រើសគំនរសន្លឹកបៀមួយ ដែលទាក់ទាញអ្នកបំផុត ដើម្បីដឹងថា អ្នកគួរធ្វើយ៉ាងធ្វើបានជួយបស្នេហ៍ដ៏ល្អមួយ ។
វិធីទស្សន៍ទាយ
១. ផ្តោតអារម្មណ៍បានល្អហើយធ្វើការអធិស្ឋាន
២. ជ្រើសរើសលេខសន្លឹកបៀ ដែលផុសនៅក្នុងភ្នែករបស់អ្នកដំបូងបង្អស់
៣. អានការទស្សន៍ទាយ
គំនរទី ១
ទឹកបៀចង់ប្រាប់អ្នកថា កុំរង់ចាំ! ប្រសិនបើអ្នកចាប់អារម្មណ៍លើនរណាម្នាក់ សូមប្រមូលភាពក្លាហានចូលចូលទៅនិយាយសួស្តីមុន សូមធ្វើដូចជាបុរសនៅក្នុងទឹកបៀ ធ្វើជាមនុស្សដែលហ៊ានធ្វើវា ។ នរណាទៅដឹង! ថាមិនត្រូវ គេក៏ប្រហែលជាកំពុងរង់ចាំអ្នកផងក៏ថាបាន ។ ត្រូវមានភាពជាខ្លួនឯង ឲ្យដឹងសដឹងខ្មៅតែម្តងថាគេចូលចិត្តយើង ឬអត់? ម្យ៉ាងវិញទៀតស្នេហាល្អផ្តើមចេញពីខ្លួនអ្នក ប្រសិនបើគេក៏ចូលចិត្តយើងដែរ សូមឱ្យគេពិតជាចូលចិត្តក្នុងនាមអ្នកជាអ្នក ការធ្វើពុតជាអ្នកដទៃដើម្បីឲ្យគេស្រឡាញ់ វាពិតជាហត់ណាស់ដឹងទេ ។
គំនរទី ២
ជាក់ស្តែងអ្នកមានការរំពឹងខ្ពស់ចំពោះស្នេហា អ្នកប្រហែលជាចង់បានមនុស្សស្អាត ឬសង្ហា ហើយចង់បានមនុស្សមានចរិតបែបនេះ បែបនោះ អ្នកចង់បានមនុស្សល្អឥតខ្ចោះ។ ប៉ុន្តែអ្នកត្រូវដឹងថា នៅក្នុងជីវិតពិតគ្មាននរណាម្នាក់ល្អឥតខ្ចោះសម្រាប់យើងទេ។
តាមពិតអ្នកមានសេចក្តីស្រឡាញ់ល្អនៅជុំវិញ ប៉ុន្តែអ្នកអាចមើលរំលងវា ដូចជាស្ត្រីនៅក្នុងទឹកបៀទីមួយ ដែលមិនមើលពីពែងដែលនរណាម្នាក់ហុចឱ្យ ។ ត្រង់ចំណុចនេះបើអ្នកប្តូរចិត្តតែបន្តិច ជីវិតអ្នកនឹងផ្លាស់ប្តូរហើយទំនាក់ទំនងថ្មីកំពុងរង់ចាំ ។
គំនរទី ៣
ពេលនេះ អ្នកប្រហែលជាមានអារម្មណ៍មិនល្អ ឬបាត់បង់ទំនុកចិត្តលើខ្លួនឯង ដោយសារតែអ្នកត្រូវរស់នៅតែម្នាក់ឯង ឬធ្លាប់ជួបរឿងខូចចិត្តមក ធ្វើឲ្យអ្នកអស់ជំនឿចិត្តលើស្នេហា ។ ប្រសិនបើកាលពីអតីតកាលអ្នកមានអារម្មណ៍ថា បានបាត់បង់អ្វីដែលមានតម្លៃ អ្នកត្រូវគិតថាវាជាឱកាសសម្រាប់អ្នកដើម្បីជួបអ្វីដែលថ្មី។ អ្នកប្រហែលជាត្រូវនៅលីវមួយរយៈសិន ប៉ុន្តែនោះមិនមែនជាបញ្ហាទេ អ្វីដែលរំខានគឺទស្សនៈរបស់អ្នកចំពោះខ្លួនយើង។ បើអ្នកអាចរស់នៅជាមួយខ្លួនឯងដោយមានសុភមង្គល ហើយអាចចាកចេញពីការខកចិត្តបាន អ្នកទំនងជារកឃើញអ្វីដែលថ្មី វាអាចជាទំនាក់ទំនងថ្មីដែលមិននឹកស្មានដល់ ៕
ប្រភព៖ Knongsrok