មិនមានថ្នាំវេទមន្តដើម្បីបំបាត់ភាពជ្រីវជ្រួញរបស់អ្នកបានទេប៉ុន្តែការកែសម្រួលរបបអាហាររបស់អ្នកអាចធ្វើឱ្យស្បែកមានភាពខុសប្លែកគ្នា។ ទោះជាយ៉ាងណា ការបន្ថែមវីតាមីននិងសារធាតុរ៉ែត្រឹមត្រូវក៏ជាវិធីមួយសម្រាប់អ្នកក្នុងការប្រយុទ្ធប្រឆាំងភាពចាស់ឆាប់រហ័ស។ យោងតាមគ្រូពេទ្យជំនាញខាងសើស្បែកនិយាយថា វីតាមីន C មានលក្ខណៈពិសេសណាស់ក្នុងការជួយជំរុញការផលិតខូឡាជេនកាត់បន្ថយភាពជ្រីវជ្រួញនិងពង្រឹងភាពតឹងណែនរបស់ស្បែក។
អ្វីដែលត្រូវដឹងអំពីវីតាមីនសេ?
វីតាមីនសេគឺជាសារធាតុដែលអាចត្រូវបានបំពេញបន្ថែមជាមួយនឹងសារធាតុមួយចំនួនតាមរយៈការកែសម្រួលរបបអាហារដោយប្រើផលិតផលថែរក្សាស្បែកបន្ថែម។ អាហារដែលសំបូរវីតាមីនសេជាធម្មតា ម្ទេស ប៉េងប៉ោះ ហើយការប្រើប្រាស់ផលិតផលដែលមានវីតាមីនសេដោយផ្ទាល់ទៅលើស្បែកមានប្រសិទ្ធភាពជាង ២០ ដង។
ថ្វីត្បិតតែអ្នកអាចញ៉ាំផ្លែក្រូចដើម្បីបន្ថែមវីតាមីនសេក៏ដោយតែស្បែកស្រូបយកសារធាតុចិញ្ចឹមបានល្អបំផុតដោយសារក្រែម វីតាមីននេះអាចជំរុញការផលិតខូឡាជែនដែលមានសមត្ថភាពធ្វើឱ្យស្បែកក្រាស់កាត់បន្ថយស្នាមជ្រីវជ្រួញនិងជួយពង្រឹងនិងការពារស្បែក។ ក្នុងពេលជាមួយគ្នានេះដែរវីតាមីនសេរារាំងការផលិតមេឡានីនជួយបំបាត់ស្នាមអុចខ្មៅនិងចំណុចត្នោត។
តើធ្វើដូចម្តេចដើម្បីប្រើវីតាមីនសេល្អបំផុតសម្រាប់ស្បែក?
ដើម្បីផ្តល់វីតាមីនសេ ដល់ស្បែកអ្នកគួរលាបសេរ៉ូមដែលមានផ្ទុកសារធាតុនេះនៅពេលព្រឹកបន្ទាប់ពីលាងមុខនិងមុនពេលប្រើក្រែមផ្តល់សំណើម។ ផលិតផលវីតាមីនសេល្អបំផុតគឺសេរ៉ូមព្រោះវាអាចជ្រាបចូលរបាំងស្បែកបានល្អជាងក្រែម។
អ្នកគួរតែមានភាពអត់ធ្មត់នៅពេលប្រើផលិតផលថែរក្សាស្បែកដែលមានផ្ទុកនូវវីតាមីនសេ ព្រោះសេរ៉ូមភាគច្រើនចំណាយពេលបន្តិចដើម្បីដំណើរការ។ ភាគច្រើននឹងមិនឃើញផលប៉ះពាល់លើស្បែកក្នុងរយៈពេល ៦-៨ សប្តាហ៍ ប៉ុន្តែសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មសូមពិនិត្យឱ្យបានច្បាស់នៅពេលប្រើផលិតផលថែរក្សាស្បែក។
វីតាមីនសេដំណើរការល្អបំផុតជាមួយវីតាមីនអ៊ីនិងអាស៊ីតហ្វូរូលីក ព្រោះជួយបង្កើនការប្រឆាំងភាពចាស់ធ្វើឱ្យស្បែកភ្លឺនិងការពារស្បែកពីការខូចខាតរ៉ាឌីកាល់សេរី ប៉ុន្តែសូមកត់សម្គាល់ថាវីតាមីនសេមិនគួរត្រូវបានលាយជាមួយរីទីណូលឬនីយ៉ាស៊ីណាម៉ីតដោយសារកម្រិត pH មិនត្រូវគ្នា ជាពិសេសសម្រាប់អ្នកដែលប្រើផលិតផលទាំងពីរនេះគួរតែរង់ចាំ ៣០ នាទី។
រឿងមួយដែលត្រូវចងចាំគឺថាផលិតផលដែលមានវីតាមីសេ អាចកាន់តែមានភាពយ៉ាប់យ៉ឺននៅពេលដែលត្រូវពន្លឺឬខ្យល់។ ក្រៅពីនេះអ្នកគួរតែពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៃផលិតផល។ ប្រសិនបើអ្នកសង្កេតឃើញមានក្លិនជូរឬប្រែពណ៌អ្នកគួរតែបោះបង់ផលិតផលនេះចោលភ្លាម៕
ប្រភព៖ បរទេស
ដោយ៖ សុភាព