បុគ្គលដែលមានឈ្មោះបោះសំឡេងខ្លាំងបំផុតមួយចំនួននៅកម្ពុជា កំពុងបន្ថែមផតខាសត៍សំឡេងទៅក្នុងឧបករណ៍ធ្វើទីផ្សាររបស់ពួកគេ ដើម្បីបង្កើននិងរក្សាអ្នកគាំទ្ររបស់ខ្លួន។
យោងតាមក្រុមហ៊ុន Httpool ដែលទទួលបានសិទ្ធិជាដៃគូលក់ពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុន Spotify ក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា បុគ្គលដែលមានឈ្មោះបោះសំឡេងកម្ពុជាកំពុងប្រើប្រាស់ផ្លែតហ្វមនិងផតខាសត៍សំឡេង ដើម្បីចាប់យកអ្នកគាំទ្រក្នុងស្រុកឱ្យបានកាន់តែច្រើនឡើង។ សិល្បករ និងសិល្បការនីទាំងនោះដែលបច្ចុប្បន្នលេចធ្លោរក្នុងការផ្តល់ជូនផតខាសត៍របស់ពួកគេនៅលើផ្លែតហ្វម Spotify រួមមាន អ្នកប្រយុទ្ធវ័យក្មេង (https://www.facebook.com/youngbruisers), ឡាយ ប៊ុនឡេង (https://www.facebook.com/BunlengLayOfficial) និង Mi Leb Do couple (https://www.facebook.com/miLEBdoCouplePodcast)។
លោក Shuhel Pistawala នាយកដៃគូប្រចាំតំបន់ឥណ្ឌូចិនរបស់ក្រុមហ៊ុន Httpool បានថ្លែងថា៖ “យុវជនកម្ពុជាដែលយល់ដឹងបច្ចេកវិទ្យា ឥឡូវចាប់ផ្តើមមើលឃើញ និងប្រើប្រាស់សក្ដានុពលផតខាសត៍សំឡេង ដែលផ្តល់ជូនដោយផ្លែតហ្វមតន្ត្រីរបស់ក្រុមហ៊ុន Spotify។ បច្ចុប្បន្ន នៅពេលតាមដានបុគ្គលដែលមានឈ្មោះបោះសំឡេង និងជនល្បីឈ្មោះ អ្នកគាំទ្ររំពឹងថានឹងអាចភ្ជាប់ខ្លួនទៅនឹងមធ្យោបាយទាំងអស់ រួមទាំងសំឡេង វីដេអូ និងបណ្តាញទំនាក់ទំនងសង្គមផងដែរ”។
ការពិតគឺថា បុគ្គលដែលមានឈ្មោះបោះសំឡេង បច្ចុប្បន្នកំពុងងាកទៅរកសំឡេង និងផតខាសត៍ ដើម្បីផ្តល់ជូនការកម្សាន្តដល់អ្នកគាំទ្ររបស់ខ្លួន ដែលសព្វថ្ងៃនិន្នាការដែលជំរុញដោយសំឡេង គឺជាឱកាសមួយសម្រាប់ក្រុមហ៊ុននានាចាប់យកផងដែរ។ និន្នាការចុងក្រោយបំផុតនេះ ទំនងជាត្រូវបានជំរុញដោយការពិតដែលថា ទស្សនិកជនឥឡូវនេះចង់កម្សាន្តអារម្មណ៍តាមរយៈមធ្យោបាយជាច្រើននៅលើឧបករណ៍ផ្សេងៗ។
ក្រុមហ៊ុន Spotify គឺជាទីកន្លែងដ៏អស្ចារ្យដែលនាំមុខគេក្នុងការធ្វើបច្ចុប្បន្នភាព និងពង្រឹងការផ្សាយពាណិជ្ជកម្មតាមផតខាសត៍ឱ្យទទួលបានលទ្ធផលល្អ។
