ខែសីហាក៏បានឆ្លងផុតហើយ ដោយរំលងចូលថ្ងៃស្អែក យើងក៏នឹងបើកទំព័រថ្មីចូលខែកញ្ញា។ តើវាជារឿងល្អ ឬមិនល្អសម្រាប់ជីវិតរបស់អ្នក?
គួបផ្សំនឹងការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងនឹងរៀបរាប់នូវអ្វីដែលអាចនឹងកើតឡើងសម្រាប់អ្នកក្នុងខែកញ្ញាខាងមុខឲ្យអ្នកបានដឹង និងយោបល់ល្អៗមួយចំនួនដែលអ្នកគួរតែទទួលបាន។ ចូរជ្រើសរើសសន្លឹកបៀរមួយ ហើយធ្វើការផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖
សន្លឹកបៀរទី ១
អ្នកបានគិតនិងវាយតម្លៃអំពីមនុស្សជុំវិញខ្លួន រហូតដល់ភ្លេចវាយតម្លៃខ្លួនឯង។ នៅក្នុងខែសីហាខាងមុខនេះ វាជាពេលដែលអ្នកគួរផ្លាស់ប្តូរនូវរឿងខ្លះហើយ ជាពេលដែលអ្នកត្រូវលះបង់ការព្រួយបារម្ភហួសហេតុ ហើយចូរធ្វើអ្វីដែលអ្នកគិតចង់បាន និងសូមចំណាយពេលបន្តិចសម្រាប់ខ្លួនឯង ក្នុងការពង្រឹងនូវអារម្មណ៍ឲ្យមានភាពល្អប្រសើរជាងនេះ និងបន្ថែមទំនុកចិត្តលើខ្លួនឯងឲ្យបានច្រើនជាងនេះ។
ផ្លូវជីវិតពុំមែនរលោងដូចកៅស៊ូអ៊ុតត្រង់ផ្លឹងនោះទេ ដល់ចំណុចខ្លះក៏មានរលាក់ មានក្រឡុកបន្តិច ប៉ុន្តែអ្វីដែលសំខាន់គឺយើងចេះស្រលាញ់ខ្លួនឯង ចេះបន្ថែមកម្លាំងចិត្តដល់ខ្លួនឯង ទើបអាចអនុញ្ញាតឲ្យយើងមានកម្លាំងក្នុងការបន្តទៅមុខទៀត។ ដូច្នេះពេលវេលានេះអ្នកត្រូវត្រៀមខ្លាំងបំផុត គឺត្រៀមសម្រាប់ទប់ទល់នឹងមនុស្សមួយចំនួនដែលគេច្រណែននឹងអ្នក ច្រណែននឹងភាពជោគជ័យរបស់អ្នក ហើយព្យាយាមរំខាននូវផែនការណ៍ជីវិតរបស់អ្នក។
សន្លឹកបៀរទី ២
មិនយូរនោះទេ អ្នកនឹងទទួលបានអំណោយដ៏ពិសេសមួយសម្រាប់ជីវិត ដែលអ្នកមិនធ្លាប់បានគិតថាវាអាចនឹងកើតឡើង។ នោះក៏កើតឡើងមកពីការបង្ហាញទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់អ្នក ក្នុងការក្តោបក្តាប់យកឱកាសថ្មី ដែលអនុញ្ញាតឲ្យអ្នកមានភាពល្អប្រសើរជាងមុន។
សូមចងចាំថា កុំខ្លាចនឹងបើកទ្វារទទួលយកអ្វីដែលថ្មី ហើយកុំខ្លាចនឹងបោះបង់កន្លែងចាស់ ប្រសិនវាលែងត្រូវការយើង ព្រោះក្តីសុខពិតប្រាកដគឺអ្នកផ្ទាល់ជាអ្នកកំណត់ មិនបានស្ថិតនៅលើមាត់អ្នកដទៃនោះទេ។
សន្លឹកបៀរទី ៣
អ្នកអាចមិនចាប់អារម្មណ៍នោះទេ ប៉ុន្តែនៅខែសីហាខាងមុខនេះ អ្នកនឹងទទួលបានសំណាងមួយ ដែលអាចផ្លាស់ប្តូរជីវិតអ្នកឲ្យប្រសើរជាងមុន។ ជាការពិតទៅ ពេលវេលាល្អៗរបស់អ្នកបានឈានចូលមកដល់ហើយ មិនថាតែក្នុងទំនាក់ទំនងស្នេហា អាជីពការងារ ឬរបររកស៊ិផ្សេងៗ ដែលអ្នកនឹងទទួលបានលាភធំ បានឡើងតំណែង បានប្រាក់ចំណេញខ្ពស់ជាងមុន ឬត្រូវរង្វាន់ណាមួយទៀតក៏ថាបាន។
ប៉ុន្តែត្រូវចាំថា នេះក៏អាចជាការសាកល្បងសម្រាប់អនាគតរបស់អ្នកផងដែរ ដោយចង់ដឹងថា តើអ្នកចេះវិធីប្រើប្រាស់របស់ដែលបានមកទាំងនោះទេ តើអាចបង្កើតវាឲ្យទៅជាប្រយោជន៍បន្ថែមទៀតបានដែរឬទេ? ពេលបានរបស់អ្វីមួយហើយ អាចសម្រាកបាន តែកុំឈប់ ត្រូវប្រឹងបន្តទៀត។
សន្លឹកបៀរទី ៤
អ្នកជាមនុស្សដែលមានភាពឆ្លាតវៃ ហើយជឿជាក់លើខ្លួនឯង ប៉ុន្តែក្នុងកាលៈទេសៈនេះ អ្នកហាក់ដូចជាចុះខ្សោយហើយត្រូវការនរណាម្នាក់មកជួយផ្តល់យោបល់ មកនៅជិតដើម្បីបង្កើនភាពកក់ក្តៅ។
អ្នកត្រូវដឹងថា ផែនការណ៍ឬគោលបំណងខ្លះយើងមិនអាចសម្រេចបានដោយតក់ក្រហល់នោះទេ បើទោះបីជាយើងខិតខំប៉ុណ្ណាក៏ដោយ ក្នុងពេលវេលានេះសូមអ្នករង់ចាំបន្តិចសិន ហើយកុំនឿយណាយ និងបន្តភាពអត់ធ្មត់មួយនេះឲ្យបានល្អ។ សារចុងក្រោយ កុំភ្លេចប្រើពេលវេលានិងពាក្យល្អសម្រាប់មនុស្សពិសេសជុំវិញខ្លួនខ្លះផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក