កុំរំលងអី! ដំឡូងជ្វាល្អណាស់សម្រាប់សុខភាព តែបើញាំខុសពេលក៏នាំបញ្ហាដល់ខ្លួនដែរ!

ដំឡូងជ្វាគឺជាអាហារមួយក្នុងចំណោមអាហារសុខភាពដទៃទៀត ប្រសិនបើអ្នកទទួលទានឲ្យបានត្រឹមត្រូវវានឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ឧទាហរណ៍ដូចជា ជួយសម្រកទម្ងន់និងបង្កើនអាយុយឺនយូរ។ ខាងក្រោមនេះជាមូលហេតុដែលអ្នកជំនាញតែងតែប្រាប់និងណែនាំជាញឹកញាប់ថា មនុស្សគួរតែបរិភោគដំឡូងជ្វា។

១.ឥទ្ធិពលនៃដំឡូងជ្វា

ដំឡូងជ្វាត្រូវបានបង្ហាញថា វាមានឥទ្ធិពលក្នុងការបង្កើនភាពប្រែប្រួលអាំងស៊ុយលីនចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២នេះ។ជាតិសរសៃនៅក្នុងដំឡូងជ្វាក៏មានសារសំខាន់ជួយរក្សាស្ថិរភាពកម្រិតជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

ម្យ៉ាងទៀងដំឡូងជ្វាជួយរក្សាសម្ពាធឈាមឱ្យមានស្ថេរភាព ដោយសារតែដំឡូងជ្វាសំបូរប៉ូតាស្យូម ហើយការទទួលទានដំឡូងជ្វា ១២៤ ក្រាមអាចផ្តល់នូវជាតិប៉ូតាស្យូម ២៥៩ មីលីក្រាម ឬ ប្រហែល ៥% នៃតម្រូវការប្រចាំថ្ងៃរបស់មនុស្សពេញវ័យ។

ក្រៅពីនេះដំឡូងជ្វាសម្បូរទៅដោយសារធាតុ beta-carotene សារធាតុពណ៌រុក្ខជាតិក្នុងដំឡុជ្វាដើរតួជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលនៅក្នុងរាងកាយជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្សេងៗរួមទាំងមហារីកក្រពេញប្រូស្តាតនិងមហារីកសួត។ បន្ថែមទៀត ដំឡូងជ្វា ក៏អាចការពារការខូចខាតកោសិកាដែលបណ្តាលមកពីម៉ូលេគុលមិនស្ថិតស្ថេរ ហៅថា (រ៉ាឌីកាល់សេរី)។ ប្រសិនបើកម្រិតរ៉ាឌីកាល់សេរីនៅក្នុងរាងកាយខ្ពស់ពេកការខូចខាតកោសិកាអាចកើតមានឡើងដែលបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើន។

ដំឡូងជ្វាគឺជាប្រភពដ៏សំបូរបែបនៃវីតាមីនអាក្នុងទម្រង់ជាបេតាការ៉ូទីន។ បន្ទាប់ពីអាយុ ១៨ ឆ្នាំ ស្ត្រីចាំបាច់ត្រូវការវីតាមីនអា ៧០០ មីលីក្រាមក្នុងមួយថ្ងៃ ហើយបុរសត្រូវការចំនួន ៩០០ មីលីក្រាមក្នុងមួយថ្ងៃ។

២.ពេលវេលាដែលអ្នកមិនគួរទទួលទានដំឡូងជ្វា

អ្នកជំនាញអាហារូបត្ថម្ភ Chen Jianzhen (វិទ្យាស្ថានអប់រំធម្មជាតិនៅតៃវ៉ាន់) បានចែករំលែកថា ពេលរសៀល ពេលល្ងាចនិងពេលពោះទទេគឺជាពេលវេលាដែលអ្នកមិនគួរទទួលទានដំឡូងជ្វា។

- បន្ទាប់ពីម៉ោង ១២ ថ្ងៃត្រង់សមត្ថភាពមេតាប៉ូលីសរបស់រាងកាយថយចុះ ដូច្នេះមាតិកាស្ករនៅក្នុងដំឡូងជ្វានឹងកកកុញយ៉ាងងាយស្រួលបង្កើនបន្ទុកលើរាងកាយ។

-ការទទួលទានដំឡូងជ្វានៅពេលល្ងាចងាយស្រួលបណ្តាលឱ្យមានការចាល់អាស៊ីត។ ជាពិសេសអ្នកដែលមានក្រពះខ្សោយឬមនុស្សចាស់នឹងងាយប្រឈមមុខនឹងការហើមពោះនិងគេងមិនលក់។

- ដោយសារតែដំឡូងជ្វាមានផ្ទុកជាតិស្ករ ប្រសិនបើទទួលទានច្រើននៅពេលពោះទទេវានឹងបណ្តាលឱ្យមានការកើនឡើងនូវជាតិទឹកក្រពះបង្កើតឧស្ម័ន។ ដើម្បីចៀសវាងស្ថានភាពនេះដំឡូងត្រូវចម្អិនឲ្យបានឆ្អិនល្អ។

យោងតាមអ្នកជំនាញអាហារូបត្ថម្ភ“ golden time ” បានបង្ហាញថា ដើម្បីទទួលបានផលល្អពីដំឡូងជ្វាត្រូវតែយកដំឡូងដែលទើបតែជីកថ្មីៗព្រោះវាមានជីវជាតិច្រើនបំផុត។ លើសពីនេះអ្នកក៏អាចញ៉ាំដំឡូងជ្វានៅពេលព្រឹកបានដែរ ដើម្បីបំពេញថាមពលសម្រាប់ថ្ងៃថ្មីនឹងជួយធ្វើឱ្យស្បែកស្រស់ស្អាតនិងការពារជំងឺមហារីកជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាពទៀតផង៕

ប្រភព៖ បរទេស

ដោយ៖ សុភាព