ជាការពិតចំពោះអ្នកដែលមានសក់ខ្លីច្រើនតែមានភាពងាយស្រួលក្នុងការជ្រើសរើសស្ទីលម៉ូដសក់ហើយថែមទាំងអាចថែរក្សាសក់របស់ពួកគេបានល្អ នៅពេលចូលគេងក៏អាចសម្រាកបានស្រួលផងដែរ។ ដោយឡែកចំពោះក្មេងស្រីដែលមានសក់វែងជារឿយៗទុកនិងទម្លាក់នៅពេលចូលគេងដោយគិតថាការទម្លាក់សក់គឺគ្រាន់តែជារឿងរំខានមួយប៉ុណ្ណោះនៅពេលព្រឹកឡើង។ ជាក់ស្ដែងការធ្វើទម្លាប់នេះជាប្រចាំអាចបណ្តាលឱ្យមានគ្រោះថ្នាក់ច្រើនដែលអ្នកត្រូវតែដឹង។
១. ធ្វើឲ្យអ្នកភ្ញាក់ឡើងជាមួយនឹងសក់រញ៉េរញ៉ៃ
ចលនានៃការគ្រវីក្បាលសក់ក្នុងពេលគេងនឹងធ្វើឱ្យសក់របស់អ្នករួញព្រោះអំឡុងពេលគេងសក់ត្រូវជូតទល់នឹងខ្នើយ បង្កើតការកកិតខ្លាំង។ ការធ្វើទម្លាប់នេះជាបន្តបន្ទាប់នឹងធ្វើឱ្យសក់របស់អ្នកមិនត្រឹមតែមិនល្អនោះទេប៉ុន្តែថែមទាំងធ្វើឱ្យសក់ស្ងួតទៀតផង។ យ៉ាងណាមិញ សក់រញ៉េរញ៉ៃក៏បណ្តាលឱ្យសក់ខូច កាន់តែស្តើង។
២. ធ្វើឲ្យអ្នកកើតមុន
ប្រសិនបើអ្នកមានស្បែកងាយនឹងកើតមុនអ្នកមិនគួរទុកឱ្យសក់ប៉ះមុខអ្នកឡើយ ព្រោះផលិតផលក្រែមបន្ទន់សក់ដែលមានកកកុញនៅក្នុងសក់អាចជាប់នឹងស្បែកមុខធ្វើឱ្យស្ទះរន្ធញើសនិងបណ្តាលឱ្យបែកចុង មនុស្សភាគច្រើនដែលមានសក់វែងក៏មានមុននៅលើខ្នងរបស់ពួកគេដែរព្រោះសក់គ្របពីខាងក្រោយធ្វើឱ្យស្បែកកើតមុន។
៣. ធ្វើឲ្យសក់មិនដុះ
សក់ដែលត្រូវបានគេត្រដុសជាប្រចាំនិងត្រូវរងសម្ពាធខ្លាំងមិនអាចលូតលាស់លឿនទេ នោះហើយជាមូលហេតុដែលអ្នកត្រូវប្រយ័ត្នរាល់ពេលដែលអ្នកថែរក្សាសក់របស់អ្នកអ្នកមិនចាំបាច់ចងវានៅពេលអ្នកចូលគេងនោះទេ ប៉ុន្តែអ្នកគ្រាន់តែរុំកន្សែងឬខ្សែយឺតទន់បានហើយ។
៥. ធ្វើឲ្យសក់ពុះចុង
សក់បែកចុងកាន់តែច្រើនអ្នកនឹងមានអារម្មណ៍ថាមិនស្រួល។ អ្នកត្រូវចងចាំថា ចលនានៃការគេងរបស់អ្នកនឹងធ្វើឱ្យសក់របស់អ្នកផុយ, បែកចុង, បាត់បង់ជាតិសំណើម។
៦. ប៉ះពាល់ដល់គុណភាពនៃការគេង
ការចូលគេងដោយទម្លាក់សក់ចុះក្រោមមិនត្រឹមតែខ្ជះខ្ជាយពេលវេលានៅពេលព្រឹកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យអ្នកគេងមិនលក់ស្កប់ស្កល់នៅពេលយប់ផងដែរ ព្រោះសក់របស់អ្នកអាចជូតប៉ះមុខអ្នកនិងរំខានដល់ដំណេក។ វិធីដែលល្អបំផុតក្នុងការថែរក្សាសក់របស់អ្នកគឺត្រូវដុសវាថ្នមៗហើយបន្ទាប់មកចងវាជាខ្ចោរលុងដែលសាមញ្ញបំផុតគឺចងវាបន្តិចទៅចំហៀងដើម្បីកុំឲ្យខូចសក់៕
ប្រភព៖ បរទេស
ដោយ៖ សុភាព