- ទឹកសុទ្ធ១ដប បើលក់នៅក្នុងផ្សារទំនើប តម្លៃ ២០០០៛
- តែបើលក់នៅក្នុងបារ ឬក្លឹបរាត្រី តម្លៃ ២$
- លក់នៅក្នុងភោជនីយដ្ឋាន ឬអូតែលលំដាប់ផុតលេខ តម្លៃ ៣$
- តែនៅព្រលានយន្តហោះ តម្លៃ ៥$
ទឹកដូចគ្នា ដបតែមួយ ហើយក៏ប្រេនតែមួយ ប៉ុន្តែបែរជាមានតម្លៃខុសគ្នាតាមលំដាប់លំដោយ ព្រោះតែខុសទីកន្លែង ខុសទីតាំង។
ដូច្នេះ ចំពោះមនុស្សយើងក៏ដូចគ្នាដែរ នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនអ្នកគ្មានអ្វីសោះ ឬធ្លាក់ខ្លួន មនុស្សជុំវិញ គេមិនឱ្យតម្លៃអ្នក គេមើលងាយអ្នក មិនមែនអ្នកគ្មានតម្លៃទេ ក៏មិនមែនអ្នកអន់ជាងគេដែរ តែមកពីអ្នកនៅមិនត្រូវកន្លែង អ្នកនៅក្បែរមនុស្សខុស ដូច្នេះហើយ រឿងដែលអ្នកត្រូវធ្វើដំបូងបង្អស់ គឺចាកចេញពីទីកន្លែងនោះ កុំបន្តនៅក្បែរមនុស្សទាំងនោះទៀត។
ត្រូវចាំថា នៅពេលដែលអ្នកមានភាពក្លាហាននឹងចាកចេញ ហ៊ានឈានជើងដើរចេញពីទីកន្លែងដែលមិនសក្តិសមនឹងអ្នក ចាកចេញពីមនុស្សដែលើមើលងាយអ្នក អ្នកប្រាកដជាអាចរកឃើញកន្លែងដែលល្អជាងនេះ បានជួបមនុស្សដែលល្អជាងនេះ ទៅកន្លែងដែលគេឱ្យតម្លៃអ្នក ទៅរកមនុស្សដែលគេមើលឃើញពីលក្ខណៈសម្បត្តិ និងគុណសម្បត្តិរបស់អ្នក នោះអ្នកនឹងមានតម្លៃ សមនឹងអ្វីដែលអ្នកគួរតែទទួលបាន។
មនុស្សគ្រប់រូប សុទ្ធតែមានតម្លៃផ្សេងៗគ្នា ប្រសិនបើអ្នកជ្រើសកន្លែងត្រូវ នៅជាមួយមនុស្សដែលគោរព ស្រឡាញ់អ្នកពិតប្រាកដ ទោះអ្នកគ្មានអ្វី ក៏គេនៅតែគោរព ឱ្យតម្លៃដល់ជីវិតមួយរបស់អ្នក គឺជីវិតដែលមានតម្លៃនេះហើយ ...!!!៕
ប្រភព ៖ Reckless Recovery
ប្រែសម្រួលដោយ ៖ pHknongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក