ក្នុងជីវិតនេះក្នុងនាមជាមនុស្សម្នាក់ អ្នកត្រូវតែទទួលខុសត្រូវចំពោះខ្លួនឯងដើម្បីឱ្យមានស្មារតីគ្រប់គ្រងខ្លួនឯងនឹងដើម្បីទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ។ អ្នកត្រូវដឹងថា មនុស្សម្នាក់កាន់តែមានវិន័យតឹងរ៉ឹងជាមួយខ្លួនឯងនឹងកាន់តែធ្វើអ្វីគ្រប់យ៉ាងបានសម្រេចដូចប្រាថ្នា។ ខាងក្រោមនេះ ជាចំណុចសំខាន់ដែលអ្នកត្រូវឈ្វេងយល់៖
ចូរបន្ទាបខ្លួនកុំបង្ហាញទេពកោសល្យរបស់អ្នកមកខាងក្រៅ
ការពិតមនុស្សភាគច្រើនដែលចូលចិត្តអួត គេមិនសូវគិតពីខ្លួនឯងទេ។ ប៉ុន្តែផ្ទុយទៅវិញ មនុស្សដែលមានចរិតល្អគឺជាមនុស្សដែលមានលក្ខណៈសកងៀមស្ងាត់ មិនសូវបង្ហាញពីទេពកោសល្យរបស់ខ្លួនដល់អ្នកខាងក្រៅទេ។ ម
មនុស្សចាស់បានបង្រៀនថា មនុស្សដែលមានចរិតពិតតែងតែបង្ហាញខាងក្រៅដោយមានការប្រុងប្រយ័ត្ននិងបម្រុងទុកខាងក្នុងមានភាពច្បាស់លាស់និងអត់ធ្មត់ ប៉ុន្តែមិនងាយបង្ហាញឡើយ។ ម្យ៉ាងទៀត ពួកគេមិននិយាយបានតែសម្តីទេ តែចូលចិត្តដាក់ចិត្តធ្វើពីការធ្វើអ្វីដែលបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួន។ ទោះបីពួកគេមិននិយាយក៏ដោយ ក៏សកម្មភាពរបស់ពួកគេធ្វើឱ្យអ្នកដទៃកោតសរសើរដែរ។
ត្រូវមានវិន័យតឹងរ៉ឹងជាមួយខ្លួនអ្នកជានិច្ច
ក្នុងជីវិតនេះក្នុងនាមជាមនុស្សអ្នកត្រូវតែទទួលខុសត្រូវចំពោះខ្លួនឯងដើម្បីឱ្យមានស្មារតីគ្រប់គ្រងខ្លួនឯង ដើម្បីទទួលបានសមិទ្ធផលល្អនៅពេលក្រោយ។ យ៉ាងណា ចំពោះមនុស្សដែលមានបុគ្គលិកលក្ខណៈនិងសមត្ថភាពគឺតែងតែមានវិន័យខ្លាំងលើខ្លួនឯង។
ត្រូវស្មោះត្រង់ជាមួយបេះដូង
នៅក្នុងជីវិតមានមនុស្សមួយចំនួនដែលតែងតែពឹងផ្អែកលើផ្លូវបំបែកឬផ្លូវកាត់និងមានល្បិចកលអាក្រក់ដើម្បីរកប្រាក់ចំណេញ។ ពេលខ្លះពួកគេអាចរកប្រាក់បន្តិចបន្តួចពីរឿងតូចតាច ប៉ុន្តែទទួលបាននូវគ្រោះមហន្តរាយជាច្រើន។
មនុស្សដែលមានភាពក្លាហាននឹងមិនដែលជ្រើសរើសផ្លូវនោះទេ ប៉ុន្ពតែពួកគេតែងតែដើរលើផ្លូវត្រឹមត្រូវនិងសុចរិត។ ធ្វើការដោយសុចរិតភាពមួយជំហានម្តងៗ ហើយមិនយូរមិនឆាប់ពួកគេនឹងជោគជ័យ៕
ប្រភព៖ បរទេស
ដោយ៖ សុភាព