យោងតាមក្រុមហ៊ុន Httpool ក្រុមហ៊ុន Spotify មានទិន្នន័យជាច្រើនអំពីអ្នកស្តាប់ ដោយសារនីតិវិធីចុះឈ្មោះរបស់ខ្លួន និងអ្វីដែលក្រុមហ៊ុនដឹងអំពីចំណូលចិត្តតន្ត្រីរបស់អ្នកប្រើប្រាស់។ ដោយសារក្រុមហ៊ុន Spotify គឺជាផ្លែតហ្វមចាក់ផ្សាយបន្តផ្ទាល់តន្រ្តី ក្រុមហ៊ុនអាចចាក់ការផ្សាយពាណិជ្ជកម្ម និងឃ្លាំមើលថាតើអ្នកប្រើប្រាស់មានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយនឹងការផ្សាយពាណិជ្ជកម្មទាំងនោះ។
លោក Shuhel Pistawala បានបន្ថែមថា៖ “ទោះជាការផ្សាយពាណិជ្ជកម្មតាមផតខាសត៍ស្ថិតក្នុងដំណាក់កាលក្មេងខ្ចីនៅឡើយក្តីបើធៀបនឹងប្រព័ន្ធអេកូឡេស៊ីឌីជីថលផ្សេងទៀត ក៏ការផ្សាយពាណិជ្ជកម្មតាមផតខាសត៍របស់ក្រុមហ៊ុន Spotify រួមផ្សំភាពស្និទ្ធស្នាលនិងគុណភាពនៃការផ្សាយពាណិជ្ជកម្មតាមផតខាសត៍បែបប្រពៃណី ជាមួយភាពជាក់លាក់និងតម្លាភាពនៃការធ្វើទីផ្សារឌីជីថលបែបសម័យទំនើប”។
ក្រុមហ៊ុន Spotify បានរួមបញ្ចូលការផ្សាយពាណិជ្ជកម្មរួចហើយទៅក្នុងការចាក់ផ្សាយបន្តផ្ទាល់តន្រ្តីរបស់ខ្លួន ដោយផ្សាយពាណិជ្ជកម្មខុសគ្នាទៅកាន់អ្នកប្រើប្រាស់ខុសគ្នាដោយផ្អែកលើទិន្នន័យអាយុ ឧបករណ៍ និងចំណូលចិត្តរបស់ពួកគេ។
បច្ចេកវិទ្យានេះកំពុងត្រូវបានធ្វើឱ្យប្រសើរឡើង និងអនុវត្តចំពោះផតខាសត៍ ដែលមានន័យថា មនុស្សពីរនាក់អាចស្តាប់វគ្គផតខាសត៍ដូចគ្នា ហើយទទួលការផ្សាយពាណិជ្ជកម្មខុសគ្នាជាលើកដំបូង។
វាមានសារៈសំខាន់ខ្លាំងសម្រាប់ម៉ាកយីហោនានាដែលមានវត្តមាននៅទីកន្លែងដែលអតិថិជនរបស់ពួកគេស្ថិតនៅ និងដើម្បីស្វែងរកវិធីប្រកបដោយប្រសិទ្ធភាពដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។ សព្វថ្ងៃនេះ សំឡេងគឺជាមធ្យោបាយឌីជីថលមួយដែលអ្នកស្តាប់អាចចូលរួមដោយមិនចាំបាច់ចុចឬអូសម្រាមដៃលើអេក្រង់ ប្រសិនបើពួកគេចង់។ ភាពជោគជ័យនឹងត្រូវបានកំណត់ដោយការកំណត់ទិសដៅអ្នកស្តាប់ត្រឹមត្រូវជាមួយសារត្រឹមត្រូវ និងប្រភេទផ្សាយពាណិជ្ជកម្មណាមួយ។ ក្រុមហ៊ុនដែល នឹងទទួលបានអត្ថប្រយោជន៍ពីនិន្នាការចុងក្រោយបំផុតនេះ គឺជាសេវាតន្រ្តីឌីជីថលលំដាប់ពិភពលោករបស់ក្រុមហ៊ុន Spotify ដែលផ្តល់ជូនជម្រើសផ្សាយពាណិជ្ជកម្មជាច្រើន។ ក្រុមហ៊ុន Httpool គឺជាដៃគូលក់ការផ្សាយពាណិជ្ជកម្មដែលទទួលបានសិទ្ធិសម្រាប់ក្រុមហ៊ុន Spotify ក្នុងប្រទេសកម្ពុជា៕