ច្រើន​គ្នា​ណាស់ ទម្លាប់​លាង​មុខ​ប្រើ​ទឹក​ដែល​កំពុង​ងូត តែ​អត់​ដឹង​អាច​បង្ក​ផល​ប៉ះពាល់​ ៥ នេះ

មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ទឹក​ដែល​កំពុង​ងូត ​ស្រក់​ពី​លើ​ក្បាល​ មក​បន្ត​លុបលាង​មុខ​របស់​ពួក​គេ​ជាមួយ​ហ្វូម​លាង​មុខ ឬ​ផលិតផល​មួយ​ចំនួន​ជា​ដើម។ ពួក​គេ​តិច​ណាស់​ដែល​បាន​ដឹង​ថា វា​ពិត​ជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្បែក។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ផល​ប៉ះពាល់ ៥ ដែល​អ្នក​គួរ​តែ​ជៀសវាង​នៅ​ពេល​បន្ទាប់៖

៥) ធ្វើ​ឲ្យ​ឡើង​មុន​លើស​ដើម

Ice_screenshot_20210828 143113

ការ​ងូត​ទឹក​ក្តៅ​យូរ មិន​ល្អ​សម្រាប់​ស្បែក​ឡើយ ព្រោះ​វា​បាន​កម្ចាត់​ប្រេង​ធម្មជាតិ​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ថែ​រក្សា​ស្បែក។ ប្រសិន​បើ​អ្នក​មាន​ស្បែក​ស្ងួត​ទៀត​នោះ ការ​លាង​មុខ​ចេញ​ពី​ទឹក​ផ្កា​ឈូក​ដែល​ហូរ​មក​លើ​ផ្ទៃ​មុខ វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្ងួត​លើស​ដើម។

៤) ប៉ះពាល់​ពណ៌​ស្បែក

Gh

កុំ​ច្រឡំ​ថា​ដោយសារ​ពន្លឺ​ព្រះអាទិត្យ ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​ស្រអាប់ ឡើង​ក្រហម ឡើង​រោល តែ​ពេល​ខ្លះ​មក​ពី​អ្នក​លាង​មុខ​ដោយ​ប្រើប្រាស់​ទឹក​ផ្កា​ឈូក​នេះ​ឯង។ ទឹកក្ដៅឧណ្ហ៍ៗ​នៅ​ក្នុង​ទឹក​ផ្កា​ឈូក វា​ធ្វើ​ឲ្យ​សរសៃឈាម​លើ​មុខ​រីក​ធំ ហើយ​បន្ត​បែប​នេះ​យូរ​ទៅ នឹង​ធ្វើ​ឲ្យ​មុខ​ឡើង​រោល ឡើង​ក្រហម ជា​រឿយៗ​ក៏​បន្សល់​ស្លាក​ស្នាម ល្មម​អ្នក​រក​មូលហេតុ​មិន​ឃើញ​ក៏​ថា​បាន។

៣) ងាយ​បង្កើត​ស្នាម​ជ្រួញ

Ice_screenshot_20210828 143130

ភាព​ជ្រីវជ្រួញ គឺ​ងាយ​កើត​ឡើង​ខ្លាំង​ណាស់​នៅ​លើ​ផ្ទៃ​មុខ។ យើង​មិន​បាច់​ទៅ​​វិភាគ​អី​ច្រើន​ទេ យើង​មើល​ត្រឹម​ដៃ​របស់​យើង​ពេល​ត្រូវ​ទឹក​យូរ វា​នឹង​ឡើង​ជ្រួញ រីក​ហើយ ដូច​គ្នា​ទៅ​នឹង​ផ្ទៃ​មុខ​ ការ​ទទួល​យក​សំណើម​ជាតិ​ទឹក​យូរ​មក​នេះ​ច្រើន​ពេក វា​នឹង​បំផ្លាញ​របាំង​ស្បែក នាំ​ឲ្យ​ស្បែក​ឆាប់​ចាស់​ទៅ​វិញ។

២) ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម

ជា​ការ​ពិត​ការ​លាង​មុខ​នៅ​ក្នុង​ទឹក​ផ្កាឈូក គឺ​ងាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ស្បែក​ងាយ​រង​ការ​ប្រតិកម្ម។ ជា​ពិសេស​នៅ​រដូវ​រងា អ្នក​គួរ​ដាក់​កំហិត​លើ​ការ​លេង​មុខ​ដោយ​ប្រើប្រាស់​ទឹកក្តៅ ព្រោះ​បម្លាស់​សីតុណ្ហភាព​លឿន​ពេក វា​ធ្វើ​ឲ្យ​ស្បែក​ងាយ​រលាក​ទៅ​វិញ។

១) ធ្វើ​ឲ្យ​ស្បែក​រមាស់

Ice_screenshot_20210828 143118

មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​រមាស់​ស្បែក​បន្តិចបន្តួច បន្ទាប់​ពី​ងូត​ទឹក​រួច ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​រង​អារម្មណ៍​មិន​ស្រួល​លើ​ផ្ទៃ​មុខ។ ពិត​មែន​ហើយ​នោះ​ក៏​ដោយសារ​តែ​ការ​លាង​មុខ ដោយ​ប្រើ​ទឹក​ផ្កាឈូក​ជា​ប្រចាំ​ហ្នឹង​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក