យើងបានដឹងរួចមកហើយថា ផ្លែទុរេនជាផ្លែឈើមួយប្រភេទដែលចាត់ចូលក្នុងក្រុមផ្លែឈើដែលមានតម្លៃថ្លៃ តែមានរសជាតិឆ្ងាញ់ (សម្រាប់អ្នកចេះញ៉ាំ) ទើបមនុស្សដែលមានជីវភាពសមរម្យមិនងាយរំលងផ្លែឈើមួយនេះ ពេលដល់រដូវកាលរបស់វាម្ដងៗ។ យ៉ាងណាមិញផ្លែទុរេនមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងមានបង្កប់នូវវីតាមីនជាច្រើនជាតិសរសៃសារធាតុរ៉ែ ល្អចំពោះសុខភាពរបស់អ្នកជាពិសេសនៅពេលអ្នកដឹងពីរបៀបញ៉ាំត្រឹមត្រូវ។
ជួយឲ្យការរំលាយអាហារមានភាពរលូន៖ ផ្លែទុរេនមានជាតិសរសៃខ្ពស់ដែលមានសារៈសំខាន់សម្រាប់ដំណើរការនៃប្រព័ន្ធជាច្រើននៅក្នុងរាងកាយជាពិសេសប្រព័ន្ធរំលាយអាហារ។ ជួយបន្ធូរបន្ថយស្ថានភាព ដូចជា ទល់លាមក ស្ទះពោះវៀន ហើមពោះ ក្រហាយទ្រូងរមួលក្រពើ និងការរំលាយអាហារ ហើយដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ដូចនេះអ្នកត្រូវតែទទួលទានកម្រិតមធ្យម។
ប្រឆាំងភាពចាស់៖ ទុរេនមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលបានមកពីវីតាមីននិងសមាសធាតុគីមីសរីរាង្គ។ ការទទួលទានផ្លែទុរេនអាចជួយលើកកម្ពស់រាងកាយរបស់អ្នកក្នុងការលុបបំបាត់រ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ កាត់បន្ថយហានិភ័យនៃភាពចាស់មុនអាយុ និងពន្យាពេលការលេចចេញរោគសញ្ញា ដូចជា ស្នាមជ្រួញ ចំណុចខ្សោះជាតិទឹករបស់កោសិកា ការជ្រុះសក់ ការបាត់បង់ធ្មេញជំងឺរលាកសន្លាក់ និងជំងឺបេះដូង។
ធ្វើអោយប្រសើរឡើងនូវភាពស្លេកស្លាំង៖ នៅពេលដែលអ្នកទទួលទានផ្លែទុរេនជាប្រចាំអ្នកនឹងត្រូវបានបំពេញបន្ថែមជាមួយនឹងមាតិកាខ្ពស់នៃអាស៊ីតហ្វូលិកដែលជាសមាសធាតុសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម។ ទន្ទឹមនឹងនេះទុរេនគឺជាប្រភពដ៏ល្អនៃជាតិដែកនិងទង់ដែងដែលជាសមាសធាតុសំខាន់ពីរផ្សេងទៀតនៃកោសិកាឈាមក្រហមដែលជួយដល់រោគសញ្ញានៃភាពស្លេកស្លាំង។
ធ្វើអោយប្រសើរឡើងនូវការឈឺក្បាលប្រកាំង៖ ប្រសិនបើអ្នកត្រូវបានរំខានដោយការឈឺក្បាលប្រកាំងជាញឹកញាប់អ្នកអាចញាំទុរេនមួយដុំឬពីរផ្លែព្រោះវានឹងជួយអ្នកបំបាត់ការឈឺចាប់ភ្លាមដោយសារទុរេនមានផ្ទុកសារធាតុរីបូហ្វ្លាវីន - វីតាមីនប៊ី។ ផ្លែទុរេនជាធម្មតាត្រូវបានប្រើដើម្បីព្យាបាលជំងឺឈឺក្បាលប្រកាំង។
ធ្វើអោយប្រសើរឡើងនូវបញ្ហាស្ត្រេស៖ ដោយសារតែមាតិកាជាតិស្ករខ្ពស់ ផ្លែទុរេនផ្តល់នូវវីតាមីន B6 ជាច្រើនដែលចាំបាច់ក្នុងការរំញោចរាងកាយឱ្យផលិតសារធាតុ Serotonin គីមី។ សារធាតុនេះដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូនព័ត៌មានអំពីខួរក្បាលជួយមនុស្សឱ្យមានអារម្មណ៍ល្អប្រសើរ។ ប្រសិនបើអ្នកមានអារម្មណ៍នឿយហត់តានតឹងស្ត្រេសទុរេនអាចធ្វើឱ្យអារម្មណ៍អ្នករីករាយប្រសើរជាងមុនបាន។
»»»ចំណាំពេលទទួលទានធុរេន៖ ដោយសារទុរេនមានជាតិស្ករច្រើនហើយបណ្តាលឱ្យមានកំដៅក្នុងខ្លួនអ្នកមិនគួរទទួលទានច្រើនពេកទេ ព្រោះអាចបណ្តាលអោយហើមពោះពិបាករំលាយអាហារ និង រលាក៕
ប្រភព៖ បរទេស
ដោយ៖ សុភាព