យោងតាមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភបានបង្ហាញឲ្យដឹងថា ខ្ទឹមសដែលដុះពន្លកមានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយរបស់មនុស្សគ្រប់គ្នា ព្រោះវាមានសមាសធាតុល្អជាច្រើនដែលជួយរារាំងសកម្មភាពរបស់កោសិកាដែលងាយបង្កមហារីក។ ពន្លកខ្ទឹមសបានផ្តល់នូវសារធាតុចិញ្ចឹមទ្វេដងការពារជំងឺជាច្រើនដល់អ្នក ដូច្នេះសូមកុំព្រងើយកន្តើយឲ្យសោះ។
»»» ទាំងនេះជាអត្ថប្រយោជន៍របស់ពន្លកខ្ទឹមស«««
១.ជួយប្រឆាំងនឹងមហារីក
អំឡុងពេលដំណើរការពន្លកខ្ទឹមសរំញោចការផលិតសារធាតុគីមីដែលអាចការពារការរីករាលដាលនៃកោសិកាមហារីកនិងរារាំងសកម្មភាពរបស់សារជាតិបង្កមហារីកនៅក្នុងខ្លួន។ ក្រៅពីនេះខ្ទឹមសក៏ផលិតនូវសារធាតុប្រឆាំងរ៉ាឌីកាល់សេរីដ៏ច្រើនផងដែរដែលរួមចំណែកដល់ការគ្រប់គ្រងហានិភ័យនៃជំងឺមហារីកពីប្រភពដើម។ នៅពេលអ្នកញ៉ាំខ្ទឹមដែលដុះពន្លក វាក៏ជួយការពារនិងមានឥទ្ធិពលការពារដល់បេះដូងផងដែរ។
២.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ប្រសិនបើអ្នកទទួលទានពន្លកខ្ទឹមជាប្រចាំជាពិសេសពន្លកខ្ទឹមសរយៈពេល ៥ ថ្ងៃជាប់គ្នា វានឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំពង្រឹងសុខភាពហើយនៅពេលប្រព័ន្ធការពាររបស់អ្នកខ្សោយឬនៅពេលអ្នកមានជំងឺផ្តាសាយ ជំងឺផ្លូវដង្ហើម ...ខ្ទឹមសអាចជួយអ្នកបានគ្រប់ពេល។
៣.ជួយការពារភាពចាស់
នៅក្នុងខ្ទឹមដែលដុះពន្លកមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនជាពិសេសជួយកំចាត់រ៉ាឌីកាល់សេរីនៅក្នុងរាងកាយ ជួយពន្យាដំណើរការចាស់ ទប់ស្កាត់ការលេចចេញនូវស្នាមជ្រីវជ្រួញព្រមទាំងកាត់បន្ថយស្នាមជ្រួញ ការខ្សោះជីវជាតិនៃសរីរាង្គនៅក្នុងខ្លួន។ លើសពីនេះខ្ទឹមសដុះពន្លកដូចគ្រាប់សណ្តែកអង្ករនិងធញ្ញជាតិខ្ទឹមកាន់តែចាស់និងមានអាហារូបត្ថម្ភកាន់តែខ្ពស់។
៤.ជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល
នៅពេលអ្នកញ៉ាំខ្ទឹមសដែលដុះពន្លកជាប្រចាំរាងកាយនឹងត្រូវបានផ្តល់ជូននូវសារធាតុដែលការពារការកកើតកំណកឈាម។ លើសពីនេះជាតិនីត្រាតដែលមាននៅក្នុងខ្ទឹមសនឹងជួយពង្រីកសរសៃឈាម។ សារធាតុទាំងពីរនេះធ្វើការរួមគ្នាដើម្បីជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល៕
ប្រភព៖ បរទេស
ដោយ៖ សុភាព