តើ​អ្នក​ស្ថិត​នៅ​លេខ​ប៉ុន្មាន? ទម្លាប់​នៃ​ការ​កាន់​ប្រើ​ទូរស័ព្ទ​អាច​បង្ហាញ​ច្បាស់​ថា​អ្នក​ជា​មនុស្ស​បែប​ណា!

នៅ​ឆ្នាំ ២០២១ នេះ មាន​មនុស្ស​ប្រើប្រាស់​ស្មាតហ្វូន​ដល់​ទៅ​ជាង ៣ ពាន់​លាន​នាក់ ប៉ុន្តែ​ក្រៅ​ពី​ការ​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ទំនើបៗ​និង​ជួយ​សម្រាល​ដល់​ការងារ​ប្រចាំ​ថ្ងៃ ទម្លាប់​នៃ​ការ​កាន់​ប្រើ​ទូរស័ព្ទ​ទាំង​នោះ ក៏​អាច​បង្ហាញ​ពី​បុគ្គល​លក្ខណៈ​របស់​មនុស្ស​ម្នាក់ៗ​ផង​ដែរ។ តើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​លេខ​ប៉ុន្មាន? Knongsrok អាច​បង្ហាញ​ពី​ចរិតលក្ខណៈ​របស់​អ្នក​បាន​ដូច​ខាង​ក្រោម៖

១) ការ​កាន់​ប្រើ ដោយ​ប្រើប្រាស់​ដៃ​ម្ខាង

1

ប្រសិន​អ្នក​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទី ១ នេះ អ្នក​គឺ​ត្រូវ​បាន​រាប់​បញ្ចូល​ថា​ជា​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ខ្លាច​ហានិភ័យ ពោល​គឺ​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​រឿង​ដែល​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ។

បង្វែរ​ទៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​វិញ គឺ​អ្នក​ជា​មនុស្ស​ម៉ត់ចត់​ដែល​ស៊ូ​ប្រើប្រាស់​ពេលវេលា​យូរ ដើម្បី​សិក្សា​ពី​ដៃ​គូ​ទំនាក់ទំនង មុន​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​យក​នរណា​ម្នាក់​មក​ធ្វើ​ជា​គូ​ជីវិត។

២) ការ​កាន់​ប្រើ ដោយ​ប្រើ​ដៃ​ម្ខាង​មក​ទប់ និង​មេ​ដៃ​នៃ​ដៃ​ម្ខាង​ទៀត​ចុច​ប្រើប្រាស់

2

របៀប​នៃ​ការ​កាន់​ក្នុង​ប្រភេទ​ទី ២ នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ខ្ពស់ មាន​វិចារណាញាន ឆ្លាតវៃ និង​ជា​មនុស្ស​ដែល​មាន​ហេតុ​មាន​ផល​ច្បាស់លាស់។ ក្នុង​ជំពូក​មនុស្ស​បែប​នេះ គឺ​មិន​ងាយ​ឲ្យ​នរណា​ម្នាក់​អាច​បោកបញ្ឆោត​បាន​ងាយៗ​ឡើយ។

ចំពោះ​ទំនាក់ទំនង​ស្នេហា​គឺ​ផ្ទុយ​ស្រឡះ​ពី​គ្នា​បន្តិច ដោយ​អ្នក​ជា​មនុស្ស​ដែល​សម្រេច​ចិត្ត​លឿន និង​មិន​សូវ​គិត​ញ៉ិមញ៉ុម​ច្រើន​អំពី​រឿង​ស្នេហា ដែល​ជួន​កាល​ខ្លះ​ទៅ​ក៏​អាច​បង្ក​ជា​ហានិភ័យ​ដល់​ម្នាក់​ម្តងៗ​ដែរ។

៣) ការ​ប្រើ​ដៃ​ទាំង​សង​ខាង​ចុច​ប្រើប្រាស់

3

បើ​ស្ថិត​ក្នុង​ប្រភេទ​ទី ៣ នេះ​វិញ គឺ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​រហ័សរហួន លឿន និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រេច​ការងារ​អ្វី​មួយ ហើយ​ជាក់ស្តែង​ទាំង​ការ​សម្រេចចិត្ត​លើ​រឿង​ណា​មួយ​ក៏​អ្នក​ចូលចិត្ត​ធ្វើ​ភ្លាមៗ​ដែរ។ មួយ​ផ្សេង​ទៀត​គឺ​អ្នក​ជា​មនុស្ស​ដែល​ចេះ​បត់បែន​ទៅ​តាម​បរិយាកាស​នៅ​ជុំវិញ​ខ្លួន។

ប៉ុន្តែ​ចូល​ដល់​ទំនាក់ទំនង​ស្នេហា​គឺ​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​រឿង​ដទៃ​នោះ​ទេ រហូត​ដល់​ពេល​ខ្លះ​អ្នក​ងាយ​នឹង​បរាជ័យ​ក្នុង​ការ​ចូល​ជិត​ទៅ​កាន់​មនុស្ស​ដែល​អ្នក​ស្រលាញ់​ចូលចិត្ត​ក៏​មាន។

៤) ​ប្រើ​ដៃ​មួយ​កាន់​ទ្រ និង​ម្រាម​ដៃ​ចង្អុល​នៃ​ដៃ​ទី​ពីរ​ទៅ​ចុច​ប្រើប្រាស់​

4

​សម្រាប់​ប្រភេទ​ចុង​ក្រោយ​នេះ ស​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ដោយ​អ្នក​មាន​គំនិត​ល្អៗ​ច្រើន​ក្នុង​ជីវិត ហើយ​អ្នក​ចូលចិត្ត​ធ្វើ​ការងារ​អ្វី​មួយ​តែ​ឯកឯង ​មុន​បង្កើត​ចេញ​ជា​ភាព​ជោគជ័យ​អ្វី​មួយ។

ប៉ុន្តែ​ក្នុង​ទំនាក់ទំនង​ស្នេហា អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​អៀនខ្មាស​បន្តិចបន្តួច ​លុះត្រា​រហូត​ដល់​ពេល​នរណា​ស្គាល់​ពី​អ្នក​ច្បាស់ ទើប​ពួក​គេ​ដឹង​ថា​អ្នក​ជា​មនុស្ស​អស្ចារ្យ​កម្រិត​ណា៕