សូមរើសយកម្ចាស់ក្សត្រីនៃសន្លឹកបៀមួយ ដែលអ្នកគិតថាទាក់ទាញអ្នកបំផុត ដើម្បីឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយយកភាពខ្លាំងនោះទៅប្រើឲ្យកាន់តែបានផល ។
១. Queen Of Wand
អ្នកគឺជាមនុស្សដែលមានចំណេះដឹង និងមានសមត្ថភាព ជាមនុស្សអាចមើលថែរក្សាគ្រួសារដោយខ្លួនឯងបាន ឬជាស្ត្រីដែលមានឋានៈខ្ពង់ខ្ពស់ នៅក្នុងគ្រួសារអ្នកគឺជាប្រពន្ធល្អ ។ ប៉ុន្តែអ្នកនឹងទទួលបានភាពជោគជ័យក្នុងរឿងការងារ ជាងរឿងស្នេហា អ្នកគឺជាមនុស្សដែលស្រលាញ់តែម្នាក់ឯង មានភាពស្មោះត្រង់ចំពោះដៃគូ អ្នកស្រឡាញ់គ្រួសារខ្លាំងណាស់។ មួយផ្នែកទៀត អ្នកហាក់ដូចជាត្រូវបានមនុស្សជុំវិញខ្លួនវាយតម្លៃហួសហេតុពេក ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសម្ពាធពេលខ្លះ ។
២. Queen Of Pentacles
អ្នកជាមនុស្សម្នាក់ ដែលមានលទ្ធភាពរកលុយ និងគ្រប់គ្រងអ្វីៗបានយ៉ាងល្អឥតខ្ចោះ ឬខ្លះទៀតប្រហែលអ្នកដែលទទួលបានមរតកមកស្រាប់ហើយ ។ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែមានសំណាងក្នុងរឿងលុយកាក់ ជាអ្នកដឹកនាំដែលចូលចិត្តរៀបចំផែនការសម្រាប់គ្រួសារ។ ប៉ុន្តែអ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តចំណាយលុយ ទៅលើឧបករណ៍ទំនើប ៗ តាមភាពពេញនិយមនាពេលបច្ចុប្បន្ន ។ ដូច្នេះលុយដែលមានច្រើនសន្ធឹកសន្ធាប់នោះ វាក៏អាចអស់យ៉ាងងាយស្រួលដែរ ដូច្នេះសូមប្រុងប្រយ័ត្នចំពោះចំណុចនេះ ។
៣. Queen Of Cups
អ្នកណាជ្រើសរើសម្ចាស់ក្សត្រីអង្គនេះ សូមប្រាប់ថា អ្នកគឺជានារីដ៏ប្រពៃម្នាក់ ឬអាននឹងកំពុងមានស្នេហា ។ អ្នកគឺជាស្ត្រីដែលទន់ភ្លន់ និងផ្អែមល្ហែម ជាម្តាយនិងជាប្រពន្ធដ៏ល្អ ។ សំខាន់បំផុតអ្នកគឺជាមនុស្សដែលតែងតែមានសំណាង មានស្នេហា មានគ្រួសារកក់ក្តៅ មានសុភមង្គល មានដៃគូល្អ និងមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ។ ពេលខ្លះអ្នកមើលទៅហាក់ដូចជាទន់ខ្សោយ ប៉ុន្តែអ្នកមានគុណសម្បត្តិត្រង់មិនចេះចង់គំនុំព្យាបាទអ្នកដទៃ ជាមនុស្សដែលលះបង់ដើម្បីគ្រួសារ ហើយមិនចង់ប្រកួតប្រជែងជាមួយអ្នកណាឡើយ។
៣. Queen Of Sword
អ្នកជាមនុស្សរឹងមាំ ស្វិតស្វាញ និងអាចស៊ូទ្រាំបានគ្រប់បញ្ហា មិនដែលចុះញ៉ម ត្បិតពីសំបកក្រៅអ្នកមើលទៅរឹងមាំ ប៉ុន្តែខាងក្នុងអ្នកជាមនុស្សងាយរំជួលចិត្តនឹងរឿងរ៉ាវតូចតាចដែរ ។ អ្នកនឹងមានភាពក្លាហានក្នុងការដោះស្រាយបញ្ហា ហើយតែងជាប់ទាក់ទងជាមួយការងាររាជការ ហើយក៏មានមុខតំណែងល្អប្រសើរដែរ ដោយសារតែបុគ្គលិកលក្ខណៈដែលមានឆន្ទៈខ្ពស់របស់អ្នក។ ប៉ុន្តែនៅក្នុងរឿងស្នេហា អ្នកបែរជាឧស្សាហ៍ខកចិត្ត និងឈឺចាប់ទៅវិញ ។ ប៉ុន្តែការឈ្លោះប្រកែកគ្នា មួយផ្នែកគឺដោយសារតែភាពរឹងរូសរបស់អ្នកហ្នឹងហើយ ។
៥. Queen Of Priestess
អ្នកណាដែលចូលចិត្ត ឬចាប់សន្លឹកបៀនេះបង្ហាញថា នាងជាមនុស្សដែលមានអារម្មណ៍ស្មុគស្មាញពិបាកយល់ ជាមនុស្សមានអារម្មណ៍មិនស្ថិតស្ថេរ ជួនល្អជួនអាក្រក់ រេរាទៅមក ។ អ្នកជាមនុស្សស្រស់ស្អាតមានមន្តស្នេហ៍ បុរសណាដែលឃើញគេនឹងចាប់អារម្មណ៍អ្នកដែរ ។ អ្នកបានកើតមក ដើម្បីទទួលបានសុភមង្គល ឬមកទទួលទានបុណ្យកុសលកាលពីអតីតជាតិ ។ ប៉ុន្តែចំពោះរឿងស្នេហា អ្នកច្រើនតែជាជនទី ៣ ដោយមិនដឹងខ្លួនទៅវិញ ដូច្នេះសម្រាប់នារីៗណា ដែលស្រលាញ់នរណាម្នាក់ហើយត្រូវមើលឱ្យច្បាស់ជាមុនសិន ។
៦. The Empress
សន្លឹកបៀនេះ គឺជានិមិត្តរូបនៃភាពរីកចម្រើន និងសុភមង្គល ស្ត្រីណាដែលជាប់ចិត្តនឹងកាតនេះ នឹងមានសំណាងល្អនាពេលអនាគតមានប្ដីគាំទ្រជានិច្ច។ ជាស្ត្រីដែលមានប្រាជ្ញា បង្ហាញពីភាពវៃឆ្លាត ជាថៅកែមានចិត្តសប្បុរស អាច ធ្វើអាជីវកម្មផ្ទាល់ខ្លួនបានល្អប្រសើរ និងមានស្ថិរភាព ។ ជាសន្លឹកបៀនៃសេចក្តីស្នេហាដ៏ល្អ ព្រោះវានឹងនាំមកនូវសុភមង្គល និងភាពជោគជ័យក្នុងជីវិតគូ និងជីវិតអាពាហ៍ពិពាហ៍ ៕
ប្រភព៖ Knongsrok