នៅសល់រយៈពេលតែ ២ ថ្ងៃទៀតប៉ុណ្ណោះ ទំព័រខែថ្មី ខែកញ្ញានឹងចូលមកដល់ហើយ ដែលតាមការទស្សន៍ទាយ តារានិករទាំង ៤ ខាងក្រោម មិនថាពួកគេទៅណា ធ្វើកិច្ចការងារអ្វី នោះនឹងទទួលបានជោគជ័យ ពោលលាភសំណាងនឹងឈានចូលមកដល់ហើយ៖
១) Aries (អ្នកកើតចន្លោះថ្ងៃទី ២១ មិនា ដល់ ១៩ មេសា)
ជាទូទៅ Aries ជាប្រភេទមនុស្សដែលមានភាពឈ្លាសវៃ រហ័សរហួន ហើយមានចិត្តសប្បុរសខ្លាំងណាស់ជាមួយមនុស្សជុំវិញលឿន។ ពួកគេតែងតែត្រៀមប្រយុទ្ធនឹងបញ្ហាដោយមិនរុញរាចំពោះឧបសគ្គដែលបម្រុងនឹងជួបនោះទេ។
តាមហោរាសាស្រ្ត នៅពេលខាងមុខនេះដំណើរកិច្ចការងារ និងអាជីពរបស់ពួកគេនឹងដើររលូន ហើយតបស្នងនៅការខិតខំប្រឹងប្រែងកន្លងមករបស់ពួកគេ ដ្បិតអីនៅខែមុនៗពួកគេជួបរឿងមិនល្អ តែចូលមកដល់ខែនេះ ប្រៀបដូចជារង្វាន់ប៉ះប៉ូវចិត្តអ៊ីចឹង និយាយទៅបន្ទាត់សំណាងគឺគេគូសចាំហើយស្រេច។
២) Taurus (អ្នកកើតចន្លោះថ្ងៃទី ២០ មេសា ដល់ ២០ ឧសភា)
ច្រើនតែជាមនុស្សចូលចិត្តភាពរីករាយ ការគិតសុទិដ្ឋិនិយម ហើយមានចរិតស្មោះត្រង់នឹងមនុស្សជុំវិញខ្លួន។ ពួកគេរមែងទទួលបានការជឿជាក់ និងគោរពឲ្យតម្លៃខ្ពស់ខ្លាំងណាស់។
ឈានចូលដល់ខែកញ្ញានេះ ប្រៀបដូចជាខែទ្រព្យ ដែល Taurus នឹងមានភាពចម្រុងចម្រើនទាំងក្នុងអាជីពការងារ និងការរកស៊ី។ ប្រសិនអ្នកពូកែខាងចាប់យកឱកាសទៀត នោះអ្នកនឹងទទួលបានជោគជ័យលើសពីការរំពឹងទុក។
៣) Virgo (អ្នកកើតចន្លោះថ្ងៃទី ២៣ សីហា ដល់ ២២ កញ្ញា)
ជាមនុស្សមានភាពស្ងប់ស្ងាត់ និងមានការគិតយ៉ាងល្អិតល្អន់មុនសម្រេចចិត្តធ្វើអ្វីមួយ។ ចាប់ផ្តើមពីដើមខែកញ្ញាខាងមុខតទៅ ពួកគេនឹងទទួលបានដំណឹងល្អច្រើនមកក្នុងជីវិត ហើយនឹងរកឃើញផ្លូវជីវិតថ្មីមួយ ដែលនាំឲ្យពួកគេទទួលបានផ្លែផ្កាធំក្នុងជីវិត ហើយបើនិយាយពីការងារនឹងទទួលបានការឲ្យតម្លៃពីថ្នាក់លើ បើការរកស៊ី មានដៃគូសហការគេជួយបង្កើតផលចំណេញឲ្យច្រើន។
៤) Leo (អ្នកកើតចន្លោះថ្ងៃទី ២៣ កក្កដា ដល់ ២២ សីហា)
ជាមនុស្សតែងតែមានទំនុកចិត្តលើខ្លួនឯងជានិច្ច ហើយមិនងាយបោះបង់គោលដៅដែលពួកគេចង់សម្រេចនោះទេ។ គួបផ្សំនឹងឆន្ទៈដែលមានពីកំណើតនេះហើយ នាំឲ្យ Leo រមែងតែមើលឃើញពីឱកាសថ្មីក្នុងជីវិតរបស់ពួកគេជានិច្ច។
នៅខែថ្មី ខែកញ្ញា នឹងមានលាភហូរចូលដូចទឹក ប្រាថ្នាចង់បានអ្វីបានហ្នឹង ចង់ឃើញអ្វីឃើញហ្នឹង គ្រាន់តែរបស់ខ្លះទាមទារពេលវេលាបន្តិចតែប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក