អ្នកគួរដឹង! សម្បកក្រូច ផ្ដល់អត្ថប្រយោជន៍ច្រើនណាស់លើផ្នែកសម្រស់ កុំបោះចោលទៀត

ក្នុងចំណោមផ្លែទាំងអស់ឈើផ្លែក្រូចក៏ត្រូវបានគេចាត់ទុកថា ជាប្រភពសម្បូរវីតាមីន C ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ នេះមិនត្រឹមតែជាផ្លែឈើដែលត្រូវបាននារីៗ ចូលចិត្តនិងប្រើប្រាស់ជារៀងរាល់ថ្ងៃនោះទេ វាថែមទាំងមានប្រយោជន៍ផ្សេងៗរួមទាំងផ្នែកសម្រស់ផងដែរ។ អ្វីដែលពិសេសនោះគឺនៅជាប់នឹងសសៃខាងក្នុងផ្លែក្រូច ដែលគេមិនដឹងនិងបោះចោល ប៉ុន្តែវាពិតជាមានប្រសិទ្ធិភាពខ្លាំងណាស់សម្រាប់សម្រស់ដែលមិននឹកស្មានដល់ ជាពិសេសជួយក្នុងការកម្ចាត់មុនទៀតផង។

១).ការព្យាបាលមុន

សំបកក្រូចត្រូវបានមនុស្សជាច្រើនប្រើក្នុងការព្យាបាលមុន ជាពិសេសគ្រាប់តូចៗនៅលើសំបកក្រូចក៏មានសមត្ថភាពជម្រុះកោសិកាងាប់, មុនក្បាលខ្មៅ, ការពារការកើតមុន, ព្យាបាលមុន, ផ្តល់ឱ្យស្បែកនូវពន្លឺចែងចាំង យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះសម្បកក្រូចក៏ជួយបំបាត់ស្លាកស្នាមមុននៅលើស្បែកផងដែរ។

២).របាំងជួយរឹតបន្តឹងស្បែកមុខ

សម្បកក្រូចមិនត្រឹមតែជួយព្យាបាលមុនប៉ុណ្ណោះទេ វាក៏ជារបាំងរឹតបន្តឹងស្បែកមុខ ជំរុះកោសិកាស្បែកងាប់និងធ្វើឱ្យស្បែកទន់រលោងយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានោះ អ្នកគ្រាន់តែយកសំបកក្រូចដែលចិតសំបកចេញថ្មីៗដាក់ចូលទៅក្នុងកន្សែងឲ្យមានក្លិនក្រអូបបន្ទាប់មកជូតលើកែងដៃកែងដៃជង្គង់កែងជើងគ្រើមៗ ព្រោះវាក៏អាចជួយជម្រុះកោសិកាងាប់និងធ្វើអោយស្បែករលោងជាងមុន។

៣).ធ្វើឱ្យស្បែកស

វាក៏ត្រូវបានគេពេញនិយមធ្វើជាម៉ាស់បិតមុខផងដែរ ដោយគ្រាន់តែដាក់យ៉ាអួគ្មានជាតិផ្អែមចំនួន ១/៤ លាយជាមួយទឹកក្រូច ២ ស្លាបព្រាបាយ ក្នុងប្រអប់តែមួយកូឲ្យសព្វបន្ទាប់មកលាបលើមុខ ភ្លាមៗស្បែកមុខនឹងប្រែទៅជាសស្អាត។ មិនតែប៉ុណ្ណោះ នេះក៏ជារបាំងដ៏ល្អសម្រាប់ស្បែកបន្ទាប់ពីការ sunburn ឬស្នាមមុន៕

ចំណាំ៖ ត្រូវលាបលើមុខទុកចោល ១៥ នាទី រួចលាងជាមួយទឹកត្រជាក់ដើម្បីទទួលបានលទ្ធផលល្អបំផុត។

ប្រភព៖ បរទេស

ដោយ៖ សុភាព