បើតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភក្រៅស្រុក បានពន្យល់អំពីផលប៉ះពាល់នៃការទទួលទានមីកញ្ចប់ ដែលយុវវ័យជាច្រើនកំពុងពេញនិយមសព្វថ្ងៃនេះ។ អ្នកខ្លះទៅសឹងតែ ១ ថ្ងៃមិនបាន ១ កញ្ចប់មិនអស់ចិត្ត តែមិនបានដឹងនោះទេ ថាវាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតទៅថ្ងៃមុខ។ខាងក្រោម Knongsrok បង្ហាញនៅផលប៉ះពាល់ធ្ងន់ធ្ងរទាំង ៥ ពីការទទួលទានមីកញ្ចប់៖
៥) ជំងឺធាត់
បើចេះតែឃ្លាន ហូបតាមចិត្តចង់ នោះរាងកាយនឹងរងការបន្ថែមកាបូអ៊ីដ្រាតនិងខ្លាញ់លើស ហើយកាឡូរីខ្ពស់ នាំឲ្យអ្នកធាត់យ៉ាងឆាប់រហ័ស។ ហានិភ័យនៃជំងឺធាត់ នឹងវិវត្តទៅការកើតមានជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម កូលេស្តេរ៉ុលខ្ពស់ ពោលពួកគេនឹងឧស្សាហ៍វិលមុខ ញ័រទ្រូងជាដើម។
៤) ពន្លឿនដំណើរការចាស់ជាងវ័យ
ខ្លាញ់នៅក្នុងមីកញ្ចប់ទាំងអស់ សុទ្ធតែបន្ថយល្បឿនអុកស៊ីតកម្មពន្យារភាពចាស់ ដូច្នេះហើយវាការទទួលទានមីកញ្ចប់រយៈពេលវែង វានឹងជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធ Endocrine ហើយជំរុញឲ្យយើងឆាប់ចាស់ជាងវ័យ។
៣) ដាក់សម្ពាធទៅលើប្រព័ន្ធរំលាយអាហារ
វាបណ្តាលឲ្យក្រពះពិបាកក្នុងការរំលាយ ក៏ដោយសារតែសារធាតុជាច្រើនដែលមានផ្សំនៅក្នុងមីកញ្ចប់ បង្កទៅជាបន្ទុកធ្ងន់ធ្ងរ យូរទៅនាំឲ្យយើងងាយកើតជំងឺហើមពោះ ឈឺក្រពះជាដើម។
២) ហានិភ័យនៃជំងឺមហារីក
តាមការស្រាវជ្រាវបង្ហាញថា មីកញ្ចប់ដែលផ្សំគ្រឿងដូចជាសារធាតុគេធ្វើឲ្យមីឡើងពណ៌ អំបិល ខ្លាញ់ឆ្អែតជាដើមនោះ វាងាយនឹងធ្វើឲ្យពោះវៀនធំដើរមិនស្រួល ហើយយូរទៅវិវត្តទៅជាជំងឺមហារីកជាច្រើនប្រភេទរាប់មិនអស់។
១) ការកើតជំងឺគ្រួសក្នុងតម្រងនោម
សារធាតុផ្សំដែលមាននៅក្នុងមីកញ្ចប់ គ្រប់គ្នាមិនដឹងទេ ថាជាតិអំបិលជាច្រើនបានផ្សំទៅក្នុងនោះ ហើយវាងាយនឹងបង្កើតទៅជាគ្រួសក្នុងតម្រងនោម។ លើសពីនេះមីកញ្ចប់ ក៏ងាយឲ្យយើងកើតជំងឺពុកឆ្អឹង ធ្មេញខ្សោយជាដើមទៀតផង។ សរុបមកល្អបំផុត អ្នកមិនគួរទទួលទានវាជាប្រចាំឡើយ ដោយយូរៗលូកវាម្តងអីបានហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក