អាចសាកបាន! នេះជាប្រភេទអាហារដែលមានគុណភាពនឹងប្រសិទ្ធភាពខ្ពស់ ជួយឲ្យគេងលក់ស្កប់ស្កល់!

យោងតាមវេជ្ជសាស្ត្រចិននិយាយថា គ្រាប់ millet ជាប្រភេទអាហារដែលមានរសជាតិផ្អែមត្រជាក់នៅពេលញាំចូលទៅក្នុងខ្លួននោះខួរឆ្អឹងក្រពះនិងតម្រងនោមមានមុខងារចិញ្ចឹមលំពែងនិងក្រពះសម្រួលសរីរាង្គខាងក្នុង។ ។ គ្រាប់ millet ក្រោយពីចម្អិនជាបបរនឹងមានភាពងាយស្រួលក្នុងការរំលាយព្រមទាំងមានប្រសិទ្ធភាពបំបាត់កំដៅធ្វើឱ្យស្រស់ថ្លា មានជាតិប៉ូវកំលាំង បំបាត់ការទល់លាមករាគនិងធ្វើឱ្យធូរស្បើយ ដូច្នេះការទទួលទានបបរគ្រាប់ millet នៅពេលយប់អាចជួយឱ្យអ្នកគេងលក់ស្រួលបាន។ លើសពីនេះអ្នកអាចញ៉ាំអាហារខាងក្រោមនេះក៏បានដើម្បីជួយឱ្យអ្នកគេងលក់ស្រួល៖

»គ្រាប់ធញ្ញជាតិ

មនុស្សភាគច្រើនតែងជួបប្រទះកង្វះម៉ាញេស្យូមដែលជាសារធាតុរ៉ែ។ ទោះយ៉ាងណាអាហារ ដូចជា ស្រូវសាលីនិងគ្រាប់ធញ្ញជាតិសុទ្ធតែជាប្រភពសម្បូរម៉ាញេស្យូមខ្ពស់ គួរឱ្យកត់សម្គាល់។ ការបន្ថែមអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនឹងជួយឱ្យអ្នកគេងលក់ស្រួលជារៀងរាល់យប់។

»អាហារដែលមានមូលដ្ឋានលើសណ្តែកសៀង

អាហារសណ្តែកសៀង ដូចជា តៅហ៊ូ ស៊ុប miso និងសណ្តែកសៀងឆ្អិនសុទ្ធតែជាប្រភពសម្បូរ isoflavones។ សមាសធាតុទាំងនេះមានសមត្ថភាពបង្កើនការបញ្ចេញសេរ៉ូតូនីន ជាសារធាតុគីមីខួរក្បាលដែលគ្រប់គ្រងវដ្តនៃការគេងរបស់មនុស្ស។ យ៉ាងណាមនុស្សពេញវ័យដែលទទួលទានសណ្តែកសៀងពីរឬច្រើនដងក្នុងមួយថ្ងៃហាក់ ដូចជា មានរយៈពេលគេងយូរជាងមុននិងគុណភាពនៃការគេងល្អប្រសើរ។

»ត្រីសម្បូរអាស៊ីតខ្លាញ់អូមេហ្គា ៣

ត្រីដែលមានជាតិខ្លាញ់ដូចជាត្រីសាលម៉ុន ត្រីធូណា និងត្រីម៉ាការ៉ែល សុទ្ធតែជាអាហារដែលមានសុខភាពល្អបំផុត។ ពួកវាជាប្រភពសំបូរវីតាមីនD លើសពីនេះត្រីខ្លាញ់ទាំងនេះសំបូរអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាពិសេស EPA និង DHA ដែលជាអាស៊ីតខ្លាញ់ពីរដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយការរលាក។

យោងតាមការស្រាវជ្រាវជាច្រើនការរួមបញ្ចូលគ្នានៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាមួយវីតាមីនD នៅក្នុងខ្លាញ់ត្រីអាចមានប្រសិទ្ធភាពក្នុងការធ្វើអោយប្រសើរឡើងនូវគុណភាពនៃការគេង។ មិនត្រឹមតែប៉ុណ្ណឹងសារធាតុចិញ្ចឹមទាំងនេះក៏ជួយបង្កើនការផលិតសេរ៉ូតូនីនដែលជាសារធាតុគីមីជួយអោយគេងលក់ស្រួល។

»ទឹកផ្លែ Cherry

នៅក្នុងការធ្វើតេស្តមួយអ្នកស្រាវជ្រាវបានរកឃើញថា ទឹកផ្លែឆឺរីគឺជាអាហារដែលជួយឱ្យគេងលក់ស្រួលព្រោះវាសំបូរទៅដោយជាតិមេឡាតូនីន។ មនុស្សពេញវ័យដែលមានជំងឺគេងមិនលក់រ៉ាំរ៉ៃ ត្រូវតែទទួលទានទឹក cherry ពីរដងក្នុងមួយថ្ងៃព្រោះអាចបំបាត់រោគសញ្ញាធ្ងន់ធ្ងរនៃការគេងមិនលក់៕

ប្រភព៖ បរទេស

ដោយ៖ សុភាព