ជីវិតនេះមិនជាកម្រាលព្រំក្រហមសម្រាប់អ្នកដើរទេ ដោយសារតែអញ្ចឹងហើយអ្នកនឹងមានអារម្មណ៍អស់កម្លាំង ថប់ដង្ហើម និងពិបាកបន្តដំណើរទៅមុខទៀត។ ប្រសិនបើនៅចំណុចណាមួយក្នុងជីវិតរបស់អ្នកជាអកុសលបានធ្លាក់ចូលក្នុងស្ថានភាពដ៏លំបាកនេះ សូមព្យាយាមគិតឡើងវិញដោយសាមញ្ញៗ នោះអ្នកនឹងមានអារម្មណ៍ថា ជីវិតនេះមិនស្មុគស្មាញជាមួយមនុស្សច្រើនពេកទេ។
តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន តើមានមនុស្សប៉ុន្មាននាក់ដែលបានតស៊ូពេញមួយជីវិតរបស់ពួកគេ? នៅពេលដែលពួកគេមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជោគជ័យពួកគេតែងគិតថា ពួកគេនឹងសប្បាយចិត្ត ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលពួកគេងាកក្បាលមួយភ្លែត ទើបយល់ថា វាមិនមែនបែបហ្នឹងទេ។
ទោះជាយ៉ាងណា មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតនេះទេ អ្នកមិនគួរគិតស្មុគស្មាញពេកទេ ព្រោះនៅក្នុងចិត្តដែលបានលះបង់អ្វីៗទាំងអស់ បេះដូងក៏នៅតែមិនអាចមានក្តីសុខឡើយ។ ហើយនៅពេលដែលមនុស្សម្នាក់មានការរស់នៅដោយយកចិត្តទុកដាក់ចំពោះតែវត្ថុ សម្ភារៈ បរិយាកាសខាងក្រៅ វាក៏ពិតជាពិបាកក្នុងការសប្បាយចិត្តណាស់ដែរ។
អ្នកត្រូវដឹងថា ពេលវេលាដែលបានកន្លងផុតទៅហើយមិនអាចវិលត្រឡប់មកជាថ្មីម្តងទៀតទេជារៀងរាល់ថ្ងៃនេះ ដូច្នេះសូមរក្សាភាពរីករាយគ្រប់ពេលនៃជីវិតមួយនេះ ដោយធ្វើការគោរពដល់ឪពុកម្តាយរបស់អ្នក នឹងត្រូវស្រឡាញ់អ្នកដែលនៅជុំវិញខ្លួនអ្នកឲ្យបានច្រើនបំផុត។
ជីវិតតែងតែមានឧបសគ្គ ប៉ុន្តែកុំបោះបង់ឲ្យសោះព្រោះវាគ្រាន់តែជាការសាកល្បងបន្តិចបន្តួចប៉ុណ្ណោះដែលជីវិតបានផ្តល់ឱ្យអ្នក។ ចំនុចខ្សោយរបស់យើងភាគច្រើនគឺវាពិបាកក្នុងការកែតម្រូវ ហើយគុណវិបត្តិរបស់យើងវាក៏ពិបាកក្នុងការរកឃើញកំហុសរបស់យើងដែរ។ ដូច្នេះ ការរស់នៅក្នុងពិភពលោកនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍និងរក្សាមនសិការ។
នៅក្នុងពិភពលោកនេះអ្វីដែលទាក់ទាញមនុស្សគឺមានច្រើនណាស់ មិនត្រូវធ្វើឲ្យមានសោកនាដកម្មដោយសារតែសេចក្ដីបំណងប្រាថ្នាបណ្តោះអាសន្នរបស់ខ្លួនឡើយ ហើយប្រសិនបើអ្នករកឃើញថា អ្នកខុសអ្នកត្រូវតែឈប់ភ្លាម។
យ៉ាងណាក្ដី សូមកុំរស់នៅពេញមួយជីវិតរបស់អ្នកដោយគ្រាន់តែស្វែងរកទ្រព្យសម្បត្ដិកិត្តិនាមនិងប្រាក់ចំណេញ ប៉ុន្តែអ្នកត្រូវគិតអំពីជីវិតអ្នកឲ្យដឹងថា ភាពសាមញ្ញគឺជាសុភមង្គលមួយប្រភេទដែលអ្នកណាម្នាក់អាចទៅដល់បានដោយងាយ៕
ប្រភព៖ បរទេស
ដោយ៖ សុភាព