ការទទួលទានអាហារពិតជាសំខាន់ណាស់សម្រាប់មិត្តៗនារីមួយចំនួនដែលមានបំណងចង់សម្រកគីឡូ ដើម្បីទទួលបានរាងស្អាតនិងសម្រស់ក្មេងជាងវ័យ។ ទោះជាយ៉ាងណាស្រីត្រូវដឹងថា ការផ្លាស់ប្តូរការទទួលទានអាហារបន្តិចបន្តួចក៏អាចធ្វើឲ្យមានក្បាលពោះរាបស្មើ ចង្កេះស្តើងបានដែរ ប្រសិនបើអ្នកយល់យ៉ាងច្បាស់នូវគន្លឹះទាំង ៥ នេះ។
១.ញ៉ាំអាហារយឺតៗ
ការញ៉ាំអាហារលឿនពេកឆ្អែតពេកគឺជាមូលហេតុមួយដែលធ្វើឱ្យអ្នកធាត់ ក្រៅពីនេះការទទួលទានច្រើនពេកក៏អាចបណ្តាលឱ្យក្រពះមានបញ្ហាផងដែរ។ ប្រសិនបើអ្នកចង់សម្រកខ្លាញ់ក្បាលពោះ សូមចាប់ផ្តើមជាមួយអាហារតូចៗហើយទំពារយឺតៗ ដើម្បីជួយពន្យារការរំលាយអាហារនិងការស្រូបចូលក្នុងបំពង់រំលាយអាហារ ព្រោះវាជួយលើកកម្ពស់ការបំបែកខ្លាញ់។
២.ផឹកទឹកឱ្យបានគ្រប់គ្រាន់
ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ថ្វីបើទឹកមិនផ្តល់ថាមពលក៏ដោយ ប៉ុន្តែការផឹកទឹកគ្រប់គ្រាន់ជួយឱ្យរាងកាយរក្សាអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយលទ្ធភាពនៃការទទួលទានអាហារឥតឈប់ឈរ។ ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកមួយកែវមុនពេលអាហារអាចជួយឱ្យអ្នកញ៉ាំបានតិច។ ដូច្នេះការទទួលទានទឹកឱ្យបានគ្រប់គ្រាន់នឹងក្លាយជា “ ជំនួយការ” ដ៏មានប្រសិទ្ធិភាពសម្រាប់អ្នកដើម្បីងាយស្រួលគ្រប់គ្រងទំហំចំណែកនិងការទទួលទានអាហារ។
៣.ញ៉ាំអាហារឆៅនិងត្រជាក់ឲ្យបានតិច
ការទទួលទានអាហារឆៅនិងត្រជាក់អាចបណ្តាលឱ្យក្រពះត្រជាក់ហើយថែមទាំងអាចបណ្តាលឱ្យសួតត្រជាក់ឬខ្សោយតំរងនោមទៀតផង។ ប្រសិនបើអាហារត្រជាក់ក្រពះនឹងពិបាករំលាយហើយរាងកាយត្រូវការថាមពលបន្ថែមដើម្បីបន្ថយសីតុណ្ហភាពរាងកាយ បន្ថយការរំលាយអាហារកាត់បន្ថយការសំងាត់របស់ក្រពេញទីរ៉ូអ៊ីត ដូច្នេះធ្វើឲ្យអ្នកងាយនឹងធាត់។ ទោះបីជាស្ថិតក្នុងរដូវក្តៅក៏ដោយ អ្នកគួរតែទទួលទានភេសជ្ជៈដែលមានជាតិទឹកកកតិចហើយកាត់បន្ថយអាហារត្រជាក់នៅក្នុងរបបអាហារប្រចាំ។
៤.ញ៉ាំនៅពេលដែលឃ្លាន
ប្រសិនបើអ្នកមិនឃ្លានអ្នកមិនចាំបាច់បង្ខំខ្លួនឯងឱ្យញ៉ាំទេ តួយ៉ាងអ្នកគួរតែញ៉ាំតែនៅពេលអ្នកពិតជាឃ្លានប៉ុណ្ណោះ ព្រោះវិធីនេះអ្នកនឹងមានចំណង់អាហារប្រសើរជាងមុន។ កាន់តែប្រសើរអ្នកមិនចាំបាច់បង្ខំខ្លួនឯងទេ អ្នកអាចរង់ចាំបន្តិចទៀតរហូតដល់អ្នកពិតជាឃ្លានដើម្បីទទួលបានអាហារដែលស្រួលបំផុត។
៥.ញ៉ាំសណ្តែកសៀង
សណ្តែកសៀងគឺជាអាហារដ៏ល្អសម្រាប់រក្សាទម្ងន់។ មានក្មេងស្រីជាច្រើនចូលចិត្តផឹកទឹកដោះគោសណ្តែកដែលគ្មានជាតិផ្អែមដើម្បីសម្រស់និងសម្រកទម្ងន់។ សណ្តែកមានផ្ទុកសណ្តែកសៀង isoflavones ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលនិងធ្វើឱ្យស្បែកស្រស់ស្អាត។ ក្នុងពេលជាមួយគ្នានោះជាតិសរសៃដែលសម្បូរនៅក្នុងសណ្តែកក៏អាចស្រូបយកជាតិទឹកលើសនៅក្នុងរាងកាយនិងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់។
ប្រភព៖ បរទេស
ដោយ៖ សុភាព