សូមប្រយ័ត្ន! ផ្ទះដែលមានសញ្ញាសម្គាល់ទាំង ៣ នេះ រស់នៅយូរៗទៅម្ចាស់ផ្ទះនឹងឈឺ ហើយការរកស៊ីធ្លាក់ដុនដាបទៀតផង

ប្រាកដណាស់ថាមនុស្សម្នាក់ៗតែងតែមានបំណងប្រថ្នាចង់មានផ្ទះផ្ទាល់ខ្លួន ចង់មានផ្ទះស្អាត ដើម្បីបំពេញបំណងនិងសេចក្ដីត្រូវការ ប៉ុន្តែមុននឹងធ្វើមនុស្សគ្រប់គ្នាតែងឈ្វេងយល់ពីទីតាំង ប្រភេទផ្ទះបែបណាទើបសាកសម និងមានហុងស៊ុយ ព្រោះនៅពេលខ្លះផ្ទះដែលធ្វើរួចក៏ដាក់ឲ្យម្ចាស់ផ្ទះមិនអាចរកស៊ីមានបាន និងមានសភាពដុនដាបលើសដើម។ ហេតុដូចនេះ ប្រសិនបើសង្កេតឃើញថា មានសញ្ញាបញ្ហានៅក្នុងផ្ទះ ដូចខាងក្រោមនេះ អ្នកគួរតែរកវិធីបន្សាបជាបន្ទាន់ដើម្បីពង្រឹងដល់ផ្ទះរបស់អ្នក។

១.ផ្ទះនៅក្នុងអក្សរ L

នៅក្នុងហុងស៊ុយ ផ្ទះដែលបាត់បង់ចំណុចខ្លះឬទុកនៅទទេនៃជ្រុងណាមួយ ក៏អាចកំណត់នូវប្រភពនៃភាពរុងរឿងនិងឱកាសសម្រាប់ភាពរុងរឿងដល់ម្ចាស់ដែរ។ ផ្ទះដែលគ្មានជ្រុងត្រូវបានគេហៅថា “ជាផ្ទះកាំបិត” ព្រោះផ្ទះប្រភេទនេះត្រូវបានកាត់ផ្តាច់ឱកាសរបស់ម្ចាស់ផ្ទះក្នុងការអភិវឌ្ឍសំណាងនិងភាពរុងរឿង។ យ៉ាងណាចាំបាច់ណាស់ដែលម្ចាស់ផ្ទះគួរតែជួសជុលផ្ទះប្រភេទនេះ។ ម្ចាស់ផ្ទះអាចបំពេញបន្ថែមផ្នែកដែលបាត់ដូចជា សួនច្បារ អាងហែលទឹកជាដើមដើម្បីបំពេញចន្លោះនៅម្ខាងនៃផ្ទះ។

ទោះជាយ៉ាណា សូមប្រយ័ត្ចំពោះផ្ទះដែលមានគម្លាតពីទិសខ្សាច់ព្រោះអាចធ្វើឱ្យផ្ទះនាំមកនូវខ្យល់អាកាសអាក្រក់ប៉ះពាល់ដល់សុខភាពនិងបំផ្លាញទ្រព្យសម្បត្តិ។ ដោយឡែកម្ចាស់ផ្ទះអាចយកឈ្នះចំណុចនេះបានដោយមានការរៀបចំដាក់ដូចជាអាងចិញ្ចឹមត្រីនិងរូបចម្លាក់ហុងស៊ុយ។

២.ផ្ទះមានជម្រាលនៅខាងក្រោយ

ផ្ទះមួយដែលមានជម្រាលនៅខាងក្រោយ អាចនាំយករបស់របរទាំងអស់នៅក្នុងផ្ទះ ដូចជា ភាពរុងរឿង សំណាង និងទ្រព្យសម្បត្តិ។ ដំណោះស្រាយសម្រាប់ផ្ទះប្រភេទនេះគឺត្រូវដាំដើមឈើដែលមានកម្ពស់ដូចផ្ទះដើម្បីទាញខ្យល់ចេញពីជម្រាលឆ្ពោះទៅផ្ទះ ដំឡើងអំពូលឲ្យខ្ពស់នៅលើដំបូលដើម្បីគ្រប់គ្រងលំហូរខ្យល់ឆ្ពោះទៅដំបូល ហើយដាក់ផ្ទាំងថ្មធំមួយនៅខាងក្រោយផ្ទះដើម្បីបង្កើតអារម្មណ៍ថា ផ្ទះនេះផ្អៀងទៅនឹងភ្នំ។ ហើយចំពោះផ្ទះបែបនេះពិបាកក្នុងការរកស៊ី និងម្ចាស់ផ្ទះងាយឈឺណាស់។

៣.ផ្ទះតែងតែចាក់សោរទ្វាររឺមានដើមឈើធំគ្របពីមុខ

ផ្ទះដែលតែងតែចាក់សោរឬមានដើមឈើធំរារាំងពន្លឺទាំងអស់មិនឱ្យចូលក្នុងផ្ទះក៏អាចកំណត់នូវសមត្ថភាពក្នុងការបង្កើតទ្រព្យសម្បត្តិសម្រាប់ម្ចាស់ផ្ទះដែរ។ លើសពីនេះផ្ទះប្រភេទនេះអាចបង្កការលំបាកដល់ម្ចាស់ផ្ទះក្នុងការរក្សាទំនាក់ទំនងល្អរយៈពេលវែង។ យ៉ាងណាមិញ ម្ចាស់ផ្ទះគួរតែឱ្យនរណាម្នាក់មកមើលថែរក្សាផ្ទះនៅពេលដែលពួកគេអវត្តមាន។ ប្រសិនបើអ្នកមានដើមឈើធំអ្នកគួរតែកាត់វាចោលដើម្បីឱ្យពន្លឺអាចចូលក្នុងផ្ទះរបស់អ្នកបានគ្រប់គ្រាន់៕

ប្រភព៖ បរទេស

ដោយ៖ សុភាព