្នកដែលមានស្បែកងាយប្រតិកម្ម គួរតែរកក្រែមដែលមានសមាសធាតុបន្ធូរអារម្មណ៍ ប្រឆាំងនឹងការរលាកនិងផ្តល់សំណើម ដូចជា aloe vera, soy, allantoin, centella asiatica extract, wormwood, colloidal oatmeal៕

ប្រភព៖ បរទេស

ដោយ៖ សុភាព